YEN CHAU ដាំដើមចេកដើម្បីរួចផុតពីភាពក្រីក្រ
THAO LY – VINH PHONG -  
(VOV) /  
(VOV)_ស្រុកYen Chau ស្ថិតនៅខេត្ត Son La ( ភាគខាងជើងវៀតណាម)ជាកន្លែង
ដែលជនរួមជាតិជាជនជាតិភាគតិចរស់នៅយ៉ាងច្រើនកុះករ។ នាពេលកន្លងទៅឆ្លៀត
យកលក្ខណះភូមិសាស្ត្រ ធាតុអាកាស ស្រុកបានអភិវឌ្ឍន៍ដំណាំកសិកម្ម ដើមឈើ
ហូបផ្លែ ជាពិសេសគឺដើមចេក។ ជួយ ប្រជាកសិកររួចផុតពីភាពក្រីក្រនិងកសាងជនបទថ្មី។
|
YEN CHAU ដាំដើមចេកដើម្បីរួចផុតពីភាពក្រីក្រ |
រួមជាមួយស្វាយ ចេកជាដើមឈើហូបផ្លែ១ដ៏ល្បីឈ្មោះដោយមានរស់ជាតិ
ឈ្ងុយឆ្ងាញ របស់ស្រុក Yen Chau។ បណ្ដាផលិតផលដែលបានកែច្នៃពីចេក ដូច
ជា៖ស្រាចេក ចេកឆ្អើ បានក្លាយទៅជាម្ហូបពិសេសប្រចាំតំបន់។
គ្រួសារលោកស្រី Ha Thi Do នៅភូមិ Dong Khoai ឃុំ Tu Nang ស្រុក Yen
Chau ជាគ្រួសារ១ក្នុងចំណោមគ្រួសារដែលបានផ្សាភ្ជាប់ជាមួយដើមចេកពីច្រើន
ឆ្នាំមក។ លោកស្រី Do បានអោយដឹងថា៖Yen Chau មុខរបរដាំចេកត្រូវបានដូន
តាបន្សល់ទុកមកពីជំនាន់១ទៅជំនាន់១។ ដើមចេកមានផលប្រយោជន៍ជាច្រើន
ដូចជា៖ ដើម ផ្ការត្រូវបានដាក់លក់ និងលើពីនេះទៀតដើមបានហាន់សំដៅចិញ្ចឹម
បសុសត្វ សត្វពាហនះទៀតផង។ ក្នុង១ឆ្នាំ អ្នកដាំចេកអាចប្រមូលផលចំនួន៥
តោន/ហិកតា នាំមកនូវចំណូលរាប់សិបលានដុង។ លោកស្រី Ha Thi Do បានអោយ
ដឹងថា៖
“ ការដាំចេកគឺមិនបាច់វិនិយោគពូជ ជី។ យើងបង្កាត់ពូជដោយខ្លួនឯង ហើយ
យកទៅដាំ ថែទាំតិចហើយមានប្រសិទ្ធិភាពខ្ពស់។”
|
ផលិតផលនៃក្រុមហ៊ុនភាគហ៊ុនស្រារវៀតណាម - បារាំង |
ក៏ដូចជាគ្រួសារលោកស្រី Do នាបច្ចុប្បន្ន ចេក Yen Chau បានដាំភាគច្រើននៅ
ឃុំ Tu Nang, Sap Vat, Chieng Hac, Chieng Dong …លៗ ដោយមានផ្ទៃដីប្រមាណ៤០០
ហិកតា។ តាមបណ្ដាគ្រួសារដាំចេកថា៖ គេឃើញច្បាស់ប្រសិទ្ធិភាពខាងសេដ្ឋកិច្ច ពី
ព្រោះដើមចេកអាចទប់ទល់នឹងអាកាសសធាតុរាំងស្ងួត ចំណាយវិនិយោគតិច ថែទាំ
តិច។ដាំចេកតាមការកំណត់ ទិន្នផលអាចទទួលបានពី២៥តោនដល់៣០តោន/ហិក
តា/ឆ្នាំ មានចំណូលខ្ពស់ជាងដាំពោតជាង២,៥ដង។ ដោយមានតំលៃស្ថិរភាព គ្រួសារ
ជាច្រើនបានមានចំណូលពី៨០-១០០លានដុង/ឆ្នាំ។ ប៉ុន្តែ ប្រជាជនភាគច្រើនបានដាំ
ដោយខ្លួនឯង ខ្វះការវិនិយោគ យល់ដឹងអំពីបច្ចេកទេស និងច្រើនចំណុះទៅលើទី
ផ្សារ។ លោក Ha Nhu Hue អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បាន
អោយដឹងថា៖ ដើម្បីអភិវឌ្ឍន៍មុខរបរដាំចេក និងផ្សព្វផ្សាយផលិតផលនានាពីដើមចេក
នោះ Yen Chau ត្រូវការជួយឧបត្ថម្ភពីរដ្ឋអំណាចតំបន់ ជាពិសេសគឺក្នុងការផ្សព្វផ្សាយ
ស្វែករកទីផ្សារសំរាប់ផលិតផល។
“ ចេកលូតលាស់លឿន។ដាំចេកក្នុង១ឆ្នាំ យើងអាចទទួលផលបានហើយ។
ប៉ុន្តែការលំបាកគឺទីផ្សារសំរាប់ផលិតផល។ យើងខ្ញុំសង្ឃឹមថា៖ក្នុងរយៈពេលខាងមុខ
នេះ ការងារផ្សព្វផ្សាយត្រូវបានជំរុញខ្លាំង ដើម្បីស្វែងរកបានដៃគូចីរភាពសំរាប់កសិករ។”
ដើម្បីអភិវឌ្ឍន៍ការដាំចេកនៅក្នុងស្រុក បើកទូលាយទីផ្សារ លើកកំពស់ចំណូល
សំរាប់កសិករ ចាប់តាំងពីឆ្នាំ ២០១២មក ស្រុក Yen Chau បានសហការជាមួយក្រុមហ៊ុន
ភាគហ៊ុនស្រារវៀតណាម-បារាំង កសាងតំបន់ដាំចេកគុណភាពខ្ពស់។ គំរោងការណ៍
បានលាតត្រដាងអនុវត្តតាមរយៈការចងសម្ព័ន្ធរវាងមុខសញ្ញាចំនួន៤ គឺ៖ រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ និងកសិករ ប្រភពទុនមានការជួយឧបត្ថម្ភពីរដ្ឋ និងអង្គភាពអាជីវ
កម្ម។ បរិមាណទិន្នផលចេកក្នុង១ខែរបស់ក្រុមហ៊ុនគឺពី១៨ដល់២៥តោន តំលៃពី៣ពាន់ដល់៥ពាន់ដុង/គីឡូក្រាម។ លោក Le Van Vien នាយកក្រុមហ៊ុនភាគហ៊ុនស្រារវៀតណាម - បារាំង បានអោយដឹងថា៖
“ យើងខ្ញុំមានគោលបំណងថា៖ ក្រោយនេះ នឹងបើកទូលាយមូលដ្ឋានផលិតកម្ម
ដើម្បីប្រមូលទិញផលិតផលពីប្រជាជនបានច្រើនជាងមុន និងបើកទូលាយតំបន់វត្ថុធាតុ
ដើម។ ពីនោះ បង្កើតមុខរបរ១សំរាប់កសិករ រួមចំណែកលើកស្ទួយជីវភាពរស់នៅសំរាប់
ប្រជាកសិករ។”
ឆ្នាំ ២០១៤ ស្រុក Yen Chau បានលាតត្រដាងអនុវត្តដាំចេកទិន្នផលខ្ពស់នៅលើផ្ទៃ
ដីថ្មីចំនួន២៥ហិកតា ។សង្ឃឹមថាមានការរួមសហការរវាងមុខសញ្ញាទាំង៤នោះ ដើមចេក
នឹងបានក្លាយទៅជាដើមកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាកសិករនៅទីនេះដែរ៕
THAO LY – VINH PHONG
-VOV