ការផ្លាស់ប្តូរថ្មីនៅឃុំជនបទថ្មី MUONG HUNG ខេត្ត SON LA

(VOV)_ ជាឃុំមួយក្នុងចំណោមបណ្ដាឃុំនៅតំបន់ព្រំដែន របស់ស្រុក Song
 Ma ខេត្ត Son La (ភាគខាងជើងវៀតណាម) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ​ជីវភាពរស់នៅ
​របស់​ប្រជាជននៅឃុំ Muong Hung មានការអភិវឌ្ឍន៍ជាច្រើន ​ដោយមានការផ្លាស់
ប្តូរថ្មីរបៀប​ដាំដុះ ​និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្ម ចិញ្ចឹមសត្វ ​។
 នៅ Muong Hung នេះមានរូបសណ្ឋានដាំដុះ ចិញ្ចឹមសត្វជាច្រើន ដោយមានប្រាក់
ចំណូលខ្ពស់​ ធ្វើអោយមុខមាត់ជនបទតំបន់ព្រំដែននេះមានការផ្លាស់ប្តូរថ្មីជាច្រើន។

ការផ្លាស់ប្តូរថ្មីនៅឃុំជនបទថ្មី  MUONG HUNG ខេត្ត SON LA - ảnh 1
ការផ្លាស់ប្តូរថ្មីនៅឃុំជនបទថ្មី MUONG HUNG ខេត្ត SON LA

ច្រើនឆ្នាំមុននេះ គ្រួសារលោក Lo Van Let ជាគ្រួសារមួយក្នុងចំណោមគ្រួសា​រ​
ក្រីក្រ​​បំផុតនៅភូមិ Phieng Pen ឃុំ Muong Hung ស្រុក Song Ma ។ ប៉ុន្តែដោយមាន​
ការឧស្សាព្យាយាមអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារលោកបានខ្ចីទុនពី​ធនាគារគោលន
យោបាយសង្គម​ដើម្បីវិនិយោគចំការមៀន និងបើកទូលាយផ្ទៃទឹកស្រះចិញ្ចឹមត្រី 
ចិញ្ចឹមសត្វ។ មានបទពិសោធន៍រកស៊ី និងប្រាក់ទុនចំនួនជិត៣០០លានដុង លោក
 Lo Van Let បានទិញ​សត្វ​ក្តាន់​ដើម្បីចិញ្ចឹម​យកស្នែង។ ចិញ្ចឹមផងនិងបើកទូលាយ
ទ្រង់ទ្រាយផលិតកម្មផង​ នា​បច្ចុប្បន្ន គ្រួសារលោក Let កសាងបានផ្ទះ១ខ្នង់ មាន
តំលៃជិត២ពាន់លានដុង​ (ស្មើនឹង​១០ហ្មឺនដុល្លារអាមេរិក) ។ លោក Lo Van Let 
បានអោយដឹងថា៖

          “ មុននេះ គ្រួសារខ្ញុំ​ពឹងផ្អែកតែទៅលើការធ្វើស្រែ​ប៉ុណ្ណោះ មិនអាច​សន្សំបាន
​អ្វីទេ។ នាបច្ចុប្បន្ន គ្រួសារខ្ញុំបានមានជីវភាពរស់នៅគ្រាន់បើហើយ។ ដោយបាន
ឃើញថា៖ការចិញ្ចឹមសត្វក្តាន់នេះនឹងផ្តល់ប្រាក់ចំណូលខ្ពស់ បានជា គ្រួសារខ្ញុំបាន
ឯកភាពទិញ​បន្ថែមសត្វក្តាន់ចំនួន១៥ក្បាលទៀត ដើម្បីបង្កើនប្រាក់ចំណូល។”


ការផ្លាស់ប្តូរថ្មីនៅឃុំជនបទថ្មី  MUONG HUNG ខេត្ត SON LA - ảnh 2
ការផ្លាស់ប្តូរថ្មីនៅឃុំជនបទថ្មី MUONG HUNG ខេត្ត SON LA

មករស់នៅភូមិទី៦ ឃុំ Muong Hung ពីឆ្នាំ ២០១០ ដោយបាតដៃទទេក្តី ប៉ុន្តែ​​
តាមរយៈការឃោសនា ជួយឧបត្ថម្ភ និងណែនាំពីរដ្ឋអំណាច គ្រួសារលោកLuong
 Van Thuc បានវិនិយោគបើកទូលាយចំការ ស្រះ…លៗ ហើយ​នាបច្ចុប្បន្ន គ្រួសារ
លោក​បាន​មានមាន់ទា  ជាង៨០០ក្បាល និងជ្រូកចំនួនជាង៦៩ក្បាល និងបឹងចិញ្ចឹម
ត្រីចំនួនជិត១ហិកតា ផ្តល់ប្រាក់ចំណូល​ជាង១៥០លានដុង/ឆ្នាំ។ លោកLuong Van
Thuc បានអោយ​ដឹង​ថា៖

          “ នាពេលខាងមុខនេះ គ្រួសារខ្ញុំនឹងបន្តពង្រីករូបសណ្ឋានចិញ្ចឹមសត្វនេះ ដើម្បី​
កាត់បន្ថយចំណាយផ្សេងៗ។ ខ្ញុំក៏ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយ
បងប្អូនដើម្បីកាត់បន្ថយភាពក្រីក្រជាបណ្ដើរៗ។​”

          ប៉ុន្មានឆ្នាំកន្លងទៅ ដោយបានផ្ទេរប្តូររចនាសម្ព័ន្ធដើមឈើ សត្វចិញ្ចឹម មុខមាត់
ជន​បទមានការផ្លាស់ប្តូរថ្មីជាច្រើន ។ ទិន្នផលស្បៀងអាហារ ក្នុងឆ្នាំ ២០១៤ ទទួល
បានជាង៨ពាន់តោន ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក៉ៗ គឺ៩,៥លាន
ដុង/ឆ្នាំ។ លោក Bui Van Thuy ថ្នាក់ដឹកនាំឃុំ Muong Hung បានអោយដឹងថា៖​ ប្រជា
ជន​ក្នុងឃុំ​បានម្ចាស់ការក្នុងផលិតកម្ម ចិញ្ចឹមសត្វ ដើម្បីលើកកំពស់ប្រសិទ្ធិភាពខាង
សេដ្ឋកិច្ច។ ​តំបន់មានរូបសណ្ឋានសេដ្ឋកិច្ចជាច្រើន មានចំណូលពី៨០ដល់១២០
លានដុង/ឆ្នាំ។

          “ នាពេលខាងមុខនេះ រដ្ឋអំណាចឃុំបន្តបញ្ជាណែនាំផ្នែកទាក់ទិននានាជំរុញ
ខ្លាំង​ការ​ងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ។ ពិសេសគឺជំរុញខ្លាំង
ការងារ​បង្ការ ប្រឆាំងជំងឺសង្គម ដើម្បីបងប្អូនមានការស្ងប់​ចិត្តផលិតកម្ម អភិវឌ្ឍន៍ 
និរន្តរភាពជីវភាំពរស់នៅ។”

          នាពេលខាងមុខនេះ ឃុំ Muong Hung នឹងបើកទូលាយរូបសណ្ឋានដាំដុះ ​
ចិញ្ចិម​សត្វ នាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចសំរាប់ប្រជាជន។ ទន្ទឹមនឹងនោះ ផ្លាស់
ប្តូររូប​សណ្ឋាន​ផលិតកម្ម កសិកម្ម និងសេដ្ឋកិច្ចជនបទ តាមទិស​បង្កើនបរិមាណ
និង​គុណភាព​ទំនិញ​នៅលើផ្ទៃដីដាំដុះដដែល។ បងប្អូនប្រជាកសិករកំពុងខំប្រឹង
ប្រែងឈានឡើង​​កសាង​ជីវភាពរស់នៅ ប្រកបដោយភាពល្អប្រសើរជាង កសាង
តំបន់ព្រំដែននេះកាន់តែអភិវឌ្ឍន៍​ខ្លាំងមាំមួន និងសម្បូរធូធារ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ