Tay Ninh៖ពង្រីកគ្រប់កំលាំងក្នុងការកសាងជនបទថ្មី។

Vovworld-ក្នុងឆ្នាំ២០១៤ដោយឡែកខែត្រTay Ninhបានវិនិយោគប្រាក់ចំនួន
៦០០ពាន់លានដុងសំរាប់ឃុំគំរូក្នុងការកសាងជនបទថ្មី។ដោយទុ​នវិនិយោគ
ជាង១០០ពាន់លានដុងវៀតណាម ឃុំ Thanh Dong ( ស្រុកTan Chau)​បាន
ប្រមូលផ្តុំទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ឋដូចជាផ្លូវគមនាគមន៍សាលា
រៀនគិលានុដ្ឋានសុខាភិបាលនិងផ្ទះវប្បធម៌ជាដើម។រហូតមកដល់ពេលនេះ
អត្រាគ្រួសារដែលបានប្រើប្រាស់អគ្គិសនីមានជិត១០០%និងអត្រាគ្រួសារ
ក្រីក្រមានតែ១,៦%។ ឃុំកំពុងខិតខំក្លាយទៅជាឃុំដំបូងក្នុងខែត្រទទួលបាន
បទដ្ឋានទាំង១៩ស្តីពីការកសាងជន​បទថ្មី។លោក Pham Vu Tung ប្រធាន
គណះកម្មាធិការប្រជាជន ឃុំ Thanh Dongអោយដឹងថា៖“ឃុំ Thanh Dong
យើងខ្ញុំសម្រចបានបទដ្ឋានចំនួន១១។យើងខ្ញុំខិតខំប្រឹងប្រែងសម្រេចបទដ្ឋាន
នៅសល់ចំនួន៨ នាចុងឆ្នាំនេះ។កម្មវិធីកសាងជន​បទថ្មី ទទួលបានការស្រុះ
ចិត្តគំនិតខ្ពស់ពីអ្នកឃុំ។   “

                            

Tay Ninh៖ពង្រីកគ្រប់កំលាំងក្នុងការកសាងជនបទថ្មី។ - ảnh 1

ត្រTay Ninh យកចិត្តទុកដាក់ដល់ការកសាងរូបសណ្ឋានសេដ្ឋកិច្ចមាន​ប្រសិទ្ឋភាពខ្ពស់

(រូបថត អិនធឺណែត)

ក្នុង កម្មវិធីកសាងជន​បទថ្មីប្រជាជនខែត្រTay Ninh យកចិត្តទុកដាក់ដល់ការកសាង
រូបសណ្ឋានសេដ្ឋកិច្ចមាន​ប្រសិទ្ឋភាពខ្ពស់ដូចជារូបសណ្ឋានចិញ្ចឹមបង្គួយ​មាន់យក
សាច់​សត្វថ្លែននិងត្រីសំរាប់លំអរជាដើម។រួមជាមួយនោះប្រជាជននៅអនុវត្តវិទ្យា
សាស្រ្តបច្ចេកទេសទៅក្នុងការដាំអំពៅនិងដំឡូងមីអតិផល។លើផ្ទៃដីជាង២ហិកតា
ចិញ្ចឹមជ្រូកនិងត្រីបង​Ta Hoang Thach នៅឃុំ Phuoc Ninhស្រុកDuong Minh Chau ទទួលបានប្រាក់ចំណូលជាង​៣ពាន់លានដុងក្នុង១ឆ្នាំ។បងចែករំលែកថា៖“  ការ ចិញ្ចឹមជ្រូកគឺសមស្របទៅនឹងលក្ខណះធម្មជាតិនៅតំបន់ជនបទនេះ។អាស្រ័យ
ដោយការគួបផ្សំចិញ្ចឹមជ្រូកនិងត្រីខ្ញុំឆ្លៀតយកបានប្រភពជីឲ្យដំណាំដំឡូងមីនិង
អំពៅហើយកាត់បន្ថយបានការចំណាយផលិតកម្ម។  “

​​​​​​​​​​​​​​​​​                       

Tay Ninh៖ពង្រីកគ្រប់កំលាំងក្នុងការកសាងជនបទថ្មី។ - ảnh 2
ការដាំដំឡូងមីនៅខែត្រTay Ninh(រូបថត អិនធឺណែត)

រួមជាមួយនោះ ខែត្រTay Ninhនៅលាតត្រដាងអនុវត្តគំរោងការណ៍បណ្តុះបណ្តាល
វិជ្ជាជី​វះសំរាប់ប្រជាពលករ បំប៉នការយល់ដឹងជាសារវន្តអំពីដំណាំដាំដុះនិងការ
ចិញ្ចឹមសត្វក្នុងបំណងជួយប្រជាកសិករធ្វើមានដ៍ត្រឹមត្រូវលើដីស្រុកកំណើតរបស់
ខ្លួនទៀតផង។ លោកNguyen Van Hungប្រធានគណះកម្មាធិការប្រជាជនឃុំ Long
Thanh Bac ស្រុក Hoa Thanhអោយដឹងថា៖“ តាមបទដ្ឋានស្តីពីការ​កសាងជន​បទថ្មីគឺ
អ​ត្រាជនមានការងារធ្វើ ត្រូវតែស្រូបយក៦០%នៃចំនួនប្រជាជនក្នុងឃុំ។អ​ត្រានេះ
នាបច្ចុប្បន្ននៅក្នុង ឃុំមាន៤០%។ ឆ្ពោះទៅដល់ឆ្នាំ២០១៥ ឃុំខិតខំប្រឹងប្រែងលើកទឹកចិត្តអ្មកឃុំចូលរួមការបណ្តុះ
បណ្តាលវិជ្ជាជីវះសំដៅរកបានមុខរ​បរសមស្របដើម្បីសម្រេចបទដ្ឋានទាំងអស់
ស្តីពីការកសាងជនបទថ្មី។   “

​​​​​​​​​​​​​​                     

Tay Ninh៖ពង្រីកគ្រប់កំលាំងក្នុងការកសាងជនបទថ្មី។ - ảnh 3
ផ្លូវចាក់បេតុងនៅខែត្រ Tay Ninh(រូបថត អិនធឺណែត)

ជោគជ័យនានាទទួលបាននឹងជមូលដ្ឋានសំរាប់ប្រជាជននិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
នៅខែត្រ Tay Ninhខិតខំប្រឹងប្រែងថែមទៀតក្នុងការអនុវ​ត្តកម្មវិធីកសាងជនបទថ្មី
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ