ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា - "គម្នាស់" សម្រាប់កសិកម្មខេត្ត Son La រីកចម្រើន

(VOVWORLD) - នាបច្ចុប្បន្ន ខេត្ត Son La គឺជាជង្រុកផ្លែឈើធំបំផុតនៅភាគខាងជើង ហើយមានផ្ទៃដីដាំដើមឈើហូបផ្លែធំទី ២ របស់ប្រទេសជាតិទាំងមូល។ ផលិតផលជាច្រើនរបស់ខេត្ត Son La ដូចជាផ្លែមាន ផ្លែព្រូន ផ្លែស្រកានាគសាច់ក្រហម ផ្លែស្វាយ ជាដើម ដែលត្រូវបានអតិថិជនក្នុងប្រទេសនិយមចូលចិត្ត ហើយនាំចេញទៅកាន់ទីផ្សារធំៗជាច្រើនដូចជា៖ ចិន អូស្ត្រាលី និងសហរដ្ឋអាមេរិក និងនូវែលសេឡង់។ ការប្រើប្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្មគឺជាគម្នាល់ជំរុញជង្រុកផ្លែឈើនេះរីកចម្រើន។
ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា - ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា - "គម្នាស់" សម្រាប់កសិកម្មខេត្ត Son La រីកចម្រើន

ក្រុមគ្រួសារលោក Nguyen Van La នៅភូមិ Hung Mai ឃុំ Na Nghiu ស្រុក Song Ma (ខេត្ត Son La) មានផ្ទៃដីដាំដើមមៀនជាង ១,៦ ហិកតា។ ដំណាក់កាល ២០១៧-២០១៨ តាមរយៈការសិក្សាស្រាវជ្រាវរបៀបធ្វើរបស់សមាជិកមួយចំនួនក្នុងសហករណ៍ដាំដើមមៀនក្នុងភូមិសាស្ត្រស្រុក ជាពិសេសគឺត្រូវបានកម្មាភិបាលជំនាញរបស់ឃុំ ស្រុកជួយណែនាំបច្ចេកទេសបង្កាត់ពូជដំណាំដើម្បីកែលម្អ ផលិតកម្មទ្រង់ទ្រាយផ្លែមៀមទុំជាងរដូវហើយប្រាក់ចំណូលរបស់គ្រួសារលោក La បានកើនឡើងគួរឲ្យកត់សម្គាល់៖ “ក្នុងឆ្នាំ ២០១៩ ផ្ទៃដីដាំដើមមៀមទុំមុនរដូវ ឬហៅថាពូច T6 ត្រូវបានប្រមូលផល។ គ្រួសារខ្ញុំប្រមូលបានផ្លែជាង ៥ តោន ហើយតម្លៃលក់ជាមធ្យមគឺជាង៣ម៉ឺនដុងក្នុង១គីឡូក្រាម ហើយមានតម្លៃខ្ពស់ជាង៣ ទៅ ៤ ដង បើធៀបនឹងផ្លែមៀនទុំតាមរដូវ”។

ដូចទៅនឹងគ្រួសារលោក La ដែរ មុននោះ លោក Lo Van Thuong នៅឃុំ Muong Bu ស្រុក Muong La ក៏បានខិតខំប្រឹងប្រែងស្វែងរកវិធីដាំដើមប៉ោម ខ្នុរ ស្វាយលើផ្ទៃដីជាង ១,៤ ហិកតា។ ដាំណាំទាំងនេះសុទ្ធតែជាពូជចាស់ដដែល ហើយការដាំដុះ និងថែរក្សាអនុវត្តន៍តាមបែបធម្មជាតិ ដូច្នេះហើយ ទិន្នផលទាបណាស់។បច្ចុប្បន្ននេះ  អាស្រ័យលើការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងដំណាក់កាលនីមួយៗ ចាប់ពីការរៀបចំដី ថែទាំ ដាក់ជី កំចាត់សត្វល្អិត និងរុំផ្លែឈើ  លោកបានពង្រីកផ្ទៃដីដាំដើមឈើហូបផ្លែរហូតដល់ ១២ ហិកតា ជាមួយនឹងពូជដំណាំថ្មីៗជាច្រើន ផ្ដល់ទិន្នផលខ្ពស់ និងគុណភាពល្អ។ តម្លៃផ្លែប៉ោមបង្កាត់ក្នុងចំការរបស់លោកត្រូវបានលក់ក្នុងតម្លៃច្រើនជាងពី ២ ទៅ ៣ ដង់ បើធៀបនឹងពូចដំណាំចាស់ ក្នុងពេលនោះ ផ្លែទៀប និងផ្លែធូរេនអាចលក់ក្នុងតម្លៃ ពី ៤០ ទៅ ៥០ ម៉ឺនដុងក្នុងមួយគីឡូក្រាម ដូច្នេះប្រាក់ចំណូលសរុបរបស់គ្រួសារលោកមានរហូតដល់រាប់រយលានដុងជារៀងរាល់ឆ្នាំ៖ “កាលពីមុនខ្ញុំ នៅពេលដែលមិនទាន់ធ្វើការសិក្សាស្រាវជ្រាវអំពីពូជប៉ោមបង្កាត់ថ្មី គ្រួសារខ្ញុំត្រឹមតែដាំដើមប៉ោមពូចក្នុងស្រុក ជាមួយគុណភាព និងតម្លៃទាប។ បន្ទាប់មក គ្រួសារខ្ញុំទទួលបានការជួយឧបត្ថម្ភខាងបច្ចេកទេស និងកែលម្អពូជប៉ោមថ្មី ដូច្នេះហើយ នៅពេលប្រមូលផល ផ្លែមានរាងស្អាតជាង តម្លៃខ្ពស់ជាង ព្រមទាំងប្រាក់ចំណូលមានស្ថិរភាពជាងមុនផងដែរ”។

ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា - ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា - "គម្នាស់" សម្រាប់កសិកម្មខេត្ត Son La រីកចម្រើន

លោក Nguyen Duy Hoang អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Son La បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្តទាំងមូលបានចូលរួមអភិវឌ្ឍន៍កម្មវិធីផ្លាស់ប្ដូរពូចដើមឈើហូបផ្លែនៅដីជម្រាល។ សកម្មភាពសិក្សាស្រាវជ្រាវ និងផ្ទេរប្រគល់វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងជនបទត្រូវបានអនុវត្តន៍ដល់ក្រុមគ្រួសារនីមួយៗ។ ការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានចាត់ទុកថាជា "គម្នាស់" សម្រាប់ខេត្ត Son La អភិវឌ្ឍន៍ដើមឈើហូបផ្លែ។ នៅខេត្ត Son La រហូតមកដល់បច្ចុប្បន្នខេត្តមានកសិផលចំនួន ២៤ មុខ ក្នុងនោះមានផលិតផលផ្លែឈើចំនួន ១១ មុខដែលត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញាផ្ដល់វិញ្ញាបនបត្រគាំពារម៉ាក់សម្គាល់ភូមិសាស្ត្រ ម៉ាក់សមូហភាព;ផលិតផលផ្លែឈើជាច្រើនបានចូលរួមក្នុងសង្វាក់ផលិតកម្ម និងប្រមូលលក់ផលិតផលសុវត្ថិភាពតាមស្តង់ដារទាំងជាតិ និងអន្តរជាតិ ជាមួយនឹងការចូលរួមរបស់គ្រួសារកសិកររាបពាន់គ្រួក្នុងខេត្ត។ ការដែលផលិតផលរបស់ខេត្តត្រូវបានប្រគល់វិញ្ញាបនបត្រកាំពារបានរួមចំណែកអះអាងពាណិជ្ជសញ្ញា អះអាងពីប្រភពទំនិញ ហើយតាមនោះ ជួយសម្រួលដល់ការបញ្ចេញលក់ ជាពិសេសគឺនាំចេញកសិផល។ លោក Nguyen Duy Hoang បានសង្កត់ធ្ងន់ថា៖“យើងខ្ញុំបន្តផ្តោតសំខាន់លើការជ្រើសរើសពូជដើមឈើហូបផ្លែ ដែលអាចសម្របខ្លួនបាន និងធន់នឹងស្ថានភាពបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ហើយផ្ដល់ផលិតផលផ្លែឈើមានគុណភាពកាន់តែប្រសើរ និងផ្តល់ទិន្នផលខ្ពស់ជាង។ យើងខ្ញុំក៏ផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការផ្ទេរប្រគល់ក្នុងការងារសិក្សាស្រាវជ្រាវ កែច្នៃ និងថែរក្សាផលិតផលផ្លែឈើរបស់ខេត្ត។ នេះគឺជាភារកិច្ចសំខាន់ដែលផ្នែកវិទ្យាសាស្ត្រខេត្ត Son La ឆ្ពោះទៅរកក្នុងដំណាក់កាលបច្ចុប្បន្នដល់ឆ្នាំ ២០២៥”។

ដើម្បីបន្តពង្រីកប្រៀបខ្លាំងរបស់មូលដ្ឋានជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មក្នុងខេត្តឡើងវិញ ដំណាក់កាល ២០២១-២០២៥  ខេត្ត Son La នឹងផ្តោតសំខាន់លើការធ្វើអាជីវកម្ម និងទាញយកអត្ថប្រយោជន៍ពីលក្ខខ័ណ្ឌធម្មជាតិ កសាង និងអភិវឌ្ឍន៍តំបន់ និងមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសុវត្ថិភាព និងអនាម័យ ម្ហូបអាហារ តាមខ្សែសង្វាក់តម្លៃ បង្កើនប្រាក់ចំណូលជូនអ្នកផលិតកសិកម្ម។ ប្រការទាំងនេះគឺឆ្ពោះទៅការកសាងខេត្ត Son La ឲ្យក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃតំបន់ភាគពាយ័ព្យនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ