ការផ្លាស់ប្តូរថ្មីនៅឃុំព្រៃភ្នំខេត្ត Phu Yen


(VOV)_ឃុំ Xuan Lanh ស្រុក Dong Xuan ខេត្ត Phu Yen (ភាគកណ្ដាល​វៀតណាម)​កំពុងកសាងជនបទថ្មី។ នោះគឺហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ច ​សង្គម អភិវឌ្ឍន៍តាមបែប
ផែន​ទំនើបជាជំហានៗ ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ផលិតកម្មត្រូវបានរៀបចំអោយសម
ស្រប។ ក្នុងឆ្នាំ ២០១៣នេះ ឃុំបានផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា បណ្ដាសំណង់ទឹកស្អាត ផ្លូវគមនាគមន៍​ជនបទ និងពិសេសគឺប្រមូលផ្តុំវិនិយោគផលិត
កម្ម  ការជ្រើសរើសពូជ និងសត្វចិញ្ជឹមមានទិន្នផលខ្ពស់។

ការផ្លាស់ប្តូរថ្មីនៅឃុំព្រៃភ្នំខេត្ត Phu Yen - ảnh 1
ការផ្លាស់ប្តូរថ្មីនៅឃុំព្រៃភ្នំខេត្ត Phu Yen( www.baophuyen.com.vn)


ឃុំ Xuan Lanh ក្នុងប៉ុន្មានថ្ងៃនេះ មានភាំបអ៊ូអរដូចជាកំពុងធ្វើការដ្ឋានមួយ។ ​។ ក្មេង 
ចាស់​ អ្នកណាក៏សស្រាក់ សស្រាំចូលរួម​ធ្វើផ្លូវគមនាគមន៍ជនបទប្រវែងជាង២០គីឡូ
ម៉ែត្រ។ ​លោក Ho Thanh Hai អនុប្រធានគណះកម្មាធិការប្រជាជន ឃុំ Xuan Lanh បាន​អោយដឹងថា÷គិតរហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំពីសាលារៀន 
សំណង់ធារាសាស្ត្រ…ជាដើមសុទ្ធតែបានសម្រេចជាបង្គួរ។ លោក Ho Thanh Hai បាន
ថ្លែង​​ថា​÷​

“ ទី១គឺក្នុងឆ្នាំ ២០១៣ នេះ ប្រជាជនបានរួមជាមួយយុវជនកសាងកំណាត់​ផ្លូវ ចាក់បេតុងជនបទនេះ។ ទីពីរគឺពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលក្នុងនោះ
មាន​សាលារៀន …ល។”

ដើម្បីកសាងផ្លូវគមនាគមន៍ប្រវែងជាង២០គីឡូម៉ែត្រ រដ្ឋអំណាចបានជួបប្រជុំជា
មួយប្រជាជនជាច្រើនលើក ច្រើនសារ ​។ បណ្ដាជំនួបចលនាផ្សេព្វផ្សាយរបស់​កម្មា ភិបាលភូមិ ឃុំ អំពីកម្មវិធីកសាងជនបទថ្មី ជួយអោយប្រជាជនបានយល់ដឹង​ផល ប្រយោជន៍មកពីការធ្វើផ្លូវគមនាគមន៍នេះ។ លោក Mang Nuu ប្រធានគណះកម្មាធិការ ប្រជាជនភូមិ Ha Rai ឃុំ Xuan Lanh បានអោយដឹងថា÷

“ ប្រជាជននៅទីនេះសប្បាយរីករាយណាស់ ដោយ​ រដ្ឋបានជួយឧបត្ថម្ភស៊ី​ម៉ង់ …។ និងប្រជាជនបង់ថ្ងៃពលកម្មដើម្បីកសាងផ្លូវ។ ប្រជាជននៅតាមសងខាងផ្លូវជួយជ្រោម
ជ្រែង ការផ្តួចផ្តើមគំនិតនេះយ៉ាងខ្លាំងក្លាណាស់ ។ប្រជាជនក៏បានប្រជុំជាច្រើនលើក
ច្រើនសារ  ហើយយល់ដឹងអំពីផលប្រយោជន៍ដែលផ្លូវគមនាគមន៍នាំមក​។”

រួមជាមួយអ្នកឃុំ សមាជិកសម្ព័ន្ធយុវជនក៏ជាកងកម្លាំងចូលរួមកម្មវិធីកសាងជនទ
ថ្មីយ់ាងសកម្មដែរ។ បងស្រី Pham Thi Thuy Nga លេខា​​សម្ព័ន្ធ​​​យុវជនឃុំបានអោយដឹងថា÷

“ ពេលដែលបំផុសចលនាស្ម័គ្រចិត្តនេះ សមាជិកនៃសម្ព័ន្ធ​យុវជនម្នាក់ៗបានបង់
ថ្ងៃ ពលកម្មចំនួន២ថ្ងៃ រួមជាមួយក្រុមនិស្សិតស្ម័គ្រចិត្តធ្វើផ្លូវគមនាគមន៍​ជនបទថ្មី។ យុវ
វ័យ ឃុំ Xuan Lanhបានចូលរួមយ៉ាងសកម្មណាស់។”

រដ្ឋអំណាច និងប្រជាជន ឃុំ Xuan Lanh បានជំរុញខ្លាំងដល់ដំណើការសម្រេចរាល់​ហេដ្ឋារចនាសម្ព័ន្ធផង និងប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ក្នុងរយះពេលជាង២ឆ្នាំ កន្លងទៅ កម្មាភិបាលកសិកម្មឃុំ បានរៀបចំថ្នាក់ហ្វឹកហ្វឺនជាច្រើន​ដូច្នេះ ប្រជាកសិករ​
ក៏​បាន​យល់ដឹងបន្ថែម​ អំពីការដាំដុះ ចិញ្ជឹម។ លោក Ho Thanh Hai បាន​អោយដឹងថា÷

“ មុននេះ យើងខ្ញុំដាំដើមដំឡូងមី អំពៅ ប៉ុន្តែគ្មានដំណើការដាំដុះដូចនាសព្វថ្ងៃទេ។ 
ក៏​ក្នុង​ផ្ទៃដីនេះ ចំនួនពូជច្រើន ប៉ុន្តែទិន្នផលទទួលបាន​ទាប ​ហើយឥឡូវនេះ ប្រជាកសិករ
បាន​ចេះអនុវត្តបច្ចេកទេស គឺអត្រាបរិមាណពូជតិច ប៉ុន្តែទិន្នផលទទួលបានខ្ពស់​។”

ការផ្លាស់ប្តូរថ្មីនៅឃុំព្រៃភ្នំខេត្ត Phu Yen - ảnh 2
ការផ្លាស់ប្តូរថ្មីនៅឃុំព្រៃភ្នំខេត្ត Phu Yen( www.baophuyen.com.vn)

          កសាងនិងស្ដាក្រុមវប្បធម៌ឡើងវិញជាការជោគជ័យមួយក្នុងចំណោម​ជោគ ជ័យលេចធ្លោ ដែលឃុំ Xuan Lanh ទទួលបាន ក្នុងគោល​ដៅកសាង​ជនបទ​ថ្មី​។ ​បណ្ដា ឧបករណ៍ភ្លេង របាំ បទចម្រៀងប្រជាប្រិយរបស់ជនជាតិចាម Ba Na នៅក្នុងឃុំ ​ត្រូវបាន ស្ដាឡើងវិញ។ លោក Hai បានអោយដឹងថែមទៀតថា÷

“ ទន្ទឹមនឹងការពង្រឹងខឿនវប្បធម៌នាបច្ចុប្បន្ន ​ កម្មាភិបាលវប្បធម)​ឃុំក៏បានប្រមូល
ផ្តុំ រក្សាទុកឧបករណ៍ភ្លេងសំរាប់ប្រជាជនទៀតផង។ នាបច្ចុប្បន្ន ​បណ្ដា​ប្រភេទឧបករណ៍ ភ្លើងរបស់ជនជាតិចាម ba na សុទ្ធតែបានដាក់បញ្ជូលប្រើប្រាស់​និងបង្ហាត់​បង្រៀនក្នុង
ឃុំដែរ។”

នៅឃុំ Xuan Lanh កម្មវិធីកសាងជនបទថ្មីបានធ្វើអោយមនសិកា​របស់ប្រជាកសិករ​
ម្នាក់ៗ​ផ្លាស់ប្តូរ។ គេបានធ្វើ​ម្ចាស់​ការក្នុងជីវភាពរស់នៅទំនើបនាបច្ចុប្បន្ន ចូល​រួមក្នុង ដំណើការអភិវឌ្ឍន៍របស់សង្គមទាំងមូល ដោយរបៀបរស់នៅថ្មី កម្លាំងផលិត​កម្មកសិ
កម្ម ថ្មី និងខឿនវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ