Pac Ngoi ភូមិវប្បធម៌គំរូនៃរូបសណ្ឋានធ្វើទេសចរណ៍ homestay នៅខេត្ត Bac Kan
|
សួនឧទ្យានជាតិ Ba Be (VOV World) |
(VOVworld) – ភូមិ Pac Ngoi នៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Bac Kan
(ភាគឦសានវៀតណាម) គឺជាតំបន់ដែលនៅរក្សាបានទំនៀមទំលាប់ ប្រពៃ
ណីរបស់ជនរួមជាតិ Tay។ បណ្ដាផ្ទះឈើរបស់ជនរួមជាតិ Tay ស្ថិតនៅ ជើង
ភ្នំចាំងស្រមោលលើបឹង Ba Be ដែលបង្កើតឡើងគូគំនូស្អាត អស្ចារ្ស។ ១០
ឆ្នាំមុន ពីការស្វាគមន៍រាក់ទាក់កក់ក្តៅទទួលភ្ញៀវទេសចររបស់ជន រួមជាតិ
Tay រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅភូមិ Pac Ngoi បានមានរបរ
ថ្មីមួយគឺការធ្វើទេសចរណ៍ homestay។
ស្ថិតនៅចម្ងាយ ២ គីឡូម៉ែត្រពីផ្លូវបែកជាបីទៅបឹង Ba Be ភូមិ Pac
Ngoi ស្ថិតក្នុងទេសភាពខៀវស្រងាត់នៃព្រៃព្រឹក្សា។ ក្នុងអំឡូងរាប់រយឆ្នាំ
កន្លង ទៅ ប្រជាជននៅឃុំ Nam Mau បានរក្សាទេសភាពស្អាតអស្ចារ្យរបស់
បឹង Ba Be ដូចអំណោយដ៏ថ្លៃថ្លាដែលធម្មជាតិបានប្រទានឲ្យមនុស្សម្នានៅ
ទីនេះ។ នាសព្វ ថ្ងៃបឹង Ba Be បាននាំមកនូវចំណូលខ្ពស់សំរាប់ជនរួមជាតិ
Tay ដែលរស់នៅ ជុំវិញកន្លែងនេះអាស្រ័យដោយរូបសណ្ឋានទេសចរណ៍ Homestay
។ ភូមិ Pac Ngoi មានគ្រួសារចំនួន ៨០ គ្រួរដោយមានមនុស្សចំនួន ៤០០ នាក់
ភាគច្រើនជា ជនរួមជាតិ Tay ។ ផ្ទះឈើនិមួយៗអាចទទួលក្រុមភ្ញៀវទេសចរពី
៥០ ដល់ ៧០ នាក់។ ផ្ទះសំណាក់តាមរូបសណ្ឋាន homestay នៅភូមិ Pac Ngoi
មានស្ថាបត្យកម្មសាមញ្ញ ប៉ុន្តែ វាសុទ្ធតែមានគ្រឿងសម្ហារឹមគ្រាប់គ្រាន់និង
ទំនើប។ ភ្ញៀវទេសចរអាចប្រើប្រាស់សេវ៉ាកម្មអ៊ីនធឺណែតក្នុងពេលសំរាកនៅ
បណ្ដាផ្ទះឈើនេះទៀតផង។ លោក Hoang Duc Thuan មគ្គុទេសក៍ ទេសចរណ៍
មួយរូបបានចែករំលែកថា៖
«រូបសណ្ឋាន homestay នៅភូមិ Pac Ngoi ស្អាតណាស់។ ផ្ទះឈើនៅទីនេះ
ស្អាតប្រជាជនធ្វើម្ហូបឆ្ងាញ់ណាស់។ ប្រជាជននៅភូមិរស់នៅយ៉ាងណា នោះគឺ
ភ្ញៀវទេសចរនឹងបានសាកល្បងជីវភាពរស់នៅដូច្នេះដែរ។ នេះគឺជាការខុស
ប្លែកពិសេសរបស់ភូមិ Pac Ngoi។»
|
រូបសណ្ឋាន homestay នៅភូមិ Pac Ngoi (VOVWorld) |
លោក Ngo Van Toan ប្រជាពលរដ្ឋមួយរូបនៅភូមិ Pac Ngoi ដែលបាន
អនុវត្តរូបសណ្ឋាន homestay មុនគេនៅទីនេះ បានចែករំលែកថា៖
«ពីយូរយាណាស់មកហើយ ប្រជាជននៅភូមិសុទ្ធតែរស់នៅផ្ទះឈើ។ នាឆ្នាំ
២០០៤ ក្រុមហ៊ុនទេសចរណ៍បានលើកគោលបំណងឲ្យគ្រួសារខ្ញុំទទួលភ្ញៀវទេស
ចរ។ ដោយហេតុនេះ ខ្ញុំបានជួសជុលផ្ទះ ភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន
កុះករ។ គ្រួសារខ្ញុំធ្វើរូបសណ្ឋានេះជាលើកដំបូងបន្ទាប់នោះមានគ្រួសារចំនួន
២០ ក្នុងភូមិធ្វើតាម។ ផ្ទះខ្ញុំមានបន្ទប់ចំនួន ១០ និងបន្ទប់សមូហភាពសំរាប់
ភ្ញៀវចំនួន ១៥ ដល់ ២០ នាក់។ ភ្ញៀវទេសចរទាំងអស់ដែលសំរាកក្នុងផ្ទះឈើ
របស់ខ្ញុំសុទ្ធតែ ទទួលទាននៅទីនេះ ហើយគេពេញចិត្តចំពោះម្ហូបអាហាររបស់
គ្រួសារខ្ញុំណាស់ ។»
មកដល់ភូមិ Pac Ngoi ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងទិដ្ឋភាពស្អាត
អស្ចារ្សរបស់សួនឧទ្យានជាតិ Ba Be ឬ ស្តាប់កំសាន្តចង្វាក់ភ្លេងតូរ្យតន្ត្រីប្រពៃណី
then sli និង luon។ លោក Jean Francois ភ្ញៀវទេសចរបារាំងមួយរូបបានចែក
រំលែកថា៖
«បឹង Ba Be ល្បីឈ្មោះលើពិភពលោក។ ប្រជាជននៅទីនេះស្វាគមន៍រាក់
ទាក់ណាស់។ ផ្ទះឈើស្អាតបាតណាស់មុខម្ហូបឈ្ងួយឆ្ងាញ់ណាស់។ ដោយ ហតុនេះ
ខ្ញុំជ្រើសពិសារនៅផ្ទះរបស់ជនរួមជាតិជំនួសឲ្យហាងបាយ។ ខ្ញុំ អាចចាប់អារម្មណ៍
អំពីជីវភាពរស់នៅជាប្រចាំថ្ងៃនៅទីនេះ។»
|
ផ្ទះឈើនៅទីនេះ ស្អាតប្រជាជនធ្វើម្ហូបឆ្ងាញ់ណាស់។ (VOVWorld) |
ជារៀលរាល់ឆ្នាំ ភូមិ Pac Ngoi ទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥៥០០
នាក់ មកទស្សនា។ មុននោះ ប្រជាជននៅភូមិ Pac Ngoi ធ្វើតែកសិកម្មប៉ុណ្ណោះ
ប៉ុន្តែនាបច្ចុប្បន្នគេបានម្ចាស់ការធ្វើទេសចរណ៍។ ប្រការនេះមិនត្រឹមតែលើក
កំពស់ជីវភាពរស់នៅខាងស្មារតីវប្បធម៌តាមរយៈការជួបប្រាស្រ័យជាមួយភ្ញៀវ
ទេសចរអន្តរជាតិប៉ុណ្ណោះទេថែមទាំងលើកកំពស់ចំណូលសំរាប់ប្រជាពលរដ្ឋន
នៅទីនេះទៀតផង៕