(VOV)_ចលនាកសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការអនុវត្តសេចក្ដីសម្រេចចិត្តនៃ
សន្និបាតមជ្ឈឹម លើកទី ៥( នីតិកាលទី១៣) របស់បក្សកុម្មុយនីស្តវៀតណាម អំពីការ កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលើឿន ពោពេញទៅដោយអត្ត
សញ្ញាណជាតិ ដោយសមាគមកសិករបំផុសឡើង ត្រូវបានអនុវត្តនៅតំបន់ជាច្រើន។
|
ការកសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការកសាងនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិ(langsontv.vn) |
សេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៥( នីតិកាលទី១៣) របស់បក្ស
កុម្មុយ នីស្តវៀតណាម អំពីការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿន លើឿន ពោពេញទៅដោយអត្តសញ្ញាណជាតិ ដែលបាននាំចេញមុននេះ១៥ឆ្នាំមក បានរួមចំណែកផ្សាភ្ជាប់វប្បធម៌ជាមួយវិស័យនានាក្នុងជីវភាពរស់នៅ រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ាសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់ជាច្រើន។ យល់ដឹងច្បាស់ លាស់នូវសារសំខាន់នៃសេចក្ដីសម្រេចចិត្តនេះ សមាគមកសិករវៀតណាមគ្រប់ជាន់
ថ្នាក់ បានម្ចាស់ការផ្សាភ្ជាប់សេចក្ដីសម្រេចចិត្តនេះជាមួយចលនាកសាងជនបទថ្មី
ដើម្បីបង្កើតបន្ថែមកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយការលើកកំពស់ជីវភាព
រស់នៅខាងវប្បធម៌ និងស្មារតីរបស់ប្រជាកសិករនៅតំបន់ជនបទ។ គោលដៅគឺរួម
ចំណែក លើកទឹកចិត្តសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងផលិតកម្ម និង
ជីវភាព រស់នៅ ដើម្បីការអភិវឌ្ឍន៍នៅតំបន់ជនបទវៀតណាម។ លោកស្រី Nguyen
Hong Ly អនុប្រធាន សមាគមកសិករវៀតណាម បានអោយដឹងថា÷
“ សមាគមកសិករគ្រប់ជាន់ថ្នាក់បានសកម្មចលនាប្រជាកសិករចូលរួមការក
សាង ជនបទថ្មី ដោយសកម្មភាពជាក់ស្ដែង ដូចជា÷ស្ម័គ្រចិត្តបរិច្ចាកដី រួមវិភាគទាន ជាទឹកប្រាក់ចំនួនរាប់ពាន់ពាន់លានដុង…។ល។ ដើម្បីធ្វើផ្លូវគមនាគមន៍ កសាង បណ្ដាញអគ្គីសនី សាលារៀន…ជាដើម។”
ប្រធានសមាគមកសិករខេត្ត Son La លោក Hoang Suong បានអោយដឹងថា÷
បទពិ សោធន៍របស់ខេត្ត Son La (នៅភាគខាងជើងវៀតណាម) នោះគឺការផ្សាភ្ជាប់សកម្មភាពវប្បធម៌ជាមួយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់តំបន់។ ប្រធាន សមាគមកសិករខេត្ត Ninh Binh លោកស្រីBui Mai Hoa បានអោយដឹងថា÷ សមាគម
កសិករខេត្ត បានអនុវត្តសង្គមភាវូបនីយកម្មគ្រប់សកម្មភាពវប្បធម៌ ចលនាកសិករ ប្រឡងប្រណាំកសាងជនបទថ្មី បើកពង្រីកបណ្ដារូបសណ្ឋាន បុគ្គលគំរូដើម្បីប្រជា
កសិករធ្វើតាម÷
“ សមាគមកសិករដើរតួនាទីដ៏សែនសំខាន់ ក្នុងការកសាងជនបទថ្មី ដូច្នេះក្នុងរយះពេលកន្លងទៅ សមាគមបានឃោសនាដល់សមាជិកសមាគមម្នាក់ៗ ដើម្បីគេ
យល់ ដឹងអំពីតួនាទីម្ចាស់ការ របស់ប្រជាកសិករក្នុងដំណើការកសាងជនបទថ្មី។ យើងខ្ញុំក៏ជំរុញខ្លាំងចលនាប្រឡងប្រណាំងកសិករផលិតកម្ម អាជីវកម្មពូកែ វិនិ
យោគចូលក្នុងបណ្ដារូបសណ្ឋាន តាមរយះមូលនិធិជួយឧបត្ថម្ភកសិករ និងធ្វើល្អ ការងារផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា សំរាប់កសិករ…។ល។”
លោក Dinh Van Toan ប្រធានសមាគមកសិករខេត្ត Lao Cai បានចាត់ទុកថា÷ប្រជាកសិករដើរតួនាទីដ៏សែនសំខាន់ ក្នុងការរក្សារអត្តសញ្ញាណវប្បធម៌ជាតិ វៀត ណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ លោក Dinh Van Toan បានអោយដឹង
ថែមទៀតថា÷
“សេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៥នេះមានអត្ថន័យដ៏សែនសំ ខាន់ ក្នុងការអភិរក្ស រាល់អត្តសញ្ញាណជាតិ។ ចំពោះខេត្ត Lao Cai ជាខេត្តមានខឿន វប្បធម៌ពហុបែប ដូច្នេះ ការរក្សារ និងអភិវឌ្ឍន៍វប្បធម៌ក៏គឺជាកម្លាំងចលករដើម្បីអភិ
វឌ្ឍន៍សេដ្ឋកិច្ច។ ”
|
ការកសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការកសាងនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិ(vinhphuc.tourism.vn) |
ដើម្បីការអនុវត្តសេចក្ដីសម្រេចចិត្តនេះ ទទួលបានសមិទ្ធិផលខ្ពស់ជាង
ទៀត ក្នុងរយះពេលខាងមុខនេះ គឺសមាគមកសិករគ្រប់ជាន់ថ្នាក់ បន្តជំរុញខ្លាំងការ ងារឃោសនា អប់រំកម្មាភិបាល សមាជិកសមាគម អំពីសិទ្ធិស្នេហាជាតិ ស្មារតីមោទ
នភាពជាតិ លើកទឹកចិត្តសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក ឆ្លងកាត់រាល់ការ
លំបាក។ លោកស្រី Nguyen Hong Ly អនុប្រធានសមាគមកសិករវៀតណាមបានអោយដឹងថែមទៀតថា÷
“ ជំរុញខ្លាំងរាល់ចលនាកសិករប្រឡងប្រណាំងកសាងជនបទថ្មីផ្សាភ្ជាប់ជា
មួយចលនា÷ “ប្រជាជនទាំងមូលសាមគ្គីភាពកសាងជីវភាពរស់នៅខាងវប្បធម៌”ស៊ី ជំរៅ ជាក់ស្ដែងនិងលមានប្រសិទ្ធិភាពជាង ដើម្បីលើកកំពស់ជីវភាពរស់នៅខាងស្មារតីរបស់សមាជិកសមាគម កសិករ និងរួមចំណែកកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំជននានា។”
ការដែលសមាគមកសិករវៀតណាមនាំសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម
លើកទី ៥ចូលក្នុងជីវភាពរស់នៅ មិនគ្រាន់តែរួមចំណែកជំរុញកម្មវិធីកសាងជនបទ ថ្មីទទួលបានសមិទ្ធិផលជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងនិងអភិ
វឌ្ឍន៍ ខឿនវប្បធម៌វៀតណាមជឿនលឿនពោពេញទោដោយអត្តសញ្ញាណជាតិ
ទៀតផង៕