ការផ្លាស់ប្ដូរថ្មីនៅស្រុកកំណើតបដិវត្តន៍ Krong Bong ខេត្ត Dak Lak

(VOVWORLD) - ស្រុក Krong Bong ធ្លាប់បានជាមូលដ្ឋានបដិវត្តន៍នៃខេត្តDak Lak ក្នុង អំឡុងពេលតស៊ូប្រឆាំងសត្រូវឈ្លានពាន ហើយត្រូវបានរំដោះកាលពីឆ្នាំ ១៩៦៥។ ក្រោយរយៈពេល៥៥ឆ្នាំដណ្ដើមបានឯករាជ្យមក មុខមាត់នៃស្រុក Krong Bong មានការផ្លាស់ប្ដូរថ្មីជាច្រើន ហើយជីវភាពរស់នៅរបស់ ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការផ្លាស់ប្ដូរថ្មីនៅស្រុកកំណើតបដិវត្តន៍ Krong Bong ខេត្ត Dak Lak - ảnh 1 វាលស្រូវនៅភូមិ Tul ស្រុក Krong Bong។ (រូបថត៖ VOV)

នៅលើវាលស្រែភូមិ Tul នៅឃុំមូលដ្ឋានបដិវត្តន៍ Yang Mao ស្រុក Krong Bong ក្នុងប៉ុន្មានថ្ងៃនេះ វាលស្រូវបានប្រែពណ៌ទៅជាពណ៌លឿងមាសរួច ហើយ ត្រឹមតែជាងកន្លះខែទៀត ប្រជាជននៅទីនេះនឹង ចូលរដូវច្រូតកាត់។ ដើរលើផ្លូវបេតុងពីភូមិ Tul ទៅដល់វាលស្រូវ ព្រឹទ្ធាចារ្យ Y Dhak Nie Kdam បានរៀបរាប់ថា កាលពីមុននេះ ភូមិ Tul ជា ភូមិមួយក្នុងចំណោមភូមិក្រីក្របំផុតនៃឃុំ Yang Mao ដោយមានអត្រា គ្រួសារក្រីក្រជាង៧០%មុនឆ្នាំ២០១០។ ប៉ុន្តែ អ្វីៗគ្រប់បែបយ៉ាងបានផ្លាស់ ប្ដូរគួរឲ្យកត់សម្គាល់ អាស្រ័យដោយប្រជាជនចេះអនុវត្តវិទ្យាសាស្ត្របច្ចេក ទេសទៅក្នុងការធ្វើបង្កបង្កើន ផល។ ព្រឹទ្ធាចារ្យ Nie Kdam បានឲ្យដឹងថែមទៀតថា៖

“ការផ្លាស់ប្ដូរដំបូងគឺអំពីហេដ្ឋារចនាសម្ព័ន្ធ។ នាសព្វថ្ងៃ ភូមិមានផ្លូវ ថ្នល់ មានសាលារៀន ហើយមានអគ្គីសនីប្រើដែរ។ មុននោះមិនមានទេ។ ហេតុ ដូច្នេះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកំពស់ ហើយគេចេះគិត គូរក្នុងការធ្វើសេដ្ឋកិច្ចផងដែរ។ លើសពីនេះទៅទៀត ប្រជាជនក្នុងភូមិតែង តែរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅពេលជួប ការលំបាក មិនទុកឲ្យខ្លួនត្រូវប៉ះពាល់ឬកេងចំណេញពីខាងក្រៅនោះ ឡើយ”។

ការផ្លាស់ប្ដូរថ្មីនៅស្រុកកំណើតបដិវត្តន៍ Krong Bong ខេត្ត Dak Lak - ảnh 2ប្រជាជននៅស្រុក Krong Bong បានចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសនិងធ្វើយន្តូបនីយកម្មទៅក្នុងការធ្វើផលិតកម្ម។ (រូបថត៖ VOV) 

ធ្លាប់ជាតំបន់ដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រានោះ ប៉ុន្តែក្រោយពីឈានចូលសម័យផ្លាស់ប្ដូរថ្មីមក ឃុំ Khue Ngoc Dien ស្រុក Krong Bong កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van Truong កម្មាភិបាលឃុំបានឲ្យដឹងថា នាឆ្នាំ១៩៦៥ដែលទើបតែបានរំដោះ ឃុំ Khue Ngoc Dien មានប្រជាជនត្រឹមតែ១៦៣គ្រួសារប៉ុណ្ណោះ។ ក្រោយ នោះ ប្រជាជនជាង១០០០ គ្រួសារមកពីខេត្ត ក្វាងណាមនិងទីក្រុងដាណាំង បានធ្វើចំណាកស្រុកមកកាន់តំបន់នេះដើម្បីតាំងទីលំនៅថ្មី។ នាឆ្នាំ២០០៣ ពេលដែលខ្សែបណ្ដាញអគ្គីសនីជាតិត្រូវបានដំឡើងនៅក្នុងឃុំ ប្រជាជន បានផ្លាស់ប្ដូរវិធីត្រិះរិះ វិធីធ្វើ ហើយចាប់ផ្ដើមអនុវត្តការធ្វើយន្តូប នីយកម្មក្នុងផលិតកម្ម។ អាស្រ័យហេតុនោះ ជីវភាពរស់នៅប្រសើរឡើងជា បណ្ដើរៗ។ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានប្រមាណ១៦ លានដុងម្នាក់នៅឆ្នាំ២០១៥ រហូតដល់សព្វថ្ងៃនេះបានឡើងដល់ទៅ២៥ លានដុងម្នាក់។លោក Nguyen Van Truong បានចាត់ទុកថា ការយកចិត្ត ទុកដាក់បោះទុនវិនិ យោគរបស់បក្សនិងរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ ប្រជាជន បានរួមចំណែកដល់ការផ្លាស់ប្ដូរថ្មីមុខមាត់នៃភូមិ Khue Ngoc Dien។

“ដោយមានការដឹកនាំនិងការជួយគាំទ្ររបស់មជ្ឈឹម អាជ្ញាធរខេត្តនិង ស្រុកក្នុងការវិនិយោគសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធ រហូតមកដល់សព្វថ្ងៃនេះ មុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មីគួរឲ្យកត់ សម្គាល់។ ប្រជាជនជឿជាក់ ទៅលើបក្សនិងអាជ្ញាធរ ហើយរក្សាបាននូវប្រពៃណីបដិវត្តន៍ ហេតុដូច្នេះ ហើយ គោលនយោបាយនានាស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិ សុខការពារជាតិនិងការកសាងជនបទថ្មី សុទ្ធតែទទួលបានការគាំទ្រយ៉ាង ខ្លាំងក្លាពីប្រជាជនគ្រប់រូប”។

យោងតាមលោកDo Quoc Huong លេខាគណៈកម្មាធិការបក្សស្រុក Krong Bong បានចាត់ទុកថា ទោះជានៅតែជួបការលំបាកច្រើនណាស់ ដោយសារលក្ខណៈធម្មជាតិមិនអំណោយផល ហើយជនរួមជាតិភាគតិច តែងតែធ្វើចំណាកស្រុកដោយសេរីក៏ដោយ ប៉ុន្តែស្រុក Krong Bong ជានិច្ច កាលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រីកប្រពៃណីបដិវត្តន៍ ហើយឆ្លៀតយកប្រភពធនធានទាំងអស់ដើម្បីអភិវឌ្ឍ។ លោក Do Quoc Huong បានឲ្យដឹងថា៖

“យើងខ្ញុំនឹងផ្ដោតសំខាន់ទៅលើការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រ។ ទី២គឺណែនាំអនុវត្តបណ្ដាតំបន់ជំនាញៗសមស្របនឹងលក្ខណៈរបស់ប្រជាជន។ ទីបីគឺជំរុញការកសាងជនបទថ្មី ផ្លាស់ប្ដូរមនសិការរបស់ប្រជាជន អំពីការធ្វើផលិតកម្ម កាត់បន្ថយភាពក្រីក្រ ជួយសម្រួលដល់ប្រជាជននៅ តំបន់មូលដ្ឋានបដិវត្តន៍នេះ អាចឈានឡើងដោយកម្លាំងផ្ទាល់ខ្លួនរបស់ ពួកគេនិងការជួយឧបត្ថម្ភរបស់រដ្ឋ”។

ធ្លាប់បានជំនះពុះពារលើរាល់ការលំបាកលំបិនក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពាន នាសព្វថ្ងៃប្រជាជននៅតំបន់មូលដ្ឋានបដិវត្តន៍ Krong Bong បន្តរួមកម្លាំងកាយចិត្តជាថ្មីម្ដងទៀត ដើម្បីអភិវឌ្ឍស្រុកកំណើត កសាងជីវ ភាពរស់នៅថ្មីឲ្យកាន់តែរីកចម្រើននិងសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ