ការផ្លាស់ប្តូរក្រោយរយះពេល៣ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ

  (VOV)_​ជាមួយទិសស្លោក÷ ប្រមូលផ្តុំកម្លាំងនៅនឹងកន្លែង ​ដើម្បីថែទាំអោយ ប្រជាជន” ក្រោយរយះពេល៣ឆ្នាំអនុវត្តពិសោធន៍នៅ​ឃុំទាំង៦ នៅជាយទីក្រុងហូជី
មិញ គឺ÷ Tan Nhat​ (ស្រុក Binh Chanh ) Thai My, Tan Thong Hoi ​( ស្រុក​ Cu Chi )​
Nhon Duc ( ស្រុក Nha Be) Ly Nhon (ស្រុកCan Gio) ​Xuan Thoi Thuong (ស្រុកHoc
Mon) ​បាន​សម្រេច​ជាសារវ័ន្ត​បណ្ដា​បទដ្ឋានអំពីជនបទថ្មី តាមបទដ្ឋានរបស់គណះ
កម្មាធិការ​បញ្ជាណែនាំមជ្ឈឹម​អំពី​ការកសាងជនបទថ្មី។ ប្រសិទ្ធិភាពជាក់ស្ដែងទាំង
អស់​នោះ បានធ្វើ​អោយប្រជាជនជឿជាក់ ​និង​ស្រុះ​ចិត្ត​គំនិតខ្ពស់ ជាមួយការផ្តួចផ្តើម
គំនិតនេះ។ ​

ការផ្លាស់ប្តូរក្រោយរយះពេល៣ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ - ảnh 1
ការផ្លាស់ប្តូរក្រោយរយះពេល៣ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ (TTXVN)

          លោក Pham Van Cao អាយុ៧២ឆ្នាំ នៅភូមិទី១ ឃុំ Xuan Thoi Thuong ជាជន
ដែលបានឃើញ​បណ្ដាការផ្លាស់ប្តូរថ្មី របស់តំបន់ដីនេះ។នា​ពេល​ឃុំអនុវត្តការកសាង
ជនបទថ្មី  លោកជា​មនុស្សម្នាក់​ក្នុងចំណោមមនុស្ស​ដំបូងដែលស្ម័គ្រចិត្តបរិច្ចាកដីចំ
នួន២០០​ម៉ែត្រក្រឡា ដើម្បី​បើក​ទូលាយបណ្ដាផ្លូវ១បានស្អាតជាង និងទំនើបជាង។ មិនគ្រាន់តែមាន ឃុំ Xuan Thoi Thuong ប៉ុណ្ណោះទេ ថែមទាំងឃុំចំនួន៦ ​អនុវត្តការ​
កសាងជនបទថ្មី​របស់ទីក្រុងនោះ បណ្ដាគ្រួសារបាន​បរិច្ចាកដី ជាង៧២៥ពាន់​មែត្រ ក្រឡា ដើម្បីកសាង​បណ្ដាសំណង់វប្បធម៌ សង្គម។ បណ្ដាសំណង់ដែលរដ្ឋនិងប្រជា
ជនរួមគ្នា ធ្វើ បានធ្វើអោយមុខមាត់ឃុំទាំងនោះផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ លោក 
Pham Van Cao បានអោយដឹងថា÷

          “ កម្មវិធីជនបទថ្មីនេះដោយរដ្ឋនិងប្រជាជនរួមគ្នា​អនុវត្ត។​ ចំពោះ​គ្រួសារ​ខ្ញុំ ​ផ្លូវ ទាំងពីរខ្សែ សុទ្ធតែឆ្លង់កាត់នៅលើដីរបស់គ្រួសារខ្ញុំ បើគិតអំពីតំលៃ​របស់​ផ្ទៃដីមួយ ម៉ែត្រៗ គឺមិនតិចទេ។  ប៉ុន្តែ ខ្ញុំគិតថា​ជីដូន ជិតាបានប្រយុទ្ធបូជាជីវិត​ដើម្បីការពារ ប្រទេសជាតិ បានជាថ្ងៃនេះយើងត្រូវបន្តប្រពៃណីនេះ ដូច្នេះការ​បរិច្ចាកដីនេះគឺជា
តូចតាចណាស់។ រហូតមកដល់ពេលនេះ ខ្ញុំឃើញមុខមាត់​របស់ឃុំបានមានការផ្លាស់
ប្តូរ ជាច្រើន ដូចជា÷ មានអគ្គីសនី មានប្រព័ន្ធ​ធារាសាស្ត្រ កូនចៅបានទៅរៀន ធ្វើ
អោយ មនោសញ្ជេតនារបស់ប្រជាជនក្នុងភូមិ ​ឃុំកក់ក្តៅណាស់។”

          ក្រោយរយះពេល៣ឆ្នាំអនុវត្តគំរោងការណ៍កសាងជនបទថ្មី ឃុំចំនួន៦របស់ទី
ក្រុងហូជីមិញ ​កសាងបានសំណងចំនួនជិត១០០០ ​ដែលក្នុង​នោះ​មានសំណងគម
នាគមន៍ ចំនួន២៤០ សំណងធារាសាស្ត្រចំនួនជាង ១០០  ឃុំចំនួន២បានសម្រេច បទដ្ឋានស្ដពីការកសាងជនបទថ្មីទាំង១៩។ និងឃុំចំនួន៤ទៀតទទួលបានបតដ្ឋាន
ចំនួន១៧…។ល។ នាបច្ចុប្បន្ន នៅបណ្ដាឃុំកសាងជនបទថ្មី ផ្ទៃដីដាំស្រូវត្រូវបាន​
បង្រួញតូច ​ផ្ទៃ​ដី​ដាំស្រូវត្រូវបានផ្តេរទៅដាំដំណាំ ដែលផលប្រយោជន៍ត្រូវបានកើន
ឡើងជា​ច្រើន។​បណ្ដារូបសណ្ឋានអំពីដាំផ្កាអ៊ូគីដេ ដើមឈើលំអរ ភូមិ​របរ​ប្រពៃណី​
ត្រូវបាន​បើក​ទូលាយ ជួយអោយប្រជាជនបង្កើនចំណូល ពី ៤-៥​លាន​ដុង/ខែ។

     ក្នុងកម្មវិធីកសាងជនបទថ្មី ការជំរុញខ្លាំងផលិតកម្ម ផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច 
ជានិច្ចកាលបាន​ឃុំទាំងឡាយ យកចិត្តទុកដាក់ អនុវត្តដោយបណ្ដាដំណោះស្រាយ​
ជាក់ស្ដែង។ លោកស្រីNguyen Thi Hoang Anh ប្រធានគណះកម្មា​ធិកា​រ​ប្រជាជនឃុំ  និងជាប្រធានគណះកម្មាធិការគ្រប់គ្រងការកសាងជនបទថ្មី ឃុំ​ ​Nhon Duc ស្រុក Nha
Be បានចាត់ទុកថា÷ 

          “ ដើម្បីកសាងជនបទថ្មីដ៏ចីរភាព ឃុំ Nhon Duc បាន​ចលនាប្រជាជន រៀន អក្សរ វិជ្ជាជីវះ និងដោះស្រាយបញ្ហាការងារធ្វើ។ ​យើងខ្ញុំបែងចែកជាក្រុមនិមួយៗ  តាមវ័យអាយុ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវះ និងចលនា​គ្រប់ប្រភពកម្លាំងក្នុងសង្គម ​ជួយឧបត្ថម្ភឥណទាន សំរាប់សិស្សានុសិស្សក្រីក្រ និងប្រជាជនមានទុនផលិតកម្ម។”

ក្រោយរយះពេលជាង៣ឆ្នាំ អនុវត្តការកសាងជនបទថ្មី នៅទីក្រុងហូជីមិញ 
មុខមាត់ជនបទថ្មីត្រូវបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ។ ប្រការនេះបានសរអោយ​ឃើញ
ថា÷  នេះគឺជាការផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ នាំមកនូវជីវភាពរស់នៅ​ល្អ​ប្រសើរ​សំរាប់ ប្រជាជននៅជនបទ។ នាបច្ចុប្បន្ន បណ្ដាតំបន់ក៏បាន​ជ្រើសរើសបន្ថែមឃុំមួយចំនួន  ដើម្បីពង្រីកកម្មវិធីកសាងជនបទថ្មី​​អោយសមស្របដោយយលក្ខណះ ជាក់ស្ដែង  ដើម្បីកសាងតំបន់ជនបទថ្មី​ជាយទីក្រុងហូជីមិញអភិវឌ្ឍន៍ដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ