(VOV)_Thuy Ninhជាឃុំមួយក្នុងចំណោមឃុំ១៦របស់ស្រុក Thai Thuy ខេត្ត
Thai Binh (ភាគខាងជើងវៀតណាម)ដែលកំពុងសម្រេចបានបណ្ដាបទដ្ឋានចុង
ក្រោយ ក្នុងការកសាងជនបទថ្មីក្នុងឆ្នាំ២០១៤។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់
ឃុំ Thuy Ninhត្រូវបានសម្រេចជាសារវ័ន្ត។ នាបច្ចុប្បន្នថ្នាក់ដឹកនាំឃុំ បានយកចិត្ត ទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ផលិតកម្ម លើកស្ទួយជីវភាពរស់នៅសំរាប់
ប្រជាជន។
|
វាលស្រែឃុំ Thuy Ninh (TTXVN) |
ជាឃុំកសិកម្ម១ ឃុំ Thuy Ninhជាតំបន់មានលក្ខណះងាយស្រួលជាច្រើនសំរាប់ផលិតកម្មកសិកម្ម។ ឃុំប្រមូលដាំស្រូវជាដំណាំស្បៀងអាហារមានទិន្ន
ផលខ្ពស់ ប៉ុន្តែតំលៃសេដ្ឋកិច្ចទាប។ ដោយហេតុនេះ ក្នុងកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី រដ្ឋអំណាចឃុំ Thuy Ninh បានលើកទឹកចិត្តប្រជាជ នផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹមដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។
លោក Pham Van Ngo លេខាគណៈកម្មាធិការបក្ស ឃុំThuy Ninhបានអោយដឹងថា៖
“ នាសព្វថ្ងៃ ធ្វើស្រូវបានច្រើនមិនប្រាកដថាល្អទេ ពីព្រោះតំលៃខាងសេដ្ឋ
កិច្ចមិនខ្ពស់។ នាប៉ុន្មានឆ្នាំជិតៗនេះ Thuy Ninhបានផ្ទេរប្តូរផ្ទៃដីដាំស្រូវ១ចំណែក
ទៅដាំដំណាំរួមផ្សុំក្នុងបំណងបង្កើនតំលៃលើផ្ទៃដី១ហិកតា។”
ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ឃុំបានសហប្រតិបត្តិការជាមួយក្រុមហ៊ុន
ពូជស្រូវ Thai Binh ក្នុងការដាំស្រូវពូជ ទិសដៅថ្មីនៃផលិតកម្មទំនិញ។ ក្នុងឆ្នាំ
២០១២ ឃុំ Thuy Ninhផលិតស្រូវពូជបាន៨០០តោន ទទួលចំណេញ១ពាន់
លានដុងវៀតណាម។
ទន្ទឹមនឹងផលិតកម្មដំណាំ ប្រជាជនឃុំ Thuy Ninh នៅមានឧត្តមភាពក្នុងការចិញ្ជឹមសត្វតាមរូបសណ្ឋានសហករណ៍។ លើផ្ទៃដី១២ហិកតា មណ្ឌលចិញ្ជឹមប្រមូលផ្តុំដែលបានបង្កើតមុននេះរាប់សិបឆ្នាំជាមណ្ឌល១ក្នុងចំណោមមណ្ឌលចិញ្ជឹមទាំង៧ល្អបំផុតនៅខេត្ត Thai Binh។ អាស្រ័យដោយការចិញ្ជឹមនេះ
គ្រួសារជាច្រើននៅ Thuy Ninhបានរួចផុតពីភាពក្រីក្រឈានឡើងធ្វើមាន។ លោក
Pham Van Ngo បានអោយដឹងថែមទៀតថា៖
“ កាលពីឆ្នាំ ២០០៨មក យើងខ្ញុំកសាងផង ផលិតផង ដែលក្នុងនោះការចិញ្ជឹមដើរតួនាទីជាមុខព្រួញ។ គ្រួសារខ្លះៗចិញ្ជឹមមាន់រាប់ពាន់ក្បាលដើម្បីយកពង គ្រួសារខ្លះចិញ្ជឹមទា ជ្រូក ទន្សាយ បាននាំមកនូវចំណេញដល់២០០លានដុង/ឆ្នាំ។ ”
ដោយមានទុនវិនិយោគប្រមាណ៥០០លានដុង គ្រួសារលោក Nguyen Van
Hong បានកសាងកសិដ្ឋាន ចិញ្ជេមជ្រូក ជីកបឹងចិញ្ចឹមត្រីហើយចំណូលជាប្រចចាំពីកសិដ្ឋានេះមានពី១៥០ដល់២០០លានដុង។ លោក Nguyen Van Hong ម្ចាស់
កសិដ្ឋាន បានអោយដឹងថា៖
“ មុននេះ គ្មានអ្នកណាចង់វិនិយោគនៅទីនេះទេ។ នៅទីនេះគ្មានអ្វីសោះ
ក្រៅតែពីទឹកលិច។ គេបាននិយាយជាមួយខ្ញុំថា៖ ផ្ទះធំធេងមិននៅ មកកន្លែងនេះដើម្បីធ្វើអី ព្រោះនេះគឺជាកន្លែងលិចទឹក។”
បណ្ដាគ្រួសារវិនិយោគអភិវឌ្ឍន៍ការចិញ្ជឹមសត្វ ក្នុងឃុំ នឹងបានប្រគល់ដីធ្លី ជាពិសេសគឺទុនដើម្បីកសាងកសិដ្ឋាន។ ក្នុង១ឆ្នាំ ឃុំនៅរៀបចំវគ្គហ្វឹកហាត់ចំនួន១០ ដើម្បីបញ្ជូនបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក្នុងការចិញ្ជឹមសត្វសំរាប់
ប្រជាកសិករ។ ដើម្បីសម្រេចគោលដៅកសាងជនបទថ្មីក្នុងឆ្នាំ ២០១៤នេះលើគ្រប់ជ្រុងជ្រោយ គោលដៅដែលថ្នាក់ដឹកនាំនិងប្រជាជនឃុំ Thuy Ninh នោះគឺរក្សាដដែលផ្ទៃដីកសិដ្ឋានចិញ្ជឹមសត្វនិងផ្ទៃដីដាំស្រូវ ប្រមូលផ្តុំលើកកំពស់គុណភាពពូជ វិនិយោគចូលក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕