ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE

        (VOV)_Ben Tre ជាខេត្តមួយ​ជួរមុខ​នៅ​តំបន់វាលទំនាប​ទន្លេ Cuu Long ដែល
ឈានទៅមុខក្នុងចលនាកសាងជនបទថ្មី។ បទពិសោធន៍ក្នុងស្ថានភាពជាក់​ស្ដែង
​បានសរអោយឃើញថា៖តំបន់ពង្រីកបានកម្លាំងពលំទូទាំង​ប្រព័ន្ធនយោបាយនិង
​សង្គមទាំងមូល ក្នុងការកសាងជនបទថ្មី ជួយខឿនសេដ្ឋកិច្ច សង្គម​នៅ​ជនបទ​ខេត្ត
 Ben Tre កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE - ảnh 1
ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE (http://nongthonmoi.bentre.gov.vn/)

រហូតមកដល់ពេលនេះ ឃុំទាំង១២៤នៅខេត្ត Ben Tre ​​បាន​លាតត្រដាងអនុវត្ត
ការកសាងជនបទថ្មី ដែលក្នុងនោះមានឃុំចំនួន៥ទទួលបាន​បទដ្ឋានចំនួនពី១៥ដល់
១៩ក្នុងចំណោមបទដ្ឋានទាំង១៩។ ពិសេស ក្នុងឆ្នាំ ២០១៥ Ben Tre មានបន្ថែមឃុំចំនួន៤ទៀត ទទួលបទដ្ឋានពី១៧ដល់១៩អំពីការកសាងជនបទថ្មី ។

        ដើម្បីកសាងជនបទថ្មីនៅឃុំប្រកបដោយប្រសិទ្ធិភាពគប្បីមានការចូលរួមរបស់
​ប្រព័ន្ធនយោបាយទាំងមូល ខេត្ត Ben Tre ចាត់ទុកការកសាងជនបទថ្មី ​ជាភារកិច្ច
ស្នូល១ ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងតំបន់។ ក្នុងនោះ ប្រ
មូលផ្តុំកម្លាំងពីប្រជាជន ពង្រីកស្មារតីសាមគ្គីភាពរវាងបណ្ដា​សមាស​ភាព​អង្គការ
សង្គម រួមដៃកសាងជនបទថ្មី។ គិតតែក្នុងឆ្នាំ២០១៤នេះ Ben Tre ​ប្រមូល​ផ្តុំ​បានទឹក
ប្រាក់ចំនួន១២ ៧០០ ពាន់លានដុង ដើម្បីកសាងជនបទថ្មី។

        ឃុំ Phu Nhuan នៃទីក្រុង Ben Tre  ជាតំបន់មួយក្នុងចំណោមតំបន់​ចំនួន៤ នាំមុខ
ក្នុងចលនាកសាងជនបទថ្មី របស់ខេត្ត Ben Tre ។ រហូតមក​ដល់​ពេលនេះ ឃុំ សម្រេច
បាន បទដ្ឋានទាំង១៩/១៩ អំពីការកសាងជនបទថ្មី។  ប្រការគួរអោយកត់សម្គាល់
នោះគឺបណ្ដាបទដ្ឋានអំពីផ្លូវគមនាគមន៍ ធារាសាស្ត្រ អគ្គីសនី សាលារៀន…លៗ
សុទ្ធតែទទួលបានលើសគោលដៅដែលបានដាក់ចេញ។ ដើម្បីកសាងជនបទថ្មី 
ឃុំ Phu Nhuan បានប្រមូលផ្តុំទុន​វិនិយោគចំនួនជាង១១០បាន់លានដុង។ លោក 
Vo Minh Hung អះនុប្រធាន​សមាគមអតីតយុទ្ធជនឃុំ Phu Nhuan បានអោយដឹងថា៖

        “ បណ្ដាសមាជិកសមាគមអតីតយុទ្ធជនរបស់ឃុំ និងចំពោះខ្លួនខ្ញុំផ្ទាល់​​ សុទ្ធតែ
បំពេញល្អភារកិច្ចរបស់ខ្លួន សកម្មចូលរួមការកសាងជនបទថ្មី។ យើងខ្ញុំបានចលនា
បណ្ដាសមាជិករួមយោបល់កសាងបណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី។ ជាពិ
សេសគឺចលនាសមាជិកសមាគមរួមទុន បរិច្ចាក់ដី សម្ភារះសំណង់ដើម្បី​កសាងផ្លូវ
គមនាគមន៍ជនបទថ្មី។”

        ក្នុងបណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី បទដ្ឋានអំពីការកសាងហេដ្ឋា​រចនាសម្ព័ន្ធ គមនាគមន៍ជនបទ ត្រូវបានខេត្ត Ben Tre អនុវត្តយ៉ាងល្អ ​ដោយ​មាន​ការស្រុះ
ចិត្តគំនិតជាច្រើនពីប្រជាជន។ លោក Le Van Thao ជនមួយនាក់​នៅឃុំ Dai Dien
ស្រុក Thanh Phu បានចែករំលែកថា៖

        “ នេះជាប្រការធម្មតា​ពេល​ ឃុំចលនាប្រជាជនរួមវិភាគទានកសាងខ្សែរផ្លូវ​នេះ​។
 ផ្លុវនេះបានជួយអ្នកតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរនិង​ ដឹក​ជញ្ជូន​​ទំ
និញ ​កូនចៅទៅរៀនងាយស្រួលជាង។”

ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE - ảnh 2
ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខេត្ត BEN TRE(http://nongthonmoi.bentre.gov.vn/)

នៅឃុំគំរូចំនួន៩ អំពីការកសាងជនបទថ្មីនៅខេត្ត Ben Tre បរិយាកាស​ប្រជា
ជនទាំងមូលរួមកម្លាំងកាយចិត្តកសាងជនបទថ្មីយ៉ាងផុលផុសនាបច្ចុប្បន្ន​បានសរ
អោយឃើញនូវគោលនយោបាយដ៏ត្រឹមត្រូវដែលបានប្រជាជនស្រុះចិត្តគំនិត​ចូល
រួម។ លោក Dang Tuy Phong លេខាគណៈកម្មាធិការបក្សឃុំ Huu Dinh ស្រុក Chau
 Thanh បានអោយដឹងថា៖

“ ដើម្បីទទួលបានលទ្ធផលដែលបានដាក់ចេញ។ ជនគ្រប់រូបត្រូវ​​យល់ថា​​កសាង
ជនបទថ្មី​គឺបំរើអត្ថប្រយោជន៍​ផ្ទាល់របស់គេ។​ឧស្សាព្យាយាមចលនា ឃោសនាអោយ
ប្រជាជនយល់ដឹងអំពីការកសាងជនបទថ្មី ដោយប្រជាជនជាម្ចាស់។ ហើយពីនោះ
បង្កើនចំណូលសំរាប់ប្រជាជន។”

          ក្រោយរយៈពេលជិត៤ឆ្នាំលាតត្រដាងអនុវត្តការកសាងជនបទថ្មី ជីវភាព​រស់
នៅខាងសេដ្ឋកិច្ច វប្បធម៌ សង្គម របស់ខេត្ត Ben Tre  និយាយរួម​បាន​មាន​ការអភិ
វឌ្ឍន៍គួរអោយកត់សម្គាល់ ៖ កំណើនសេដ្ឋកិច្ចរបស់ខេត្តទទួលបានជាង៧%/ឆ្នាំ 
ឃុំចំនួន៨០%ទទួលបានបទដ្ឋានអំពីគមនាគមន៍ គ្រួសារចំនួនជាង៩៩%បានប្រើ
ប្រាស់អគ្គីសនី …លៗ លោក Ho Van Thiet ប្រធានសាខាអភិវឌ្ឍន៍​ជនបទថ្មី សមា
ជិកគណៈកម្មាធិការបញ្ជាណែនាំការកសាងជនបទថ្មីខេត្ត Ben Tre  បានអោយដឹង
ថែមទៀតថា៖

          “ ពីឥឡូវនេះដល់ដំណាច់ឆ្នាំ ​ឃុំចំនួន៤​ទៀត​របស់ខេត្តត្រូវទទួល​អោយបាន
បទដ្ឋានអំពីការកសាងជនបទថ្មី។ ក្នុងខែកញ្ញាកន្លងទៅ យើងខ្ញុំបានសម្រេច​បណ្ដាបែបបទ អោយឃុំ Chau Binh និង Phu Nhuan ខែតុលាសម្រេចបែបបទ​អោយឃុំ 
Huu Dinh និង Son Dinh ។ នាពេលខាងមុខនេះ បណ្ដា​ស្ថាប័ននឹងចុះត្រួតពិនិត្យ 
និងទទួលស្គាល់បទដ្ឋានទាំងនេះ ក៏ដូចជារៀបចំពង្រីកគំរូ​ ដើម្បីបណ្ដាស្រុក ឃុំ 
ផ្សេងៗរៀនសូត្រនិងធ្វើតាម។”

          ចលនាប្រជាជនទាំងមូលកសាងជនបទថ្មីរបស់ខេត្ត Ben Tre បានបង្កើត​ការ
បោះជំហានខ្លាំងក្លា ដើម្បីជីវភាពរស់នៅកក់ក្តៅ សុភមង្គល់ សម្បូរធូធារ ​សំរាប់ប្រ
ជាជន ដើម្បីការអភិវឌ្ឍន៍របស់តំបន់ជនបទពោពេញទៅដោយប្រពៃណីបដិវត្តន៍៕


ប្រតិកម្មទៅវិញ

ផ្សេងៗ