TAY NGUYEN: ពង្រីកតួនាទីរបស់ព្រឹទ្ធាចារ្យភូមិក្នុងការកសាងជនបទថ្មី

(VOV)_ក្នុងសហគមន៍បណ្ដាជនជាតិនៅតំបន់ Tay Nguyen វៀតណាម ​ព្រឹទ្ធាចា​​រ្យភូមិជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់ពិសេស ​ជា​អ្នកមានកិត្យានុភាពបំផុតក្នុងភូមិ។ ​ក្នុងការងារកសាងជនបទថ្មី ព្រឹទ្ធាចា​​រ្យ​ភូមិតែងតែសកម្មការងារឃោសនាការផ្តួចផ្តើមគំនិត គោលនយោបាយរបស់រដ្ឋបានយល់ជហរូតជ្រាបដល់ប្រជាជន ចលនាប្រជាជនរក្សាផែនមហាសាមគ្គីភាព សកម្មធ្វើពលកម្ម 

និងពង្រីកកម្លាំងផ្ទៃក្នុងដើម្បីកសាងស្រុកកំណើតរបស់ខ្លួនកាន់តែសម្បូរធូធារពី​មួយថ្ងៃទៅមួយថ្ងៃ។ ​

          ដោយឈានចូលអាយុ៧០ឆ្នាំហើយក្តី ប៉ុន្តែ ព្រឹទ្ធាចា​​រ្យភូមិ Ma Nhat នៅភូមិ Choa ឃុំ Dlye Yang ស្រុក Ea H’leo ខេត្ត Dak Lak ជានិច្ចកាល​បានចូលរួមចូលរួមបណ្ដាការងារនៅក្នុងតំបន់។ ជាrơgral’ថ្ងៃ លោកបានលៃទុកពេលវេលាដើម្បីទៅសាកសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារនានាក្នុងភូមិ។ តាំងពីពេល​មានការផ្តួចផ្តើមគំនិតអំពីការកសាងជនបទថ្មីមក ព្រឹទ្ធាចា​​រ្យភូមិ Ma Nhat មានការមមាញឹកសកម្មផ្សព្វផ្សាយ លើកទឹកចិត្តជនរួមជាតិ​ខំប្រឹងប្រែងអនុវត្តន៍។ ព្រឹទ្ធាចា​​រ្យភូមិតែងតែដើរមុខគេក្នុងការប្រមូលផ្តុំទឹក​ប្រាក់​ស្ថាបនាផ្លូវ​ថ្មី ហើយ​គ្រួសារទាំង​ឡាយក្នុងភូមិបានសកម្មចូលរួម ពីឆ្នាំ ២០១១មក រួមជាមួយប្រភពទុន​វិនិយោគរបស់រដ្ឋ គ្រួសារចំនួន២០០គ្រួនៅក្នុងភូមិ Choa បានរួមវិភាគទាន​ជាទឹកប្រាក់ចំនួនជាង៣២០លានដុង ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ ព្រឹទ្ធាចា​​រ្យភូមិ Ma Nhat បានអោយដឹងថា÷

          “ យើងត្រូវចលនាប្រជាជន អោយគេយល់ជ្រួតជ្រាបថា​÷​នេះគឺជាការ​ផ្តួចផ្តើមគំនិតរបស់បក្ស ច្បាប់របស់រដ្ឋ គ្មានអ្នកណាអាចរំលោភបានឡើង ​ពីពេល​នោះមក គេទើបធ្វើតាមបាន។”

          នៅភូមិ Dung A ឃុំ Ea Khal ស្រុក Ea H’leo ព្រឹទ្ធាចា​​រ្យភូមិ​ Ma An ក៏បានចាត់ទុកជាអ្នកឈានទៅមុខក្នុងបណ្ដាចលនាប្រឡងប្រណាំង រួមជា​មួយប្រជាជនគ្រប់ស្រទាប់កសាងជនបទថ្មី។ តាមព្រឹទ្ធាចា​​រ្យភូមិ Ma An ថា÷ ដើម្បីប្រជាជនស្ដាប់និងធ្វើតាម ​ដំបូង​គ្រួសារយើងត្រូវធ្វើបានជោគជ័យ និងធ្វើជាគំរូ ក្នុងការរួមវិភាគទានចំពោះសហគមន៍។ ព្រឹទ្ធាចា​​រ្យភូមិ​ Ma An បាន​អោយដឹងថា÷

          “ ជួយឧបត្ថម្ភប្រជាជនរស់នៅនៅជំវិញយើង​ក៏គឺជាការផ្តួច​ផ្តើម​គំនិតរបស់បក្សរដ្ឋដែលបានដាក់ចេញ។ យើងដាំកៅស៊ូ កាហ្វេ កសាងជនបទថ្មី គឺយើងត្រូវ​ចលនា ឃោសនា អប់រំជនរួមជាតិចេះធ្វើការ ​រកស៊ី កូន​ចៅបានទៅរៀនគ្រប់គ្រាន់។​”

          លោក Tran Vinh លេខារងគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការ​បក្សស្រុក Ea H’leo បានអះអាងថា÷ បណ្ដា ព្រឹទ្ធាចា​​រ្យភូមិ​ បណ្ដាអ្នកមានកិត្យានុ​ភាព​ក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Ea H’leo បានពង្រីក​ល្អ​តួនាទី​ ភារកិច្ច ក្លាយទៅជាទីបង្អែកខាង​ស្មារតីសំរាប់គ្រួសារនានា ខំប្រឹងប្រែង​ឈានទៅមុខ រួមចំណែកកសាងស្រុកកំណើត​កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ÷

          “ ពង្រីករាល់លទ្ធផលដែលទទួលបានក្នុងរយះបេលកន្លងទៅ យើ​ងខ្ញុំបន្ត​យកចិត្តទុកដាក់ កំណត់ទិកដៅដើម្បី ព្រឹទ្ធាចា​​រ្យភូមិ​ មេភូមិ បណ្ដាអ្នកមាន​កិត្យានុ​ភាពក្នុងជនរួមជាតិ ចូលរួមចលនាប្រជាជនធ្វើពលកម្ម អាជីវកម្ម ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងភូមិ។ ពីនោះលើកស្ទួយជីវភាពរស់នៅរបស់​ប្រជាជន រួមចំណែកស្ថិរភាពការអភិវឌ្ឍ​ន៍​ស្រុកកំណើត។”

          ស្រុក Ea H’leo មានភូមិជនរួមជាតិជាជនជាតិភាគតិចចំនួន៥៣។ ​ទោះបីជានៅមានការលំបាកជាច្រើនក្នុងការទទួលបទដ្ឋាននានាអំពីការ​កសាងជនបទថ្មីក្តី ដោយមានការទទួលខុសត្រូវ និងការខំប្រឹងប្រែងរបស់ខ្លួន បណ្ដា ព្រឹទ្ធាចា​​រ្យភូមិ​ មេភូមិនៅទីនេះ បាននិងកំពុងរួមជាមួយ​ប្រជាជនក្នុងស្រុកកសាងជនបទថ្មី លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ