Thu Sy - ភូមិរបរត្បាញទ្រូនៅខេត្ត Hung Yen

(VOVWORLD) - ទ្រូជាឧបករណ៍នេសាទប្រពៃណីរបស់ប្រជាកសិករដែលត្រូវបានប្រើ ប្រាស់ភាគច្រើននៅបណ្ដាខេត្តវាលសណ្ត Bac Bo របស់
វៀតណាម។ នៅស្រុក Tien Lu ខេត្ត Hung Yen មានភូមិ Thu Sy ល្បីឈ្មោះដោយរបរត្បាញទ្រូប្រពៃណី។ ពីថ្វីដៃរបស់ប្រជា ជននៅទីនេះ បណ្ដាទ្រូត្រូវបានលក់ក្នុងទូទាំងភូមិភាគខាងជើងវៀតណាមហើយនាំចេញទៅឯបរទេសទៀតផង។ 
Thu Sy - ភូមិរបរត្បាញទ្រូនៅខេត្ត Hung Yen - ảnh 1 Thu Sy - ភូមិរបរត្បាញទ្រូនៅខេត្ត Hung Yen

(VOVworld) - ឃុំ Thu Sy ស្រុក Tien Lu ខេត្ត Hung Yen ស្ថិតនៅចម្ងាយ ៦០ គីឡូម៉ែត្រពីរដ្ឋធានី ហាណូយ ភូមិ Thu Sy មានមនុស្សចំនួន ៥០០ នាក់ធ្វើរបរត្បាញទ្រូ ក្នុងនោះ ភូមិ Noi Lang និងភូមិ Tat Vien អភិវឌ្ឍន៍មុខរបរនេះខ្លាំងបំផុត។  ប្រជាជនភូមិ Thu Sy ធ្លាប់ប្រកប មុខរបរពី ២០០ ឆ្នាំមុន។ លោកស្រី Nguyen Thi Dan អ្នកភូមិ Thu Sy មួយរូបបានរៀបរាប់ថា៖

        «សាលាភូមិ Thu Sy ធ្វើសក្ការបូជាអ្នកតាភូមិ Nguyen Thi Hue ដែលជាអ្នកបន្សល់ទុក មកមុខរបរត្បាញទ្រូសំរាប់អ្នកភូមិទាំងអស់។ យើងខ្ញុំត្បាញទ្រូនិងទ្រូចាប់បង្កងទៀត។»

        ទៅទស្សនាបណ្ដាគ្រួសារក្នុងភូមិសុទ្ធតែឃើញរូបភាព លោកតា លោកយាយ អង្គុយ ត្បាញទ្រូ សំណះសំណាលជាមួយគ្នារឿងរ៉ាវជុំវិញគ្រួសារភូមិឃុំ។ វត្ថុធាតុដើម្បីត្បាញទ្រូគឺ ឬស្សីនិងឬស្សីពក។ ជាងត្រូវកាត់បន្ទោះឬស្សីយ៉ាងម៉េចឲ្យស្មើគ្នានិងស្តើងៗ។ ជំហាននេះ ត្រូវបានបុរសអនុវត្តដោយដៃ។ បច្ចេកទេសត្បាញមិនត្រឹមតែទាមទាឲ្យភាពប៉ិនប្រសប់ ប៉ុណ្ណោះទេ ថែមទាំង ត្រូវការភាពឧស្សាហ៍និងសេក្តីស្រឡាញ់ចំពោះមុខរបររបស់មពទៀត ផង។  បន្ទាប់ពីត្បាញ ផលិតផលត្រូវបានឆ្អើរដើម្បីជាប់ប្រើបានយូរ។ សិប្បករល្បី ឈ្មោះនៅភូមិ Thu Sy លោកតា Luong Son Bac បានចែករំលែកថា៖ 

        «ទ្រូត្រូវត្បាញស្មើរគ្នា ឆ្អើងភ្លើងមិនឆេះទេ។ បន្ទោះឬស្សីត្រូវត្រាំក្នុងទឹកកំបោរ។ ឆ្អើង ទ្រូ ដោយចម្បើង ៣ ដង។ របៀបរោលភ្លើងពិបាកណាស់ ដូច្នេះ នារីធ្វើជំហាននេះល្អបំផុត។»

        ជារៀងរាល់ឆ្នាំ ភូមិ Thu Sy ផ្គត់ផ្គង់ផលិតផលចំនួន ៦៥០ ពាន់គ្រឿងសំរាប់ទីផ្សារក្នុង ប្រទេសដូចជាខេត្ត Ha Nam ខេត្ត Nam Dinh និងខេត្ត Bac Giang។ ទ្រូភូមិ Thu Sy មានពី ៣ ដល់ ៤ ប្រភេទ ក្នុងនោះ ទ្រូពណ៌ស្ករក្រហមមួយមានតំលៃពី ៣ ម៉ឺនដល់ ៤ ម៉ឺន/ជុង ទ្រូធម្មតាមានតំលៃ ២ ម៉ឺន/ជុង។ ទោះបីជាមុខរបរបន្ទុបសន្សំនៅភូមិ Thu Sy ក្តី ប៉ុន្តែ វានាំ មកនូវចំណូល ៥០% សំរាប់ប្រជាជននៅទីនេះ។ លោកតា Luong Son Bac ចែករំលែកថែម ទៀតថា៖

        «អាស្រ័យដោយមុខរបរត្បាញទ្រូ ជីដូនជីតាចិញ្ចឹមយើងខ្ញុំបាន។ ខ្ញុំដូចដែរ។ ចំណូលមួយខែទទួលបានប៉ុន្មានលានដុង ដូច្នេះ ខ្ញុំអាចចិញ្ចឹមកូនធំដឹងក្តីដែរ។»

        សង្គមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនេសាទក៏ផ្លាស់ប្តូរទៅរបៀបនេសាទទំ នើប ដោយហេតុនេះ ឧបករណ៍នេសាទត្រីប្រពៃណីមិនត្រូវបានប្រើប្រាស់ទូលំទូលាយទេ។ ទោះបីជាយ៉ាងណាក៏ដោយ មុខរបរត្បាញទ្រូនៅភូមិ Thu Sy មិនសាបសូនវនៅឡើយ។ ពីឧបករណ៍នេសាទធម្មតាវាបានក្លាយទៅជាផលិតផលមួយដែលពេញនិយមចូលចិត្តលើវិស័យវិចិត្តសិល្បៈនិងគ្រឿងសម្ហារឹម។ ជាពិសេស ទ្រូត្រូវបាននាំចេញទៅទីផ្សារបរទេសដូចជា អាមេរិក សឹង្ហបុរី ជប៉ុននិងឥណ្ឌា។

        មកដល់ភូមិ Thu Sy ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ភាពវិសេសវិសាលដោយឡែកនៃ ភូមិរបរនេះ ទន្ទឹមនឹងនោះ លោកអ្នកនាងមានឱកាសជួបសំណះសំណាលជាមួយអ្នកភូមិរស់ រាយរាក់ទាក់ហើយសាកល្បងត្បាញទ្រូទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ