QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី
PHAN AN -  
(VOV) /  
(VOV)_មិនត្រូវរង់ការលំបាកដោយធូលីហុយនៅពេលថ្ងៃក្តៅបែកក្រហែង ភ្លៀងលិចលង់ដុចមុនទៀតឡើយ។ នាបច្ចុប្បន្ន ការធ្វើ ដំណើរ របស់ប្រជាជននៅភូមិទី៦ ឃុំ
QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH មានភាពងាយស្រួលជាច្រើន
ដោយ សារផ្លូវចាក់បេតុងប្រវែងជិត៤០០ម៉ែត្រទើបបានដាក់អោយប្រើប្រាស់។ ឃុំ
QUANG THINH ខំប្រឹងប្រែងដល់ឆ្នាំ ២០១៥ សម្រេច រាល់គោលដៅស្ដីពីការកសាង
ជនបទថ្មី។
|
QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី |
ឈរលើផ្លូវចាក់បេតុងដ៏ស្អាតនេះ មេភូមិទី៦ បង PHAM VAN THANH បាននិ
យាយដោយ ទឹកមុខសប្បាយរីករាយថា៖ផ្លូវនេះបានមកដោយឆន្ទះបក្ស ទឹកចិត្ត
ប្រជាជន។ មានគ្រួសារជាង១០០គ្រួបានស្ម័គ្រចិត្តរួមវិភាគទានជាទឹកប្រាក់ជាង៥០លានដុង ថ្ងៃធ្វើពលកម្មជាង៧០០ថ្ងៃ ដើម្បីសម្រេចបានផ្លូវនេះ។
“ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីកសាងជនបទថ្មីនេះត្រូវបានកម្មាភិ
បាលឃុំបញ្ជាណែនាំអនុវត្តនៅភូមិ ហើយកម្មាភិបាលភូមិបានឃោសនាប្រជាជនចូល
រួមកសាងជនបទថ្មី។ ជនគ្រប់រូបសប្បាយរីករាយណាស់ ដោយបានជ្រូតជ្រាបនិងជឿ
ជាក់ទៅលើគោលមាគា៍របស់បក្ស សកម្មអនុវត្តតាម។”
គ្រួសារលោកស្រី BUI THI LAN ជាគ្រួសារក្រីក្រនៅភូមិទី៦ បើទោះខ្វះដីធ្លីដើម្បី ផលិតកម្មក្តី ប៉ុន្តែត្រៀមខ្លួនជាស្រេចបរិច្ឆាកដីដ៏តិចតូចដើម្បីសាងសង់សំណង់របស់
ខ្លួន។ លោកស្រី BUI THI LAN បានចាត់ទុកថា÷ការបរិច្ឆាកដីជាភារកិច្ចនិងការតព្វ
កិច្ចរបស់ប្រជាពលរដ្ឋ លះបង់របស់ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍របស់សហគមន៍÷
“គ្រួសារខ្ញុំមានដីស្រែតិចតូចណាស់។ ដើម្បីធ្វើអោយភូមិស្អាតបានជាង ខ្ញុំ ស្ម័គ្រចិត្តបរិច្ឆាកដី។ គ្រួសារខ្ញុំមានដីស្រែ៣ចំណែក ខ្ញុំស្ម័គ្រចិត្តបរិច្ឆាកដីស្រែ២ ចំណែក ដើម្បីធ្វើផ្លូវធំជាង ស្អាតជាង ប្រជាជនងាយធ្វើដំណើរទៅវិញទៅមក។”
ដើម្បីបង្កើតទំនុកទុកចិត្តរបស់ប្រជាជន រួមកម្លាំងកាយចិត្តរបស់ខ្លួនកសាងជន
បទថ្មី ឃុំ QUANG THINH បានអនុវត្តល្អនូវការងារចលនាប្រជាជនបរិច្ឆាកដី រួមវិភាគ
ទានជា ទឹកប្រាក់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ ឃុំបានបង្កើតគណះកម្មការឃោ
សនា១ ដែលធ្វើសកម្មភាពតាមទិសស្លោក÷ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជា
ជន ធ្វើ ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផលចំណេញ។ រហូតមកដល់ពេល
នេះ ប្រជាជនឃុំ QUANG THINH បានបរិច្ឆាកដីចំនួនជិតប្រាំពីរពាន់ម៉ែត្រក្រឡា រួម
វិភាគទាន ជាទឹកប្រាក់ចំនួនជិតមួយពាន់លានដុង និងរាប់ពាន់ថ្ងៃធ្វើពលកម្មទៀត ដើម្បីស្ថាបនាបានផ្លូវបេតុងប្រវែងជាង៨គីឡូម៉ែត្រ កសាងអគារវប្បធម៌…ល។ លោក
BUI VAN LUONG ប្រធានគណះកម្មាធិការប្រជាជនឃុំ QUANG THINH បានអះអាងថា÷
“ ប្រជាជនក្នុងភូមិជឿជាក់ទៅលើការផ្ទូចផ្តើមគំនិតរបស់បក្ស រដ្ឋអំពី ការកសាង ជនបទថ្មីណាស់។ ប្រជាជនស្ម័គ្រចិត្តបរិច្ឆាកដីដើម្បីកសាងសំណង់ផលប្រយោជន៍
សង្គមនានា ដោយមិនទាមទាអ្វីទាំងអស់។ ខ្ញុំគិតថា÷នេះគឺជាជោគជ័យ១ក្នុងការក
សាងជនបទថ្មី។”
ផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវ សមស្របជាជាមួយទឹកចិត្តប្រជាជន និង
របៀបធ្វើដោយលក្ខណះប្រជាធិបតេយ្យ ចំហរ ចលនាបរិច្ឆាកដីកសាងជនបទថ្មីនៅ
ឃុំ QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH ទទួលបានលទ្ធផលគួអោយ
ចាប់អារម្មណ៍ ជាច្រើន បង្កើតឡើងមុខមាត់ថ្មីសំរាប់តំបន់ជនបទនេះ៕
PHAN AN
-VOV