|
Image: Internet |
Vovworld- ក្រោយរយះពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមុខមាត់តំបន់
ជនបទជា ច្រើនក្នុងទូទាំងប្រទេសវៀតណាមបានផ្លាស់ប្តូរថ្មី។ក៏ប៉ុន្តែតាមរយះការ
អនុវត្តសរឲ្យឃើញ ថា៖នៅមានចំណុចមិនសមហេតុសមផលជាច្រើន។ដោយហេតុ
នេះត្រូវកែប្រែបទដ្ឋាន ១ចំនួនពិសេសគឺកែប្រែរបៀបធ្វើដើម្បីកម្មវិធីកសាងជនបទ
ថ្មីទទួលបានប្រសិទ្ធភាពជាក់ ស្តែងជាងទៀត។
នាខែមេសាឆ្នាំ២០០៩នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចេញផ្សាយ
ក្រមបទ ដ្ឋាននៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មីក្នុងដំណាក់កាលជំរុញខ្លាំង
ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។ក្រមបទដ្ឋាននេះរួមមាន
បទដ្ឋានចំនួន ១៩ ក្នុងនោះ មានបទដ្ឋានរៀបចំដែនដីនឹងអនុវត្ត គមនាគ ធារា
សាស្រ្តអគ្គីសនីសាលារៀន ផ្សារជន បទអត្រាអ្នកក្រ អប់រំសុខាភិបាលវប្បធម៏
បរិស្ថាន។ល។ក្រោយរយះពេល៣ឆ្នាំអនុវត្ត មុខ មាត់ជនបទនៅតំបន់ជាច្រើន
បានផ្លាស់ប្តូរថ្មី ជីវភាពរស់នៅប្រជាជនបានលើកស្ទួយ។ក៏ ប៉ុន្តែ ក្នុងដំណើរការ
អនុវត្តក៏កើតមានចំណុចមិនសមហេតុសមផលដែរ។ឧទាហរណ៏៖ឃុំ Song Phuong នៅជាយទីក្រុងហាណូយជាឃុំដែលបានទទួលបទដ្ខានចំនួន១៦ក្នុង ចំណោម
បទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី តែបទដ្ឋានរូបសណ្ធានផ្សារឫផ្ទះវប្បធម៏ ឃុំគឺមិនទាន់សមស្របទៅនឹងការពិតជាក់ស្តែងរបស់តំបន់ទេ។លោកស្រី Nguyen
Thi Hoiអ្នកជួញដូរម្នាក់នៅផ្សារThu Que ឃុំSong Phuong បានឲ្យដឹងថា៖ “គ្រាដំបូងគេអង្គុយចំកន្លែងដោយសណ្តាប់ធ្នាប់របៀបរៀបរយ។តែក្រោយៗនោះគេមិនចូល
ជូញដូរទំនិញក្នុងផ្សារទៀតទេ។គេនិយមប្រជុំផ្សារនៅស្របផ្លូវដើរ ពីព្រោះវា ងាយស្រួលដល់ការដឹកជញ្ជូននឹងជួញដូរទំនិញ”។
ផ្ទះវប្បធម៏ឃុំក៏ត្រូវបានកសាងយ៉ាងស្កឹមស្កៃដែរ។ក៏ប៉ុន្តែតាមអ្នកស្រុកថា៖វា
មិនសម ស្របទៅនឹងទំនៀមទំលាប់ ក៏ដូចជាសកម្មភាពសហគម របស់ប្រជាជន
នៅតំបន់ជន បទឡើយ។លោកBui Van Duc-ប្រធានឃុំ Song Phuongចាត់ទុកថា៖ “នេះជារូបសណ្ធានថ្មី។ពេលទើបនឹងអនុវត្តក៏ជួបប្រទះនឹងការលំបាកជាច្រើនដែរ។
តែសំណង់ដែលបាននឹងកំពុងអនុវត្តក្នុងកម្មវិធីកសាងជនបទថ្មីគឺត្រូវដោយប្រជាជន រួមដៃអនុវត្តទើបពង្រីកបានប្រសិទ្ធភាព”។
តាមថ្នាក់ដឹកនាំមន្ទីកសិកម្មនឹងអភិវឌ្ឌ្យន៏ជនបទហាណូយថា៖ក្នុងឆ្នាំនេះហា
ណូយ នឹងមានឃុំចំនួន៣ទទួលបានបទដ្ឋានកសាងជនបទថ្មីទាំង១៩។នេះជា
ចំនួនលេខតូចៗ ណាស់។លោក DAO DUYTAM នាយករងមន្ទីកសិកម្មនឹងអភិ
វឌ្ឌ្យន៏ជនបទហាណូយ ពិនិត្យថា៖នៅបណ្តាឃុំដែលទទួលបានបទដ្ឋានស្ទើតែទាំង
អស់នេះឯង ភាគច្រើននៅ តែមិនទាន់ឆ្លើយតបបាននឹងសំណូមពរបំរើប្រជាជន
ក្នុងស្រុកទេ។ “យើងខ្ញុំបានរកឃើញនូវបញ្ហានេះហើយ។នឹងបើមិនប្រយ័ត្នប្រយែងចលនាប្រទេស ទាំងមូលរួមដៃកសាងជនបទថ្មីនេះគ្រាន់តែជាចលនាតែប៉ុណ្ណោះ។ចលនាត្រូវដើរជ្រៅទៅក្នុង ការពិតជាក់ស្តែងដើម្បីលើកកំពស់គុណភាពជាពិតៗទើបឆ្លើយតបបាននឹងគោលដៅ របស់ការកសាងជនបទថ្មីជាពិត”ៗ។
ក្រោយរយះពេល៣ឆ្នាំអនុវត្តនៅឃុំចំនួន៩០០០ក្នុងទូទាំងប្រទេស នាពេល
ថ្មីៗនេះ ក្រសួងកសិកម្មនឹងអភិវឌ្ឌ្យន៏ជនបទ បានដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាល
សំណើរសូម កែប្រែបទដ្ឋានចំនួន៥ក្នុងចំណោមបទដ្ឋានកសាងជនបទថ្មីទាំង១៩ ដែលក្នុងនោះមាន បទដ្ឋានរចនាសំព័ន្ធពលកម្មនឹងបទដ្ឋានចំណូល។អនុរដ្ឋមន្រ្តី
ក្រសួងកសិកម្មនឹងអភិវឌ្ឌ្យន៏ជនបទNGUYEN DANG KHOAចាត់ទុកថា៖ការកែប្រែ
បណ្តាបទដ្ឋាននេះគឺសំដៅឆ្ពោះ ទៅភាពសមហេតុសមផល។ “ការកែប្រែបទដ្ឋាន
លើកនេះមិនមែនជាការកាត់បន្ថយតំរូវការរបស់បទដ្ឋាននិមួយៗទេ។ប្រការសំខាន់
គឺដោះស្រាយការជំពាក់ជំពិនការលំបាកការមិនសមហេតុសមផល”។
ក្នុងកម្មវិធីកសាងជនបទថ្មី មុនបង្អស់ត្រូវធ្វើឲ្យប្រជាជនយល់ដឹងអំពីគោលការ
ណ៏នឹងឃើញច្បាស់ថា៖គេធ្វើដើម្បីខ្លួនគេនឹងគ្រួសារគេ។បានដូច្នេះកម្មវិធីទើប
បង្កកំលាំង ចលករពង្រីកប្រសិទ្ធភាពជាពិតៗនឹងបង្កការអភិវឌ្ឌ្យន៏ដោយចីរភាព
ក្នុងកសិកម្មនឹងជន បទ៕