(VOV)_ក្រោយរយៈពេល៤ឆ្នាំ អនុវត្តន៍កម្មវិធីកសាងជនបទថ្មី ឃុំ Vinh Thuy , Vinh
Thanh និង Vinh Kim នៅស្រុក Vinh Linh ខេត្ត Quang Tri ( ភាគ កណ្ដាល វៀតណាម)
បានឈានទៅមុខក្នុងការអនុវត្តដដែលការនេះ។ ខេត្ត Quang Tri កំពុង ខំប្រឹងប្រែង
នាំ Vinh Linh ក្លាយទៅជាស្រុកដើមដំបូង ក្នុងខេត្ត បានសម្រេច គោលដៅជាតិអំពី
ការកសាងជនបទថ្មី នាឆ្នាំ ២០២០។
|
VINH LINH - ស្រុកឈានទៅមុខក្នុងការកសាងជនបទថ្មី |
មកដល់ ឃុំ Vinh Thach ស្រុក Vinh Linh ជាឃុំ១ក្នុងចំណោមឃុំ ៣ របស់ខេត្ត
Quang Tri បានសម្រេចគោលដៅ អំពីការកសាងជនបទថ្មីផ្លូវ ថ្នល់ចូលក្នុងមណ្ឌល
ឃុំគ្រប់កន្លែងសុទ្ធតែបានចាកប៉េតុង ក្រាលកៅស៊ូ។ នៅតាមសងខាងផ្លូវគឺបណ្ដា
ចំការកៅស៊ូ ចំការម្រេចជិតដល់ថ្ងៃប្រមូលផល។នាពេលយប់ អំពូលភ្លើងបំភ្លឺនៅ
លើគ្រប់ទីកន្លែង។
ចាប់ពីពេលឃុំបំផុសចលនាកសាងជនបទថ្មីមក គ្រួសារនានាបានសកម្មប
រិច្ចាកដីផ្ញើ ដើម្បីកសាងផ្លូវ សាលារៀន គិលានដ្ឋាន។ លោក Nguyen Van Hien
នៅឃុំVinh Thanh ចែករំលែកថា៖ មុននេះ៤ឆ្នាំ តាំងពីយុវជន នារី ដល់មនុស្ស
ចាស់ៗសុទ្ធតែចូលរូមការកសាងផ្លូវថ្នល់។បរិយាកាសធ្វើការនៅគ្រប់ភូមិ ឃុំ
សប្បាយរីករាយ ដូចជាក្នុងឱកាសទិវាបុណ្យដែរ។
“ ប្រជាជនបានសកម្មចូលរួមការកសាងជនបទថ្មី ជាពិសេសគឺការជួសជុល
កសាងផ្លូវគមនាគមន៍ជនបទ។ នាបច្ចុប្បន្ន បណ្ដារូបសណ្ឋានធ្វើសេដ្ឋកិច្ចប្រកប
ដោយប្រសិទ្ធិភាព បានរីកសាយភាយឡើង។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងដាំដំណាំ
មានទិន្នផលខ្ពស់។”
រហូតមកដល់ពេលនេះ បទដ្ឋានទាំង១៩ អំពីការកសាងជនបទថ្មី ពីការក
សាងហេដ្ឋារចនាសម្ព័ន្ទដល់បទដ្ឋានអំពីបរិស្ថាន អប់រំ កាត់បន្ថយភាពក្រីក្រនោះ
ឃុំ Vinh Thach ក៏ទទួលបានទាំងស្រុងដែរ។ ដើម្បីទទួលបានជោគជ័យទាំងនេះ
ក្រៅពីការខំប្រឹងប្រែងពីបណ្ដាស្ថាប័ន អង្គភាពអាជីវកម្មនោះ រដ្ឋអំណាច Vinh
Thach ប្រមូលផ្តុំបានកម្លាំងពីប្រជាជនទាំងមូលទៀតផង។ លោក Nguyen Nhu
Thanh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vinh Thach បានអោយដឹងថា៖
“ Vinh Thach ជាតំបន់ដី Bazan សមស្របសំរាប់ដាំដើមកៅស៊ូនិងម្រេច
លូតលាស់ល្អ។ នៅលើផ្ទៃដីតែមួយប្រាក់ចំណូលដែលបានពីដើមកៅស៊ូ និង
ម្រេចនាំមកអាចខ្ពស់ជាងពី៣ដល់៤ដង បើប្រៀបនឹងដំណាំផ្សេងៗទៀត។ ឃុំ
បានប្រមូលផ្តុំបណ្ដាប្រភព និងគំរោងការណ៍ ជួយឧបត្ថម្ភខាងវិទ្យាសាស្ត្រ បច្ចេក
វិទ្យាអោយប្រជាកសិករ អភិវឌ្ឍន៍ដំណាំរបស់ខ្លួន។”
ក្រោយរយៈពេល៤ឆ្នាំលាតត្រដាងអនុវត្តកម្មវិធីកសាងជនបទថ្មីមក ស្រុក
Vinh Linh បានប្រមូលផ្តុំទឹកប្រាក់ប្រមាណជាង៤០០ពាន់លានដុង ដែលក្នុង
នោះប្រភពទុនពីប្រជាជននិងអង្គភាពអាជីវកម្មចំនួន១០០ពាន់លានដុង។ បណ្ដា
ដំបន់បានប្រើប្រាស់សក្ដានុភាពពីដីធ្លីប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាង២ដង
បើប្រៀបនឹងរយៈពេលមុនៗ អត្រាគ្រួសារក្រីក្រថយចុះយ៉ាងខ្លាំងនៅសល់តែ
៨,៥%ប៉ុណ្ណោះ។ លោក Phan Tien Dung អនុប្រធានគណៈកម្មាធិការបញ្ជាណែ
នាំកម្មវិធីកសាងជនបទថ្មី នៅស្រុក Vinh Linh បានអោយដឹងថា៖
“ ប្រការដែលបានយើងខ្ញុំយកចិត្តទុកដាក់បំផុតនាបច្ចុប្បន្ននោះ គឺការ
រៀបចំតំបន់ផលិតកម្ម។ ទន្ទឹមនឹងនោះគឺបន្តប្រមូលផ្តុំគ្រប់ប្រភពទុន កម្មវិធី
ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់ប្រាក់ចំណូលសំរាប់ប្រជា
ជននៅជនបទជាបន្តបន្ទាប់។”
Vinh Linh តំបន់ដីវីរភាពក្នុងសង្គ្រាម នាបច្ចុប្បន្ន តំបន់បន្តឈានទៅមុខក្នុង
ខេត្ត Quang Tri អំពីការកសាងជនបទថ្មី។ ដោយមានល្បឿនល្បឿនដូចនាបច្ចុប្បន្ន កម្មាភិបាល និងប្រជាជនស្រុក Vinh Linh អាចជឿជាក់ទាំងស្រុងថា៖ នឹងក្លាយទៅ
ជាស្រុកជនបទថ្មីដើមដំបូងរបស់ខេត្ត Quang Tri នាឆ្នាំ ២០២០៕