ការជោគជ័យលើកដំបូងក្នុងការកសាងជនបទថ្មីនៅទីក្រុងហូជីមិញ
TO TUAN -  
(VOV) /  
( VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តមក រូបភាពជនបទថ្មីនៅបណ្ដាឃុំដែលបាន ជ្រើសរើសពិសោធន៍កសាងជនបទថ្មីនៅទីក្រុងហូជីមិញ បានមានការផ្លាស់ប្តូរយ៉ាង
ច្បាស់លាស់។ រូបសណ្ឋានប្រកបរបរអាជីវកម្មរកស៊ីប្រកបដោយមានប្រសិទ្ធិភាពជា
ច្រើន ត្រូវបានលាតត្រដាងអនុវត្ត ចំណូលរបស់ប្រជាជនត្រូវបានលើកស្ទូយ ហេដ្ឋា
រចនា សម្ព័ន្ធត្រូវបានអភិវឌ្ឍន៍។
|
ការជោគជ័យលើកដំបូងក្នុងការកសាងជនបទថ្មីនៅទីក្រុងហូជីមិញ
(www.sonongnghiep.hochiminhcity.gov.vn ) |
ឆ្នាំ២០១០ ទីក្រុងហូជីមិញ បានជ្រើសរើសឃុំចំនួន៥ គឺ÷Nhon Duc ( ស្រុក Nha
Be) Xuan Thoi Thuong ( ស្រុក Hoc Mon ) Thai My ( ស្រុក Cu Chi ) Tan Nhut ( ខ័ណ្ឌ
Binh Chanh) និង Ly Nhon ( ស្រុក Can Gio ) ដើម្បីអនុវត្តធ្វើពិសោធន៍ក្នុងការកសាង
ជនបទថ្មី។
ឃុំ Ly Nhon ជាឃុំដំបូងមួយនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាលរបស់ទីក្រុង
ហូជីមិញត្រូវបានជ្រើសរើស។ ដើម្បីសម្រេចបានបទដ្ឋានជាតិចំនួន១៩អំពី ការកសាងជនបទថ្មី ឃុំបានកសាងកម្មវិធីតាមដំណាក់កាលនិមួយៗ ឃុំ Ly Nhon
បានជ្រើសរើសវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជួសជុលផ្លូវគមនាគមន៍សំខាន់ៗ ដូច
ជា៖ផ្លូវតភ្ជាប់ឃុំប្រវែងជាង២០គីឡូមែត្រ និងផ្លូវតភ្ជាប់ភូមិចំនួន៤…ជាដើម។ ដើម្បីបើកទូលាយ លើកំពស់គុណភាពផ្លូវគមនាគមន៍ គ្រួសារជិត១០០០គ្រួនៅ
ឃុំ Ly Nhon បានស្ម័គ្រចិត្តបរិច្ឆាកដី ២៥០ ពាន់ម៉ែត្រក្រឡា គិតជាទឹកប្រាក់ជាង
២០ពាន់លានដុង។ សំណង់ទាំងនេះពេលដែលដាក់អោយដំណើរការនោះនឹងនាំ អោយមានការអភិវឌ្ឍន៍ផលិតកម្ម និងពីនោះលើកស្ទួយជីវភាពរស់នៅរបស់
ប្រជាជន កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ លោឝNguyen Van Son
ប្រធានគណៈកម្មាធិការប្រជាជនស្រុក Can Gio បានអោយដឹងថា៖
“ យើងខ្ញុំកសាងគំរោងការណ៍កសាងជនបទថ្មីតាមដំណាក់កាលចំនួន២។ ដំណាក់កាលទី១ ត្រូវបានអនុវត្តដល់ឆ្នាំ២០១៥ ដោយគោលដៅកសាងឃុំបំ
ពេញបានបទដ្ឋានអំពីការកសាងជនបទថ្មី សមស្របជាមួយការអភិវឌ្ឍន៍រួមរបស់
ទីក្រុង។ ដំណាក់កាលជាបន្ត គឺពីឆ្នាំ ២០១៥ដល់ឆ្នាំ ២០២០ នេះគឺជាដំណាក់
កាលពង្រឹង និងលើកកំពស់គុណភាពសំណងជនបទថ្មីនានា ដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម។ នាបច្ចុប្បន្ន ស្រុក Can Gio បានឈានចូលក្នុងដំណាក់កាល
ដើមដំបូង នៃមជ្ឈមណ្ឌលទេសចរណ៍បរិស្ថានវិទ្យារបស់ប្រទេសទាំងមូលនិង
អន្តរជាតិទៀតផង។”
|
ការជោគជ័យលើកដំបូងក្នុងការកសាងជនបទថ្មីនៅទីក្រុងហូជីមិញ(www.sonongnghiep.hochiminhcity.gov.vn ) |
ជាតំបន់ជាយទីក្រុងធំ១ ដូច្នេះ ឃុំមួយចំនួននេះមានលក្ខណះងាយស្រួល
ក្នុងការអនុវត្ត កម្មវិធីកសាង ជនបទថ្មី។ដូចជានៅឃុំ Xuan Thoi Thuong ស្រុក
Hoc Mon ជាយទីក្រុងហូជីមិញមុនពេលអនុវត្តកម្មវិធី ឃុំបានមានប្រព័ន្ធធារា
សាស្ត្រមួយ សហករណ៍កសិកម្ម-សេវាកម្ម កំពុងធ្វើសកម្មភាព អគ្គីសនីជាតិ
បានទៅដល់ គ្រួសារនិមួយៗ …។ល។ ដូច្នេះ ដំណើការកសាងជនបទថ្មីមានងាយស្រួលណាស់ និងទទួលបានសមិទ្ធិផលសកម្មជាច្រើន។ លោក
Bui Ngoc Quy ប្រធានគណកម្មាធិការប្រជាជនឃុំ Tan Thoi Thuong ស្រុក
Hoc Mon បានអោយដឹងថា៖ចអោង់បានមុខមាត់ជនបទថ្មីផ្លាស់ប្តរការលើក
កំពស់ចំណេះដឹង និងបណ្ដុះបណ្ដាលវិជ្ជាជីវសំរាប់កសិករដើរតួនាទីដ៏សែន
សំខាន់៖
“ ដំបូង យើងខ្ញុំរៀបចំបណ្ដាថ្នាក់រៀនវិជ្ជាជីវះដោយឥតគិតថ្លៃនៅក្នុងឃុំ
ដើម្បីទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើន។ បន្ទាប់មក យើងខ្ញុំប្រមូលផ្តុំបណ្ដុះ បណ្ដាលមុខវិជ្ជាជីវះអោយសមស្របជាមួយលក្ខណះរបស់តំបន់ ការបណ្ដុះ
បណ្ដាលត្រូវផ្សាភ្ជាប់ជាមួយការងារធ្វើ និងបរិមាណពលករជាក់ស្ដែង។”
ក្រោយរយៈពេល៣ឆ្នាំអនុវត្តកំរោងការណ៍កសាងជនបទថ្មី ឃុំចំនួន៦
របស់ទីក្រុងហូជីមិញ កសាងបានសំណង់ចំនួន១០០០ ដោយទឹកប្រាក់ជាង២លានលានដុង និងក្នុងនោះប្រជាជនបានរួមវិភាគទាន៣៤%។ លោក
Nguyen Tan Tuyen អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ថវិកា នៃក្រុមប្រឹក្សារ
ប្រជាជន ទីក្រុងហូជីមិញ បានអះអាងថា៖
“ ការផ្តើមគំនិតកសាងជនបទថ្មីគឺត្រឹមត្រូវ ស្របតាមទឹកចិត្តរបស់ប្រជាជន និងទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជន។ ជោគជ័យរបស់កម្មវិធីកសាងជនបទថ្មីត្រូវផ្អែកទៅលើការចូលរួមរបស់គ្រប់ស្ថាប័ន អង្គការ ពង្រីកតួនាទីឃ្លាំមើលរបស់សហគមន៍ និងយកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលកម្មាផិបាល…ល។”
ក្រោយរយៈពេល៣ឆ្នាំអនុវត្តមក ការផ្តួចផ្តើមគំនិតកសាងជនបទថ្មី
បានពង្រឹងនិងពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជននៅតំបន់ផ្សេងៗ។ នេះគឺ ជាគ្រឹះដ្ឋានសំខាន់ដើម្បីទីក្រុងហូជីមិញ បន្តបើកទូលាយរូបសណ្ឋានជនបទ
ថ្មី ដើម្បីឃុំចំនួន៥៦/៥៦ របស់ទីក្រុងទទួលបានបទដ្ឋានចំនួន១៩ អំពីការ
កសាងជនបទថ្មីនាឆ្នាំ២០១៥៕
TO TUAN
-VOV