Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន

(VOVWORLD) -ភូមិកុលាលភាជន៍ Tan Van នៅទីក្រុង Bien Hoa  ខេត្ត Dong Nai មានប្រ ពៃណីរាប់រយឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយផលិតផលគ្រឿងកុលាលភាជន៍ដីខ្មៅដ៏ វិសេសវិសាល។ ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៃជីវភាពទំនើបបច្ចុប្បន្ននោះ ភូមិកុលាល ភាជន៍ដែលមានអាយុកាលជាង៣ទសវត្សនេះហាក់ដូចជាត្រូវសាបរលាប។ ប៉ុន្តែ ដោយការជក់ចិត្តនឹងមុខរបរប្រពៃណីនេះបានជាសិប្បករប្រកបមុខរបរស្មូនឆ្នាំង ក្អមតាំងពីច្រើនតំណរមកហើយនេះ នៅតែរក្សាបានភ្លើងក្នុងឡដុតកុលាលភាជន៍ និងប្រ ភពកុលាលភាជន៍ដីខ្មៅផងដែរ។

Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន - ảnh 1 ផលិតផលគ្រឿងភាជន៍វិចិត្រសិល្បៈ  Bien Hoa  ធ្លាប់បានចូលរួមការតាំងពិព័រណ៍អន្តរជាតិជាច្រើនលើក 

ត្រូវបានប្រសូតមុននេះ៣០០ឆ្នាំ ភូមិកុលាលភាជន៍បុរាណ Tan Van ស្ថិតតាម បណ្ដោយទន្លេ Dong Nai នៃទីក្រុង Bien Hoa ខេត្ត Dong Nai។ ពីភូមិកុលាលភាស ណ៍ដំបូងនេះបានរីកសាយភាយដល់ការបង្កើតភូមិកុលាលភាជន៍រណបជុំវិញផងដែរ។

        ដើរតាមបណ្តោយទន្លេ Dong Nai នៅឆ្នេរ Tan Van យើងអាចប្រទះឃើញរូប ភាពឡដុតគ្រឿងកុលាលភាជន៍ជាមួយនឹងបំពង់ផ្សែងនៅខ្ពស់។ ចំពោះមុខទីធ្លាធំមួយ ឃើញមានឆ្នាំង ក្អម ធុងនិងរូបភាពជាងស្មូនកំពុងចលនាកាយវិការត្រៀមបង្កាត់ភ្លើង ដុតគ្រឿងកុលាល ភាជន៍មួយលើក។

Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន - ảnh 2 សិប្បករកំពុងស្មូនគ្រឿងភាជន៍

        លោក Ho Van Chinh ជាសិប្បករស្មូនមួយរូបក្នុងចំណោមសិប្បករមានទេពកោ សល្យនៅឡដុតគ្រឿងកុលាលភាជន៍ Kim Lan។ ប្រកបមុខរបរនេះកាលពីអាយុ២០ឆ្នាំ មកម្លេះ លោក Chinh បានក្លាយទៅជាសិប្បករស្មូនមានទេពកោសល្យក្នុងភូមិកុលាល ភាជន៍នេះ។ តាមរយៈបាតដៃប៉ិនប្រសបវាយញាប់រន្ថើនទៅលើដីមួយដុំឲ្យមានមាន ទ្រង់ជារូបពាងឬរូបឆ្នាំង មានក្បូរក្បាច់ស្អាតដោយមិនត្រូវការពុម្ភនិងឧបករណ៍ ណាមួយឡើយ។ សិប្បករស្មូនបច្ចុប្បន្នមិនសូវមានច្រើនព្រោះថា បច្ចេកវិទ្យាស្មូនគ្រឿង កុលាលភាជន៍នៅមានការកែច្នៃច្រើនពោលគឺអាចបោះពុម្ភតាមរយៈពុម្ភមានស្រាប់ ជំនួសឲ្យការស្មូនដោយដៃដូចមុននេះ។ ហេតុដូច្នេះ ក្លាយទៅជាជាងបោះពុម្ភគឺងាយ ណាស់ ប៉ុន្តែក្លាយទៅជាសិប្បករស្មូនគឺមិនមែននរណាក៏អាចធ្វើបានឡើយ។ លោក Hong Van Chinh បានចែករំលែកថា៖

        “ធ្វើជាជាងបោះពុម្ភគឺងាយស្រួលណាស់ព្រោះថាមានពុម្ភស្រាប់ហើយ។ រីឯស្មូន ដោយដៃគឺយើងត្រូវបង្កើតពុម្ភក្នុងអារម្មណ៍របស់ខ្លួន។ ដៃជើងត្រូវប៉ិនប្រសបហើតភ្នែក ត្រូវស៊ីចង្វាក់ជាមួយដៃដែរ។ ជាធម្មតាគេរៀនមួយឆ្នាំអាចពូកែហើយ ប៉ុន្តែមានអ្នកខ្លះរៀនរហូតក៏មិនចេះស្មូន ផង”។

        នៅក្នុងកម្តៅភ្លើងឡើងដល់រាប់ពាន់ដឺក្រេនោះ លោក Lam Lap ក៏ជាសិប្បករ មានថ្វីដៃក្នុងភូមិកុលាលភាជន៍នេះ តែងតែពិនិត្យកម្តៅរបស់ឡក្នុង៥នាទីម្តងនិងដាក់ អុសបន្ថែម។ លោក Lap បានឲ្យដឹងថា ឡដុតកុលាលភាជន៍មានប្រវែងរាប់រាយម៉ែត្រ នេះ មានច្រកប្រហោងជាច្រើនសម្រាប់ដាក់អុសចូល។ ត្រូវរក្សាកម្តៅក្នុងឡក្នុង១.២០០ អង្សា រយៈពេល៤ថ្ងៃទើបកុលាលភាជន៍ឆ្អិន។ លោក Lap បានសំណេះសំណាល់ថា៖

        “កាលពីអាយុ២០ឆ្នាំខ្ញុំប្រកបមុខរបរនេះហើយ។ នេះជារបរដែលជីដូនជីតាមរតកមក។ ដោយសារយើងមាននិស្ស័យជាមួយរបរនេះបានជាស្រឡាញ់ជក់ចិត្តនឹងការងាររបស់ខ្លួនណាស់។ ប្រសិនបើអ្នកណាគ្មាននិស្ស័យប្រកបមុខរបរប្រហែលពីរឬបីឆ្នាំគឺ ធ្លាក់ទឹកចិត្តលេងចង់ប្រ កបមុខរបរនេះទៀតហើយ”។

Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន - ảnh 3 ជ្រុងមួយនៃឡធ្វើគ្រឿងភាជន៍

        អស់រយៈពេល៣០ឆ្នាំប្រកបនឹងរបរស្មូនគ្រឿងកុលាលភាជន៍មក ទាំងលោក Chinh និងលោក Lap សុទ្ធតែមិនចាំថា ពួកគាត់បានផលិតចេញរបស់របរពីកុលាលភាជន៍ប៉ុន្មានឡើយ។ ប៉ុន្តែពួកគាត់និងប្រជា ជនភូមិកុលាលភាជន៍ Tan Van សុទ្ធតែបានដឹងថា កុលាលភាជន៍ដីខ្មៅ Bien Hoa ធ្លាប់ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រ ជាជនភាគខាងត្បូងឡើយ។

        បច្ចុប្បន្ននេះ ចំពោះមុខបម្រែបម្រួលនៃជីវភាពទំនើប សិប្បករស្មូនកុលាលភាជន៍ ភាគច្រើនលេងប្រកបមុខរបរនេះទៅរកការងារផ្សេង។ ថ្វីត្បិតដូច្នេះ នៅមានឡដុត កុលាលភាជន៍ជាច្រើននៅបង្កាត់ភ្លើង ហើយអ្នកដែលរក្សាភ្លើងរបស់ឡដុតកុលាល ភាជន៍នោះកំពុងខ្នះខ្នែងជាមួយរបររបស់ជីដូនជីតា ដោយផ្លាស់ប្តូរទៅធ្វើកុលាលភាជ ន៍វិចិត្រសិល្បៈសម្រាប់នាំចេញ។ ផលិតផលកុលាលភាជន៍ដីខ្មៅ នៅតែល្បីឈ្មោះ ហើយត្រូវបានទីផ្សារបរទេសពេញនិយមប្រើប្រាស់។ ទិសដៅថ្មីនេះនឹងជួយឲ្យភូមិ កុលាលភាជន៍ Tan Van នៅតែរក្សាបានរបរប្រពៃណីរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ