Xuan La - ភូមិសូន To he វិសេសវិសាល
(VOVWORLD) - ភូមិ Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen ទីក្រុងហាណូយល្បី ឈ្មោះដោយមុខរបរសូន to he។ នេះក៏ជាភូមិ បរសូន to he តែមួយគត់នៅវៀតណាមដែរ។ មិនត្រឹមតែជាមុខរកស៊ីចិញ្ជឹមជីវិត ប៉ុណ្ណោះទេ ថែមទាំង របរសូន to he នៅភូមិ Xuan La បានក្លាយទៅជាអត្តសញ្ញាណវប្បធម៌ប្រជាប្រិយល្អប្រសើរដែលរួមវិភាគទានអប់រំជំនាន់វ័យក្មេងអំពីប្រវត្តិសាស្ត្រអត្តសញ្ញាណវប្បធម៌និងប្រភពដើមរបស់ជនជាតិ
វៀតណាម។
Xuan La - ភូមិសូន To he វិសេសវិសាល |
(VOVworld) – ភូមិ Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen ទីក្រុងហាណូយល្បី ឈ្មោះដោយមុខរបរសូន to he។ នេះក៏ជាភូមិ បរសូន to he តែមួយគត់នៅវៀតណាមដែរ។ មិនត្រឹមតែជាមុខរកស៊ីចិញ្ជឹមជីវិត ប៉ុណ្ណោះទេ ថែមទាំង របរសូន to he នៅភូមិ Xuan La បានក្លាយទៅជាអត្តសញ្ញាណវប្បធម៌ប្រជាប្រិយល្អប្រសើរដែលរួមវិភាគទានអប់រំជំនាន់វ័យក្មេងអំពីប្រវត្តិសាស្ត្រអត្តសញ្ញាណវប្បធម៌និងប្រភពដើមរបស់ជនជាតិវៀតណាម។
To he ជាប្រដាប់លេងប្រជាប្រិយសំរាប់កុមារវៀតណាមដែលត្រូវបានធ្វើពីម្សៅអង្ករ ផ្សំជាមួយទឹកស្ករហើយអាចទទួលទាន។ នាគ្រាដំបូង To he ជាផលិតផលដែលត្រូវបាន បានប្រើប្រាស់ក្នុងពិធីសែនដូនតាប៉ុណ្ណោះ ដូច្នេះ To he មានរាងដូចជាសត្វដូចជា៖ សត្វ ក្ងោក សត្វគោ សត្វជ្រូក មាន់ ត្រី។ មនុស្សម្មាហៅផលិតផលនេះជា «ឧបករកំសាន្តបក្សី»។ នៅតំបន់មួយចំនួនប៉ែកខាងជើងវៀតណាម វាត្រូវ បានហៅថា «នុំសត្វ» ដោយសារ ប្រជាជននៅសូន To he តាមរូបរាងរបស់សត្វ ផ្លែឈើ ដើម្បីរៀបចំស្ពកសែនដូនតា។ ផលិតផលនេះមានពណ៌ដូចក្បឿងពិតនិងមានរស់ជាតិផ្អែមដោយហេតុនេះអាចទទួលទានបាន។ ក្រោយនោះ To he ត្រូវបានដាក់ភ្ជាប់នៅត្រែតូចមួយ ក្នុងពេលផ្លុំ បង្កើតបានសូរសម្លេង To te ក្រោយមកហៅថា៖ To he។
ទោះបីជា To he មានវត្តមាននៅភូមិច្រើនទូទាំងប្រទេសវៀតណាមក្តី ប៉ុន្តែ នៅភូមិរបរ ប្រព្រៃណី Xuan La នរណាក៏ចេះសូនប្រដាប់លេងនេះដែរ។ សិប្បករសូន To he មួយ រូបនៅភូមិ Xuan La លោក Dang Van Khuong បានរៀបរាប់ថា៖
«ប្រវត្តិសាស្ត្រភូមិរបរយើងខ្ញុំមានអាយុ ៣០០ ឆ្នាំហើយ។ រហូតមកដល់ពេលនេះ អ្នកភូមិនៅរក្សាមុខរបរដែលជីដូនជីតាបន្សល់ទុកមក។ ក្នុងពិធីបុណ្យភូមិឬថ្ងៃពេញបូណ៌មី ខែទីមួយតាមចន្ទគតិប្រចាំឆ្នាំអ្នកភូមិរៀបចំការប្រឡងថ្វីដៃសូន To he សំរាប់សិប្បករនិងជាងពូកែរ។ ក្លឹប To he របស់យើងខ្ញុំមានសមាជិកចំនួន ១២០ នាក់។ ប្រចាំខែយើងខ្ញុំមានថ្ងៃធ្វើសកម្មភាពរបស់ក្លឹប។ តាមរយៈនោះ យើងខ្ញុំផ្លាស់ប្តូរបទពិសោធន៍ធ្លាប់មុខរបរ ច្នៃប្រឌិតនិងសុក្រិត្យភាពប៉ិនប្រសប់នៃរបរប្រពៃណី។ យើងខ្ញុំក៏ទៅតាំងបង្ហាញនិងជួបប្រាស្រ័យវប្បធម៌ជាមួយបណ្ដាប្រទេសអាស៊ាន ជប៉ុន កូរ៉េខាងត្បូង ចិននិងអាមេរិកផងដែរ។»
នាគ្រាដំបូង មនុស្សជាច្រើននាក់គិតថា ការសូន To he មិនពិបាកទេ ប៉ុន្តែ តាមការពិត វាមិនងាយស្រួលឡើយ។ សូន To he ដូចវិញ្ញាសារសិល្បៈមួយដែលទាមទាអ្នកធ្វើគប្បីប៉ិនប្រសប់ ច្នៃប្រឌិត ម៉ត់ចត់យ៉ាងល្អិតល្អន់ ដើម្បីបង្កើតឡើងផលិតផលល្អស្អាត។ សិប្បករសូន To he មួយរូបនៅភូមិ Xuan La លោក Dang Van Hau បានឲ្យដឹងថា៖
«ជំហានសំខាន់បំផុតក្នុងការសូន To he គឺបច្ចេកទេស្ងោរម្សៅ ធ្វើម្សៅត្រូវគិតគូដល់ អាកាសធាតុ។ សិសិរដូវត្រូវធ្វើម្សៅស្អិតជាងរដូវក្តៅ។ អង្ករត្រូជាអង្ករដំណើបឆ្ងាញ់ដើម្បីសូន ងាយស្រួលជាង។ មុននោះ ជីដូនជីតាប្រើប្រាស់ពណ៌ធម្មជាតិដូចជា ពណ៌ក្រហមពីផ្លែ Gac ពណ៌លឿងពីរមៀត ពណ៌ខៀវពីបន្លែម្រុំ។ ឥឡូវនេះ បច្ចេកវិទ្យាអភិវឌ្ឍន៍បានហើយ សិប្បករ យើងខ្ញុំប្រើប្រាស់ពណ៌អាហារ ហើយពណ៌ស្រស់ជាង។»
នាបច្ចុប្បន្ន សិប្បករសូន To he ក៏ផ្លាស់ប្តូររបៀបធ្លាប់មុខរបរដើម្បីឆ្លើយតបនឹងតម្រូវ ការរបស់អតិថិជនផងដែរ។ ប្រសិនបើមុននេះ រូបរាងនៃ To he ភាគច្រើនគឺបណ្ដាផ្លែឈើ គ្រប់ប្រភេទ សត្វនានា នោះគឺ ឥឡូវនេះ សិប្បករនៅសូន To he មានរូបរាងរបស់តួរអង្គ រូបថ្លុកកំប្លែងនិងរឿងនិទានដែលកុមារាកុមារីនិយមចូលចិត្តដូចជា៖ Doraemon និង Pokemon ដែរ។ លោក Chu Van Hien សិប្បករមួយរូបនៅភូមិ Xuan La បានចែករំលែកថា៖
« ការសូន To he បច្ចុប្បន្នត្រូវបានផ្លាស់ប្តូរថ្មីជាច្រើនបើប្រៀបនឹងមុននេះ។ របរសូន To he ទាមទា ឲ្យភាពប៉ិនប្រសប់និងច្នៃប្រឌិត។ ព្រោះថាជាប្រដាប់លេងប្រជាប្រិយ ដូច្នេះ To he មាន រូបរាងសម្បូរបែប។ កុមារចូលចិត្តអ្វី សិប្បករសូនរូបរាងនោះ។ To he ភូមិ Xuan La ល្បីល្បាញក្នុងទូទាំងប្រទេស ដោយសារ វាមានពណ៌ចម្រុះស្រស់ស្អាតនិងគ្រប់ប្រភេទ។»
របរសូន To he នៅភូមិ Xuan La ជាសេចក្តីស្រឡាញ់នៃប្រជាជននៅទីនេះ។ សិប្បករ របស់ភូមិតែងតែទៅរកស៊ីក្នុងឱកាសបុណ្យសំពះព្រះខែនិងបុណ្យភូមិក្នុងទូទាំងប្រទេស។ អាស្រ័យដោយភាពវិសេសវិសាលនិងការប៉ិនប្រសប់ក្នុងការធ្វើប្រដាប់លេងសំរាប់កុមារ ផលិតផល To he ភូមិ Xuan La ត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយនៅប្រទេសជាច្រើននៅ ពិភពលោក ហើយបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអន្តរជាតិ៕