PHUOC LONG អនាគត១ពោពេញទៅដោយការសន្យា

(VOV)_ជាស្រុក១ក្នុងចំណោមស្រុកចំនួន៥ក្នុងទូទាំងប្រទេសដែលបានមជ្ឈឹម
ជ្រើសរើសធ្វើជាគំរូក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី ដំណាក់កាល២០១០-២០១៥ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ស្រុក Phuoc Long ខេត្ត Bac Lieu
បានសម្រេចគោលដៅជាច្រើនដែលបានដាក់ចេញ។ ​លទ្ធផលទាំង​នេះ​បានសរ
អោយឃើញថា៖ រដ្ឋអំណាចតំបន់មានការ​​ច្នៃប្រឌិតថ្មី ម្ចាស់ការ ក្នុងការអនុវត្តគោល
នយោបាយជាតិទៅ   នឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ​។

 PHUOC LONG អនាគត១ពោពេញទៅដោយការសន្យា - ảnh 1
ស្រុក Phuoc Long ខេត្ត Bac Lieu (baobaclieu.vn)

នាខែឧសភាកន្លងទៅ ឃុំ Vinh Thanh ជាឃុំដើមដំបូងរបស់ស្រុក Phuoc Long
ខេត្ត Bac Lieu ទទួលបានបទដ្ឋានអំពីការកសាងជនបទថ្មី។​ តាមផែនការ ​ពីឥឡូវ
​​ដល់ចុងឆ្នាំ២០១៤ ចំនួនឃុំទាំង៦នៅ​ស្រុក​នឹងទទួលបានបទដ្ឋានអំពី​ការ​កសាង
ជនបទថ្មី ។ តាមលោក Tran Hoang Duyen លេខាគណៈកម្មាធិការបក្ស​ស្រុក Phuoc
 Long ​ថា៖ ​លទ្ធផលដ៏ល្អទាំងនេះ​ចាប់ប្រភពពី​គោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់
បក្ស រដ្ឋ ​។ ជាពិសេស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងប្រជាជនបានមានការ​ច្នៃប្រ
ឌិត​ក្នុងការអនុវត្តរាល់ការផ្តួចផ្តើមគំនិតរបស់មជ្ឈឹមអោយ សមស្របទៅនឹង
​លក្ខណះ​ជាក់ស្ដែងរបស់ស្រុកដើម្បីពីនោះនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សហគមន៍ សង្គមនិងអ្នកស្រុក។ លោកបានអះអាងថា៖

          “ ថ្នាក់ដឹកនាំនិងរដ្ឋអំណាចត្រូវជាគំរូនិងឈានទៅមុខ​​ក្នុង​ការ​កសាងជនបទ
ថ្មី ​។ ការងារអ្វីក៏ត្រូវធ្វើ សកម្ម មានការទទួលខុសត្រូវ​ធានាគោលការណ៍ តម្លាភាព
 ​ដើម្បីបង្កើតការស្រុះចិត្ត​គំនិតក្នុង​ប្រជាជន។ ពីនោះជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើកស្ទួយ មុខមាត់ជន​បទត្រូវបានផ្លាស់ប្តូរថ្មី។​”

 PHUOC LONG អនាគត១ពោពេញទៅដោយការសន្យា - ảnh 2
នារីស្រុក Phuoc Long ​កសាងជនបទថ្មី

          ជាង៣ឆ្នាំកន្លងទៅ ស្រុក Phuoc Long ​កសាងផ្លូវប៉េតុង​បានជាង​៤០០​គីឡូ
ម៉ែត្រ ស្ពានប៉េតុងជាង១៤០ វាលស្រែធំចំនួន១៦…ជាដើម។ ជាពិសេស​រដ្ឋអំណាច
មិនត្រឹមតែផ្តោតសំខាន់លើផលិតកម្មកសិកម្មប៉ុណ្ណោះទេ ថែមទាំង​ពង្រីករាល់រូប
សណ្ឋានផលិតកម្ម ដ៏ចីរភាព នាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ជាពិសេសគឺរូប
សណ្ឋាន៖ ដាំស្រូវរួមផ្សុំជាមួយដំណាំ​និងការដាំស្រូវរួមជាមួយការចិញ្ឆឹម​ជលផល​។​
 ហើយពីនោះ ​តំលៃផលិតកម្មកសិកម្មនិងជលផលរបស់ស្រុកទទួលបានជាង
៣១០០ ​ពាន់លានដុងក្នុង១ឆ្នាំ។ ទន្ទឹមនឹងនោះ​ស្រុកនៅ​​អភិវឌ្ឍន៍​ឧស្សាហកម្ម 
ពាណិជ្ជកម្ម​និង​សេវាកម្ម ដែលនាំមកនូវតំលៃសរុបជាង៥១០០ពាន់លានដុងក្នុង
១ឆ្នាំ។ នាបច្ចុប្បន្ន ប្រជាជននៅស្រុក ​Phuoc Long បានមាន​ប្រាក់ចំណូលជាង៣៣
លាន/នាក់/ឆ្នាំ កើនជិត២,៤ដង ​បើ​ប្រៀប​នឹងរយៈពេលដូចគ្នានាំឆ្នាំ២០០៩។ បង
 Tran Van Thong នៅភូមិ Phuoc Thanh ឃុំ Phuoc Long ស្រុក Phuoc Long បានអោយ
ដឹងថា៖

          “ គ្រួសារខ្ញុំធ្វើអាជីវកម្មផង និងចិញ្ឆឹមជលផលផង។ ចាប់ពីថ្ងៃមានចលនា​
កសាងជនបទថ្មីមក អ្នកភូមិយើងខ្ញុំទទួលបានផលចំណេញ​ជាច្រើន ផ្លូវ ​ស្ពានដ៏
ស្អាត ធំទូលាយ នៅក្នុងភូមិមានប្រព័ន្ធធារាសាស្ត្រល្អ១។ យើងខ្ញុំអាចបូមទឹកពេល
ចាំបាច់។ មុននោះ គឺពិបាកណាស់។ ឥឡូវនេះ អ្វីៗទាំងអស់គឺល្អណាស់។”

          បណ្ដាលទ្ធផលដ៏ធំធេងពីកម្មវិធីកសាងជនបទថ្មី បានបង្កើនកម្លាំងចលករ
 ដើម្បីប្រជាជនស្រុក Phuoc Long សកម្មរួមកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍន៍​សេដ្ឋ
កិច្ច សង្គម។ ​ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយការ​រួមវិភាគទានរាប់ម៉ឺន​លាន​ដុង​ គ្រួ
សារជាច្រើននៅស្រុក Phuoc Long នៅស្ម័គ្រ​ចិត្ត​បរិច្ឆាក​ដីជិត៦សែន​ម៉ែត្រ​ក្រឡា 
ដើម្បីកសាងផ្លូវគមនាគមន៍ ផ្ទះវប្បធម៌ សំណង់ផលប្រយោជន៍សាធារណះផ្សេងៗ
ទៀត។ លោក Phan Van Dung នៅឃុំ Vinh Thanh ស្រុក Phuoc Long បានអោយដឹងថា៖

          “ កម្មវិធីកសាងជនបទថ្មីនេះបានបំពេញបំណងប្រាថ្នារបស់យើងខ្ញុំ​កសិករ
រួមគ្នា​ធ្វើដើម្បី​ផលប្រយោជន៍របស់ប្រជាជន។ ហេតុនេះហើយ​ប្រជាជន​គ្រប់រូប
សុទ្ធ​តែគាំទ្រដែរ។”

          អាចបានឃើញថា៖ ថ្នាក់ដឹកនាំ Phuoc Long បាន​ពង្រីក​កម្លាំងរបស់​ប្រជា​ជន​​។
​ ពិសេសគឺបង្កើតឡើងចំណងសាមគ្គីភាព ពង្រីករូបសណ្ឋាន៖ បក្ខជនឈាន​មុខ 
ប្រជាជនបន្តដំណើរតាមក្រោយ។ លោក Huynh Kien Thiet ឃុំ Phuoc Long ស្រុក
 Phuoc Long បានអោយដឹងថា៖

          “ខ្ញុំចាត់ទុកថា៖ ទទួលបានលទ្ធផលដូចនាសព្វថ្ងៃគឺមកពីកម្លាំងសាមគ្គីភាព 
ការស្រុះចិត្តគំនិតក្នុងប្រជាជន។ ពីថ្នាក់ដឹកនាំស្រុក ដល់ឃុំ ភូមិ សុទ្ធតែភាពស្និទ្ធិ​
ស្នាលជា មួយ ប្រជាជន ហើយពីនោះធ្វើអោយប្រជាជនយល់អំពីបណ្ដាការផ្តួច
​ផ្តើមគំនិត គោល នយោបាយរបសរដ្ឋ ប្រតិបត្តិតាម។ ដើម្បីនាបច្ចុប្បន្ន មុខមាត់
​ជនបទថ្មីបានផ្លាស់ប្តូថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន
លើកស្ទួយ។”

          ​បណ្ដាលទ្ធផលដែលទទួលបានក្នុងការកសាងជនបទថ្មីនៅស្រុក Phuoc Long
 ​ បានសរអោយឃើញថា៖ ទន្ទឹមនឹងរបៀប​ធ្វើសកម្ម ច្នៃប្រឌិតថ្មីនោះ នៅមានការ
យកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំដំបន់​ទៀតផង។ បានដឹង បានធ្វើ បានត្រួតពិនិត្យ
 និងបានទទួលផលប្រយោជន៍ពីការកសាងជនបទថ្មី ប្រជាជននឹងកាន់តែជឿជាក់
ទៅលើការផ្ទួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ ជឿជាក់ទៅលើជួរកម្មា
ភិបាលក្នុងតំបន់ ដើម្បីពីនោះរួមដៃកសាងស្រុកកំណើតដ៏​សម្បូរុងរឿងពី១ថ្ងៃទៅ១ថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ