|
សេចក្តីសប្បាយរីករាយដោយទទួលបានផលស្រូវខ្ពស់(រូបថត៖ Internet) |
VOVWorld -ក្នុងនាទីជនបទថ្មីវៀតណាមសបា្តហ៏មុនយើងខ្ញុំបានឧទ្ទេសនាមជាមួយ
អស់លោកអ្នកនាងអត្ថបទស្តីពីភារកិច្ចកសាងជនបទថ្មីនៅវៀតណាមនាបច្ចុប្បន្ន ក្នុងនាទីជនបទថ្មីវៀតណាមពេលនេះវិទ្យុសម្លេងវៀត ណាមឧទ្ទេសនាមជាមួយ
អស់លោកអ្នកអត្ថបទសរសេរក្រោមចំណងជើងថា៖កម្មវិធីគោលដៅជាតិអំពីការ
កសាងជនបទថ្មី-ជាខ្លឹមសារសំខាន់១នៃសេចក្តីសំរេចចិត្ត លេខ២៦គណះកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១០ស្តីអំពីការ កសាងកសិកម្ម ជនបទនឹង
កសិករវៀតណាម។សូមអញ្ចើញលោកអ្នកនាងតាមដា្ឋន ស្តាប់។ តាមលោក Tang
Minh Loc ប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនឹង អភិវឌ្ឌ្យជនបទនឹងជា
ប្រធានការិយាល័យគណះកម្មាការដឹកនាំកម្មវិធីគោលដៅជាតិ អំពីការកសាងជន
បទថ្មី-ក្រសួងកសិកម្មនឹងអភិវត្តជនបទឲ្យដឹងថា៖ក្នុងកម្មវិធីគោល ដៅជាតិអំពីការ
កសាងជនបទថ្មីរដ្ឋាភិបាលវៀតណាមបានលើកឡើងគោលដៅ ជាក់ស្តែងគឺ ពីឥឡូវ
នេះដល់ឆ្នាំ២០១៥មានឃុំចំនួន២០%របស់វៀតណាមទទួល បានបទដ្ឋានជនបទថ្មី
នឹងដល់ឆ្នាំ២០២០គឺ៥០%។ លោកTang Minh Loc បានឲ្យ ដឹងថា៖ គោលដៅនៃកម្មវិធី
គឺ បើចង់កសាងជនបទថ្មីវៀតណាម គឺសេដ្ឋកិច្ចត្រូវអភិវឌ្ឌ្យជីវភាពរស់នៅខាងសំភារះ
នឹងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទុយខ្លាំង។ត្រូវ មានហេដ្ឋារចនាសំព័ន្ធអភិវឌ្ឌ្យដើម្បីធានាការអភិវឌ្ឌ្យយូរអង្វែង។បរិស្ថានជនបទត្រូវ បៃតងល្អស្អាត ប្រជាបញ្ញាត្រូវ
បានលើកកំពស់។អត្តសញ្ញាណវប្បធម៏ ស្មារតីរបស់ ប្រជាជនត្រូវបានអភិរក្សពង្រីក។
ម្យ៉ាងទៀត គុណភាពរបស់ប្រព័ន្ធនយោបាយ សមត្ថភាពចរិយាសម្បិត្តរបស់ជួរកម្មា
ភីបាលថ្នាក់មូលដ្ឋានត្រូវបានកែកំអរ។នេះជា ចរិតលក្ខណះពិសេសទាំង៥ របស់ជនបទ
ថ្មីវៀតណាម។
លោកTang Minh Loc បានបន្តថែមទៀតថា៖លក្ខណះជាមូលដ្ឋានចំនួន៥នេះរបស់
ជនបទថ្មីវៀតណាមត្រូវបានធ្វើជាក់ស្តែងបនីយកម្មដោយបទដ្ឋាមចំនួន១៩ក្នុងក្រោម
បទដ្ឋានជាតិអំពីការកសាងជនបទថ្មីដែលបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាល ចេញផ្សាយ។នឹងដើម្បីទទួលបានបទដ្ឋានទាំងនេះរដ្ឋាភិបាលក៏បានលើកឡើងខ្លឹមសារធំត្រូវធ្វើចំនួន
១១ក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។តាមនោះមុនបង្អស់គឺត្រូវធ្វើល្អកាងារ
រៀបចំដែនដីដើម្បីជនបទវៀតណាមអភិវឌ្ឌ្យដោយមានសណ្តាប់ ធ្នាប់ សន្សំសំចៃ
បណ្តាប្រភពកំលាំង នឹងធានាការអភិវឌ្ឌ្យដោយចីរភាពយូរអង្វែង។ ទី២គឺត្រូវអភិវឌ្ឌ្យ
ហេដ្ឋារចនាសំព័ន្ធដូចជាផ្លូវគមនាគមសាលារៀនប្រព័ន្ធទឺកស្អាត។មានខ្លឹមសារធំ១
ផ្សេងទៀតនោះគឺជនបទថ្មីត្រូវអភិវឌ្ឌ្យបណ្តារូបភាពផលិតដើម្បី បង្កើនចំណូល។ តាមបណ្តាបទដ្ឋានថ្មីនេះជនបទថ្មីវៀតណាមគឺខុសទាំងស្រុងពីជនបទចាស់។
លោកTang Minh Loc បានបញ្ជាក់ថា៖ក្នុងការកសាងជនបទថ្មីលើកនេះយើងយក ឃុំធ្វើជាគំរូអនុវត្ត។ពីព្រោះឃុំជាថ្នាក់រដ្ឋបាល១ មានក្បាលម៉ាស៊ីនគ្រប់គ្រាន់ដើម្បី អនុវត្តបណ្តាភារកិច្ចជនបទថ្មីដែលដាក់ចេញ។ប្រការសំខាន់គឺការកសាងជនបទថ្មីយកកសិករធ្វើជាម្ចាស់អនុវត្ត យកកំលាំងពលំសហគមធ្វើជាសរសរទ្រូង ដើម្បី
កសាងជនបទ។ពោលគឺសកម្មភាពទាំងឡាយរបស់យើងសុទ្ធតែឆ្ពោះទៅរកកសិករ
ជនបទ។តែ គេនេះឯងជាអ្នកកសាងផែនការ រៀបចំអនុវត្តដោយខ្លួនឯងនឹងទទួល ផលពីផែនការនេះ។ គួរឲ្យកត់សំគាល់គឺរដ្ឋអមដំណើរនឹងជួយឧបត្ថម្ភដល់ប្រជា
កសិករក្នុងដំណើរការអនុវត្ត។ក្នុងកម្មវិធីកសាងជនបទថ្មី រដ្ឋជួយឧបត្ថម្ភប្រជាកសិករ
អំពីថវិការ បែបផែននឹងចេញផ្សាយបទដ្ឋានដើម្បីកំណត់ទឹសឲ្យជនបទអភិវឌ្ឌ្យ។
កម្មវិធីជាតិ កសាងជនបទថ្មីលើកនេះគឺជាកម្មវិធីទូទៅ ប្រមែប្រមូលបញ្ហា ខ្លឹម
សារចាំបាច់ ទាំងឡាយទាក់ទិនដល់កសិកម្ម ជនបទ កសិករ នឹងត្រូវបានបណ្តា
ក្រសួងបណ្តា ផ្នែកតំបន់នានានឹងអង្គការមហាជនរួដៃអនុវត្តជាមួយប្រជាកសិករ។
រាល់ការប្រទើស ប្រទាំង រាល់ឧបសគ្រ្គសុទ្ធតែត្រូវបានដោះស្រាយសំដៅប្រមូល
ផ្តុំកំលាំងពលំអនុវត្ត កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីវៀតណាម៕