ការផ្លាស់ប្តូរនៅលើស្រុកកំណើតជនរួមជាតិនៃបណ្ដាជនជាតិនៅខេត្ត Binh Phuoc
(VOV)_Thuan Loi ជាឃុំ១នៅតំបន់ឆ្ងាយដាច់ស្រយាល នៅភាគខាងជើង
ស្រុក Dong Phu ខេត្ត Binh Phuoc ដោយមានប្រជាជនជាង៥០% ជាជនជាតិភាគ
តិច។ ក្នុងសង្គ្រាម នេះគឺជាតំបន់ដីដែលត្រូវបំផ្លាញ់យ់ាងធ្ងន់ធ្ងរ។ នាសព្វថ្ងៃ
ក្នុងចលនា កសាងជនបទថ្មី ជនរួមជាតិបណ្ដាជនជាតិភាគ តិចនៅទីនេះបាន
សាមគ្គី រួមគ្នាកសាងស្រុកកំណើតកាន់តែសម្បូរធូធារ ពី១ថ្ងៃទៅ១ថ្ងៃ។
|
ការផ្លាស់ប្តូរនៅលើស្រុកកំណើតជនរួមជាតិនៃបណ្ដាជនជាតិនៅខេត្ត Binh Phuoc(baodientu.chinhphu.vn) |
វិលត្រឡប់មកឃុំ Thuan Loi វិញ ក្នុងថ្ងៃ១ នាចុងខែមេសា យើងខ្ញុំសង្កេត
ឃើញច្បាស់នូវការអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃនៃតំបន់ដីថ្មីនេះ។ បណ្ដាព្រៃកៅស៊ូដល់រដូវប្រមូលផល បណ្ដាផ្លូវចាក់បេតុង សាលារៀនថ្មី បណ្ដាផ្ទះក្បឿងក្រហម
ដុះឡើងជាបន្តបន្ទាប់ បានផ្លាស់ប្តូរមុខមាត់របស់តំបន់ក្រីក្រមុននេះជាច្រើន។
នាំយើងខ្ញុំចុះទៅភូមិ Thuan Tan ស្ថិតចំងាយពីទីស្នាកការគណះកម្មាធិការប្រជា ជនឃុំជាង១០គីឡូម៉ែត្រ នៅលើផ្លូវដីក្រហម ដែលទើបនឹងបានបើកទូលាយ
លោក Vo Trong Khang ប្រធានគណះកម្មាធិការប្រជាជនឃុំ បានអោយដឹងថា÷ ក្នុងរយះពេលប៉ុន្មាន ឆ្នាំកន្លងទៅ កៅស៊ូមានតំលៃខ្ពស់ និងប្រជាជនបានម្ចាស់
ការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹម បានជាជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិ÷ Stieng, Tay, Nung និងខ្មែរគឺសម្បូរធូធារ។ លោក Vo
Trong Khang បានថ្លែងថា÷
“ រហូតមកដល់ពេលនេះ យើងត្រូវនិយាយថា÷ ជីវភាពរស់នៅរបស់ជនរួមជាតិជាបណ្ដាជនជាតិត្រូវបានលើកស្ទួយជាច្រើន។ តាំងពីផ្ទះស្លឹកដល់នាបច្ចុប្បន្ន ប្រជាជនបានមានផ្ទះដ៏ស្អាត មធ្យោបាយប្រើប្រាស់មានតំលៃជាច្រើន។ រីឯ ជន
រួម ជាតិជាបណ្ដាជនជាតិភាគតិចបានម្ចាស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្ទេរប្តូររចនាសម្ព័ន្ធដើមឈើ សត្វចិញ្ជឹម បានជា
ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយយ៉ាងច្បាស់លាស់។”
ឃុំ Thuan Loi ជាភូមិសាស្ត្រមានជនជាតិចំនួន១៥រស់នៅ ជាមួយគ្រួសារ
ចំនួន ជាង២ ៤០០០គ្រួ។ អាស្រ័យ ដោយខំប្រឹងប្រែងធ្វើពលកម្មរបស់ប្រជាជន
នៅទីនេះ បណ្ដាវាលស្មៅដុះពោសពេញមុននេះ បានក្លាយទៅជាសួនចំការដើម
ឈើយ៉ាងខៀវស្រងាត់។ កម្មាភិបាលកសិកម្មស្រុក Dong Phuនិងសមាគមកសិករឃុំ បានចលនាប្រជាជនអនុវត្តការចំរើនជឿនលឿនខាងវិទ្យាសាស្ត្រ បច្ចេកទេស ចូលក្នុងការដាំដុះ ចិញ្ជឹមសត្វ។ បណ្ដាគ្រួសារក្នុងឃុំក៏បានជួយឧបត្ថម្ភគ្នាទៅវិញ ទៅមកអំពីពូជ ទុន និងបច្ចេកទេសផលិតកម្ម ដើម្បីរួមគ្នាអភិវឌ្ឍន៍ រួចផុតពីភាព
ក្រីក្រ។ អាស្រ័យហេតុនេះ ក្នុងឆ្នាំ២០១២ក្នុងឃុំទាំងមូលបានមានគ្រួសារចំនួន
៥០ គ្រួបានរួចផុតពីភាពក្រីក្រ និងមានគ្រួសារចំនួនជាង២០០គ្រួមានចំណូលពី
៣០០-៤០០ លានដុងក្នុង១ឆ្នាំ។ លោក Le Duy Tien ប្រធានសមាគមកសិករឃុំ
Thuan Loi បានអោយដឹងថា÷
“ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ សមាគមកសិករជានិច្ចកាលក្តាប់ជាប់ បញ្ហាប្រជាកសិករ រួមផ្សុំជាមួយគ្រប់ស្ថាប័នទាក់ទិន បណ្ដាអ្នកវិទ្យសាស្ត្រ ដើម្បី ហ្វឹកហ្វើន ផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា សំរាប់ប្រជាជនក្នុងឃុំ។ ពីនោះ បង ប្អូន
មានចំ ណេះដឹងអនុវត្តក្នុងផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។”
តាំងពីពេល មានកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីមក អ្នកឃុំ
Thuan Loi បានជួយជ្រោមជ្រែងយ៉ាងសកម្ម បរិច្ចាកដីរាប់ពាន់ម៉ែត្រក្រឡាដើម្បី
ធ្វើផ្លូវគមនាគមជនបទ។ បងស្រី Nong Thi Ranh ជនជាតិNung នៅភូមិ Thuan
Tan ឃុំ Thuan Loi ស្រុក Dong Phu បានអោយដឹងថា÷
“ គ្រួសារខ្ញុំបានបរិច្ចាកដីចំនួនជិត១០០០ម៉ែត្រក្រឡា ដើម្បីធ្វើផ្លូវ និងបរិច្ចាកដីជាង៣៦០ម៉ែត្រក្រឡា ដើម្បីធ្វើផ្ទះកុសលទានសំរាប់គ្រួសារផ្សេងៗ។ គ្រួសារ ខ្ញុំក៏បានអោយគ្រួសារផ្សេងៗខ្ចីប្រាក់ចំនួនជាង ១៣៥លានដុង ដើម្បីរួមចំណែក
កាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ផងដែរ។”
រហូតមកដល់ពេលនេះ រូបសណ្ឋានផលិតកម្មជាច្រើនដែលនាំមកប្រសិទ្ធិ
ភាព សេដ្ឋកិច្ចខ្ពស់របស់អ្នកឃុំ Thuan Loi កំពុងបានស្រុក Dong Phu ពង្រីកទៅតំបន់ផ្សេងៗ ដូចជារូបសណ្ឋានចិញ្ជឹមសត្វក្រពើ រូបសណ្ឋានចិញ្ជឹមពស់ …។ល។ ការដែលអង្គភាពអាជីវកម្មជាង១០អង្គភាព កែច្នៃជ័រកៅស៊ូ កែច្នៃគ្រាប់ស្វ័យច័ន្ទីវិនិយោគអភិវឌ្ឍន៍ផលិតកម្មនៅឃុំ Thuan Loi បានបង្កើតការងារធ្វើស្ថិរភាពសំរាប់
ពលកររាប់រយនាក់ក្នុងតំបន់។ ជាមួយស្មារតីសាមគ្គីភាព និងការខំប្រឹងប្រែង ធ្វើ ពលកម្ម របស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ បានបង្កើតកម្លាំងរស់ថ្មី នៅ លើតំបន់ដីបដិវត្តន៍នេះ រួមចំណែកកសាងស្រុកកំណើត Binh Phuoc កាន់តែស្រស់ស្អាត សម្បូរធូធារ ពី១ថ្ងៃទៅ១ថ្ងៃ៕