Viet Dan - ឃុំជនបទថ្មីគំរូដើមដំបូងក្នុងទូទាំងប្រទេស

(VOVWORLD) - ក្រោយរយៈពេល១០ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីមក តំបន់ជនបទនានានៅវៀតណាមកំពុងកសាងជនបទគំរូជាបណ្ដើៗ ដោយការ លើកកំពស់បទដ្ឋានអោយបានខ្ពស់ថែមទៀត។ ឃុំ Viet Dan ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh ភាគខាងជើងវៀតណាម គឺជាឃុំជនបទថ្មីគំរូដើមដំបូង ក្នុងទូទាំងប្រទេសដែលត្រូវបានទទួលស្គាល់សម្រេចបានបទដ្ឋានទាំងអស់។
Viet Dan - ឃុំជនបទថ្មីគំរូដើមដំបូងក្នុងទូទាំងប្រទេស - ảnh 1ផ្លូវថ្នល់ដ៏ស្អាតគ្មានសំរាមនៅឃុំ Viet Dan (រូបថត៖ VOV) 

  ចាប់ពីផ្លូវជាតិលេខ១៨ ភ្ញៀវទេសចរមិនគេចផុតពីចំណាប់ អារម្មណ៍ភ្ញាក់ផ្អើលនោះឡើយ នៅពេលមកដល់តំបន់ជនបទ ដែលស្ថិតនៅជើងភ្នំ Yen Tu។ ផ្លូវ ត្រូវបានចាក់ប៉េតុង ហើយលាតសន្ធឹងឆ្លងកាត់វាលស្រូវនិងសួន ចម្ការដ៏ខៀវស្រងាត់ក្នុងឃុំ។ នៅតាមសង្ខាងផ្លូវទាំងពីរ ដើមឈើនិងផ្កាគ្រប់ប្រភេទរីក ស្គុះស្គាយបង្អួតសម្រស់គួរអោយចាប់អារម្មណ៍ខ្លាំងណាស់។ នោះគឺជាមុខមាត់ នៃឃុំ Viet Dan ដែលជាឃុំជនបទថ្មីគំរូដើមដំបូងនៃខេត្ត Quang Ninh និយាយ ដោយឡែកនិងទូទាំងប្រទេសនិយាយរួម។

        ក្រោយពីត្រូវបានទទួលស្គាល់សម្រេចរួចរាល់ការកសាងជនបទថ្មីកាលពីឆ្នាំ ២០១៣មក ឃុំ Viet Dan បន្តលើកកំពស់គុណភាព កសាងជនបទថ្មីគំរូ។ ប្រជាជនក្នុងឃុំត្រូវបានលើកទិសដៅហើយជួយឧបត្ថម្ភរៀបចំដីធ្លីដាំដុះ ដើមទៀប និងដើមហូបផ្លែផ្សេងៗទៀតនៃតំបន់ តាមបទដ្ឋាន VietGap អនុវត្តបច្ចេកវិទ្យា ខ្ពស់ដើម្បីលើកកំពស់ផលិតភាព បិទតែមសម្គាល់ប្រភពដើម ហើយតភ្ជាប់ជា មួយដៃគូប្រមូលទិញផលិតផលទៀតផង។ លោកស្រី Chu Thi Dua នៅភូមិ Tan Thanh បានអោយដឹងថា គ្រួសារលោកស្រីបានកសាងសួនចម្ការដោយមានផ្ទៃដី ឡើងដល់ទៅ១២ពាន់ម៉ែត្រការ៉េ។ លោកស្រីបានថ្លែងថា៖

        “ការដាំដុះដំណាំតាមបទដ្ឋាន VietGap បាននាំមកនូវប្រសិទ្ធភាពខ្ពស់ ច្រើនជាងឆ្នាំមុនៗ។ កាលពីមុននេះ ផ្លែទៀបមានតម្លៃត្រឹមតែ៣ហ្មឺនដុងក្នុងមួយ គីឡូតែប៉ុណ្ណោះ ប៉ុន្តែដល់សព្វថ្ងៃ មានពេលខ្លះដែលតម្លៃឡើងដល់ជាង៥ហ្មឺន ដុងក្នុងមួយគីឡូ។ ក្រោយពីការធ្វើតាមបទដ្ឋាន VietGap មក គ្រួសារខ្ញុំប្រមូល ផលបានច្រើនជាង ហើយទទួលបានប្រាក់ចំណូលប្រមាណ៧០០លានដុងក្នុង មួយឆ្នាំ អញ្ចឹងបានជាសប្បាយរីករាយណាស់”។

Viet Dan - ឃុំជនបទថ្មីគំរូដើមដំបូងក្នុងទូទាំងប្រទេស - ảnh 2 ការដាំដើមទៀបតាមបទដ្ឋាន VietGap បានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ

        ជាឃុំកសិកម្មព្រៃភ្នំមួយ Viet Dan បានផ្ទេរប្ដូររចនាសម្ព័ន្ធ រៀបចំតំបន់ ផលិតកម្មតាមលក្ខណៈប្រមូលផ្ដុំ ដោយមានផ្ទៃដីដាំស្រូវមានគុណភាពខ្ពស់ចំនួន ៣០០ហិកតា ផ្ទៃដីដាំដើមទៀបចំនួន២០០ហិកតា និងផ្ទៃដីដាំដើមក្រូចនិងក្រូច ថ្លុងចំនួន៤៥ហិកតា ព្រមទាំងកែលម្អប្រព័ន្ធស្រពទឹកទៀតផង។ នាឆ្នាំ ២០១៣ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ទទួលបានតែ២៧លានដុងក្នុង មួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះបានកើនទ្វេដង។ ក្នុងទូទាំងឃុំលែង មានគ្រួសារក្រីក្រទៀតឡើយ។ ក្រៅពីប្រាក់ចំណូល បញ្ហាបរិស្ថានក៏ត្រូវបានកែ លម្អគួរអោយកត់សម្គាល់ផងដែរ។ សំរាមនិងកាកសំណល់ទាំងអស់ត្រូវបានបែង ចែកហើយដោះស្រាយយ៉ាងសមស្របតាមប្រភេទនីមួយៗ។ ទ្រុងចិញ្ចឹមសត្វត្រូវ បានធានាអនាម័យ ហើយគ្រួសារទាំងអស់សុទ្ធតែមិនប្រើប្រាស់ថ្នាំការពារដំណាំ។ ទន្ទឹមនឹងនោះ ប្រជាជនបានបរិច្ចាកដីធ្លី ចូលរួមថែទាំដើមឈើ បោស សម្អាតផ្លូវថ្នល់ក្នុងឃុំផងដែរ។ លោកស្រី Nguyen Thi Minh Tu មេភូមិ Phuc Thi បានអោយដឹងថា៖

        “បណ្ដាខ្សែផ្លូវក្រោមការគ្រប់គ្រងរបស់ភូមិណា គឺដំបូងបង្អស់ កម្មាភិបាល បក្ខជន និងសមូហភាពនៃភូមិនោះ ត្រូវតែឈានមុខគេក្នុងការដាំដើមឈើ បោស សម្អាតអនាម័យបរិស្ថាន ហើយចលនាអ្នកភូមិរួមគ្នាធ្វើដែរ។ បន្តិចម្ដងៗ វានឹង ក្លាយទៅជាទំលាប់។ ប្រជាជននឹងមានការទទួលខុសត្រូវចូលរួមបោសសម្អាត ទីកន្លែងដែលពួកគេកំពុងរស់នៅ”។

        មិនត្រឹមតែប៉ុណ្ណោះទេ ប្រជាជនឃុំ Viet Dan ថែមទាំងទទួលបានការគ្រប់ គ្រងនិងថែទាំសុខភាព ហើយសាលាវិទ្យាល័យទាំងអស់សុទ្ធតែឆ្លើយតបនឹង បទដ្ឋានជាតិ។ ភូមិណាក៏មានផ្ទះវប្បធម៌ដ៏ធំទូលាយដើម្បីអោយអ្នកភូមិហាត់ ច្រៀងរាំនិងកីឡា។

        កាលពីខែកក្កដាឆ្នាំ២០១៩ ខេត្ត Quang Ninh បានចេញផ្សាយសេចក្ដី សម្រេចទទួលស្គាល់ឃុំ Viet Dan សម្រេចបានបទដ្ឋានជនបទថ្មីគំរូ។ លោក Nguyen Ngoc Tien អនុប្រធានគណៈ កម្មាធិការឃុំ Viet Dan បានអោយដឹងថា លទ្ធផលនេះគឺអាស្រ័យដោយមានការស្រុះចិត្តគំនិត ការរួមដៃរួមកម្លាំងរបស់ កម្មាភិបាលនិងប្រជាជនទាំងមូល ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់អាជ្ញាធរ ដើម្បីបំផុសឡើងចំណងសាមគ្គីភាពនិងស្មារតីស្ម័គ្រចិត្តរបស់ប្រជាជន។ ក្នុង ចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ ឃុំបានចំណាយទឹកប្រាក់ចំនួន៦៧ពាន់លាន ដុងសម្រាប់ការងារកសាងជនបទថ្មី ដែលក្នុងនោះមានទឹកប្រាក់ចំនួន៤១ពាន់ លានដុងគឺមកពីការរួមវិភាគទានរបស់ប្រជាជន។

        ចាប់ពីលទ្ធផលដែលឃុំ Viet Dan ទទួលបាននោះ ទីរួមខេត្ត Dong Trieu កំពុងខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០នឹងសម្រេចបានបទដ្ឋានជនបទថ្មីគំរូ។ លោក Nguyen Van Ngoan អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Dong Trieu បានអោយដឹងថា៖

        “យើងខ្ញុំបានកំណត់ថា ការងារកសាងជនបទថ្មីមានការចាប់ផ្ដើម ប៉ុន្តែមិន មានការបញ្ចប់នោះឡើយ។ ដើម្បីអនុវត្តកម្មវិធីប្រកបដោយជោគជ័យ គឺប្រជាជន ត្រូវតែធ្វើជាកត្តាសម្រេចកំណត់។ នាពេលខាងមុខ យើងខ្ញុំនឹងផ្ដោតសំខាន់ទៅ លើការលើកកំពស់បទដ្ឋាន រៀបចំការធ្វើផលិតកម្មតាមខ្សែសង្វាក់ លើកកំពស់ គុណភាពនិងទ្រង់ទ្រាយទំនិញដើម្បីលើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន។ ធានាអោយប្រជាជននៅជនបទមានជីវភាពប្រកបដោយផាសុខភាព និងបរិស្ថាន រស់នៅបៃតងនិងអនាម័យ”។

        ដោយមានទិសស្លោក “កៀងគរកម្លាំងរបស់ប្រជាជនដើម្បីថែទាំដល់ ប្រជាជន” និង“សហគមន៍ប្រជាជនជាកត្តាស្នូល រដ្ឋដើរតួនាទីផ្ដល់ឧបត្ថម្ភនិង តម្រង់ទិស” នោះ ឃុំ Viet Dan និងទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh សម្រេចបានសមិទ្ធិដ៏ធំធេង។ ការងារកសាងជនបទថ្មីគំរូបានលើកស្ទួយជីវភាព រស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជននៅតំបន់ជនបទស្រុក Dong Trieu យ៉ាងពិតប្រាកដ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ