YEN BAI បណ្ដុះបណ្ដាលកម្មាភិបាលសំរាប់កម្មវិធីកសាងជនបទថ្មី
Dinh Tuan + Vinh Phong -  
(VOV) /  
(VOV)_ក្នុងការកសាងជនបទថ្មី ទន្ទឹមនឹងការប្រើប្រាស់គ្រប់ប្រភពទុនវិនិយោគ ប្រកបដោយប្រសិទ្ធិភាព និង ការប្រមូលផ្តុំអស់កម្លាំងកាយចិត្តពីប្រជាជន ទាមទា
មានជួរកម្មាភិបាលឃុំមានសមត្ថភាពគ្រប់គ្រាន់ទៀតផង។ នៅបណ្ដាឃុំព្រៃភ្នំ ឆ្ងាយ
ដាច់ស្រយាល ដែលជាតំបន់មានជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការនៅមានកំហិតអំពី
ជំនាញ គឺសំណូមពរនេះកាន់តែចាំបាច់។
|
ខេត្ត Yen Bai (www.yenbai.gov.vn) |
ក្រោយរយះពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មី ខេត្ត Yen Bai ទទួលបានសមទ្ធិ ផលដំបូងគួរអោយកត់សម្គាល់។ ប៉ុន្តែ ដោយស្ថានភាព លក្ខណះជាខេត្តព្រៃភ្នំ១ ដែល
ខឿន សេដ្ឋកិច្ចនៅមានការលំបាក ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ព្រមៗគ្នា ប្រភពកម្លាំងវិនិយោគដើម្បីកសាងជនបទថ្មីនៅខ្វះ ពិសេសគឺសមត្ថភាពរបស់បណ្ដាកម្មាភិបាលឃុំ ស្រុក ក្នុងតំបន់នៅអន់ខ្សោយ បានជាធ្វើអោយការបំពេញគោលដៅកសាងជនបទថ្មី
នានា នៅជួបការលំបាកជាច្រើន។ លោក Trinh Xuan Thanh ប្រធានគណះកម្មាធិការ ប្រជាជនឃុំ Thanh Luong ស្រុក Van Chan បានអោយដឹងថា÷តួនាទីរបស់កម្មាភិបាលឃុំ ក្នុងការកសាងជនបទថ្មីគឺសំខាន់ណាស់ ពិសេសគឺក្តីរូសរាយរាក់ទាក់ របស់បណ្ដាកម្មា
ភិ បាលវ័យក្មេង បានជួយអោយប្រជាជនក្នុងឃុំ យល់អំពីអត្ថប្រយោជន៍ នៅពេលបាន ចូលរួមការកសាងជនបទថ្មី។ ដូច្នេះ ថ្នាក់ដឹកនាំឃុំThanh Luong បានប្តេជ្ញាចិត្ត កសាង
ជួរកម្មាភិបាលវ័យក្មេង មានសមត្ថភាពនិងចំណេះដឹង បំពេញរាល់សំណូមពរ។
លោកTrinh Xuan Thanh បានអោយដឹងថា÷ នាបច្ចុប្បន្ន ឃុំ មានកម្មាភិបាលចំនួន២១នាក់ សុទ្ធតែមានអាយុក្រោម៤០ឆ្នាំ បាននិងកំពុងចូលរួមបណ្ដាកម្មវិធីបណ្ដុះ
បណ្ដាលដើម្បីលើកកំពស់ចំណេះដឹង។ រហូតមកដល់ពេលនេះ កម្មាភិបាល ភ្នាក់
ងារ រដ្ឋការ១០០% ទទួលបទដ្ឋានជាសារវ័ន្ត។ ក្នុងនោះ មានកម្មាភិបាលជាច្រើននាក់
មិនមែន ជាអ្នកភូមិក្តី ប៉ុន្តែក៏ចេះភាសារបស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ
ដើម្បី ចូលរួមឃោសនា គោលមាគា៍ គោលនយោបាយរបស់រដ្ឋ។ លោក Trinh Xuan
Thanh បានអោយដឹងថា÷
“ ជួរកម្មាភិបាលឃុំនាបច្ចុប្បន្នបំពេញការងារបានហើយ ប៉ុន្តែ នៅមានបញ្ហាមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់។ នោះគឺ ទស្សនះវិស័យ ចំណេះដឹងរបស់កម្មាភិបាល នៅមានកំហិត។ យើងខ្ញុំកំពុងជំនះពុះពារជាជំហានៗ។”
នាបច្ចុប្បន្ន ទីក្រុង Yen Bai ជាទីកន្លែងមានកម្មាភិបាល ភ្នាក់ងាររដ្ឋការថ្នាក់ឃុំ
ល្អជាងកេ។ ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បានបណ្ដុះ បណ្ដាល បង្កលក្ខណះងាយស្រួលសំរាប់កម្មាភិបាល និងភ្នាក់ងាររដ្ឋការទៅ បណ្ដុះ បណ្ដា សិក្សាររៀនសូត្ររាប់រយលើក ដើម្បីលើកកំពស់សមត្ថភាព។ លោកស្រី Tran
Thi Nguyet អនុប្រធានការិយាល័យសេដ្ឋកិច្ច ទីក្រុង Yen Bai បានអោយដឹងថា÷
“ ដើម្បីកសាងប្រព័ន្ធនយោបាយប្រកបដោយរឹងមាំនៅមូលដ្ឋាន គឺទីក្រុងនិង បណ្ដាឃុំត្រូវយកចិត្តទុកដាក់ដល់ការបំប៉ន់នយោបាយ សមត្ថភាពជំនាញសំរាប់ជួរ កម្មាភិបាល ភ្នាក់ងាររដ្ឋការឃុំ។ មុនឆ្នាំ ២០០៩ អត្រាកម្មាភិបាលឃុំទទួលបទដ្ឋាន សារវ័ន្តចំនួន៦៩%។ រហូតមកដល់ពេលនេះ អត្រាកម្មាភិបាលឃុំ ទទួលបានបទ ដ្ឋានជាសារវ័ន្តចំនួនជាង ៨៦%។ ក្នុងរយះពេលខាងមុខនេះ ទីក្រុងនឹងបន្តយកចិត្ត ទុកដាក់ បណ្ដុះបណ្ដាលជួរកម្មាភិបាលឃុំដើម្បីបំពេញរាល់តម្រូវការអំពីការកសាង
ជនទថ្មី ក្នុងស្ថានភាពនាបច្ចុប្បន្ន។”
ក្នុងដំណាក់កាល ចាប់ផ្តើមអនុវត្តកម្មវិធីកសាងជនបទថ្មី ឃុំនៅខេត្ត Yen bai ជាងបាក់កណ្ដាលចំនួនទទួលបានបទដ្ឋានទី១៨ ស្ដីពីប្រព័ន្ធ អង្គការនយោបាយ
សង្គមរឹងមាំ។ ប្រការនេះជះឥទ្ធិពលជាច្រើន ចំពោះការអនុវត្តរាល់ភារកិច្ចស្ដីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅឃុំនានា រហូតមកដល់ការអនុវត្ត និងសំរេចរាល់បទ
ដ្ឋាន អំពីការកសាងជនបទថ្មី។ ដើម្បីដោះស្រាយប្រការនេះ ខេត្ត Yen Bai បាន ប្រមូលផ្តុំបណ្ដុះបណ្ដាលជួរកម្មាភិបាលភ្នាក់ងាររដ្ឋការ វតាមដំណាក់កាលនិមួយៗ។ ក្នុងរយះពេល២ឆ្នាំ (ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ អនុវត្តគំរោងការណ៍បណ្ដុះ
បណ្ដាលវិជ្ជាជីវះសំរាប់ពលករជនបទដល់ឆ្នាំ ២០២០ របស់រដ្ឋាភិបាល ខេត្ត
Yen Bai បានបណ្ដុះបណ្ដាលអោយ កម្មាភិបាលភ្នាក់ងាររដ្ឋការ ឃុំចំនួនជាង ២១០០នាក់ និងក្នុងរយពេល២ឆ្នាំខាងមុខនេះ ខេត្ត Yen Bai កំពុងខំប្រឹងប្រែង
បណ្ដុះបណ្ដាល ដល់កម្មាភិបាលភ្នាក់ងាររដ្ឋការចំនួនជាង២ពាន់នាក់ទៀតផង។
នាបច្ចុប្បន្ន បក្ស រដ្ឋ បានមានបណ្ដាគោលនយោបាយអាទិភាព សំរាប់ការបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលជាពិសេសគឺប្រភពកម្មា
ភិបាលវ័យក្មេង ដើម្បីការអភិវឌ្ឍន៍ជនបទនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល។ នេះគឺជាឱកាសដើម្បីតំបន់ផ្សេងៗ ដែលក្នុងនោះមានខេត្ត Yen Bai លើកកំពស់ គុណភាពប្រភពធនធានមនុស្សចំពោះការអភិវឌ្ឍន៍ជនបទ ក៏ដូចជាកសាងជនបទ
ថ្មីផងដែរ៕
Dinh Tuan + Vinh Phong
-VOV