|
ការអភិវឌ្ឍន៍មុខរបរចិញ្ចឹមបង្កងក្នុងកាលទេសៈបំរ៉ែបំរួលអាកាសធាតុ (VNA) |
(VOVworld) – តំបន់ដីសណ្តទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម)
គឺជាតំបន់ចិញ្ចឹមបង្កងធំបំផុតក្នុងទូទាំងប្រទេស ស្រូបយក ៩៤% ផ្ទៃដី
ចិញ្ចឹម បង្កងនិង ៨១% ទិន្នផលបង្កងសរុបនៃប្រទេសទាំងមូល។ នា
បច្ចុប្បន្ន ការចិញ្ចឹម បង្កងនៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងជួប
ការលំបាកដោយបំរ៉ែបំរួលអាកា សធាតុនិងស្ថានភាពជ្រាបទឹកប្រៃ។
សត្វបង្កងគឺផលិតផលស្នូលនៃផ្នែកជលផលវៀតណាម ស្រូបយកពាក់
កណ្ដាលតំលៃប្រាក់ពាណិជ្ជកម្មនាំចេញជលផលដោយមានផ្ទៃដីចិញ្ចឹម
ឡើង ដល់ ៧ សែនហិកតា។ តាមការព្យាករណ៍ តំលៃប្រាក់ពាណិជ្ជកម្មនាំ
ចេញបង្កង អាចទទួលបាន ៣ ពាន់ ២ រយលានដុល្លាអាមេរកក្នុងឆ្នាំ
២០១៦។ ដល់ឆ្នាំ ២០២៥ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញបង្កងរបស់
វៀតណាមអាចឡើងដល់ ៨ ពាន់លានដុល្លាអាមេរិក។ វៀតណាមកំពុង
ចិញ្ចឹមប្រភេទបង្កងដែលបន្សាំជាមួយនឹងបំរ៉ែបំរួលអាកាសធាតុនិង
ការជ្រាបទឹកប្រៃ។ បណ្ឌិត Nguyen Van Sang ប្រធាន វិទ្យាស្ថានស្រាវជ្រាវ
ការចិញ្ចឹមជលផលទី ២ បានឲ្យដឹងថា៖
«ការងារសំខាន់បច្ចុប្បន្នគឺការរៀបចំផែនការធារាសាស្ត្រក៏ដូច
ជាការរៀបចំផលិតកម្មសំរាប់តំបន់ចិញ្ចឹមបង្កង។ ក្នុងកាលៈទេសៈ
ជ្រាបទឹកប្រៃ តំបន់ចិញ្ចឹម បង្កងក្នុងស្រែដាំស្រូវអាចផ្ទេរប្តូរតាមទិស
២ ផ្សេងគ្នា។ ទី ១ គឺ បន្តរក្សារូបសណ្ឋានចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវទី
២ គឺ ចិញ្ចឹមបង្កងលើផ្ទៃដីទ្រង់ទ្រាយធំដោយបច្ចេកទេសជឿនលឿន។
ទន្ទឹមនឹងនោះ យើងគប្បីកែលំអរបច្ចេវិទ្យាក្នុងការចិញ្ចឹមបង្កងបង្កើត
ឡើងប្រភពចំណីធម្មជាតិក្នុងរូបសណ្ឋានចិញ្ចឹមហើយបង្កាប្រឆាំងនឹង
អាសន្នរោគ ទៀតផង។»
បណ្ដាតំបន់ក៏បានជំរុញយ៉ាងខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេក
វិទ្យាចូលក្នុង ការចិញ្ចឹមបង្កងដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច
ខ្ពស់។ លោក Dang Quoc Tuan អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនវៀតណាម
-អូស្ត្រាលីដែលជាសម្ព័ន្ធក្រុមហ៊ុន ចិញ្ចឹមបង្កងពូជធំបំផុតនៅវៀតណាម
បានឲ្យដឹងថា៖
«សម្ព័ន្ធក្រុមហ៊ុនវៀតណាម-អូស្រ្តាលីនាបច្ចុប្បន្នមានកម្មសិទ្ធិ
បច្ចេកវិទ្យាប្រភពដើមដូចជា៖ ពូជ ចំណីសំរាប់បង្កង ការចិញ្ចឹម
ការកែច្នៃដើម្បីផលិតបាន ផលិតផលចុងក្រោយនិងការធានា
អភិវឌ្ឍន៍ផ្នែកចិញ្ចឹមបង្កងនិរន្តរភាព។ យើងខ្ញុំ កំពុងអនុវត្ត
បច្ចេកវិទ្យាចិញ្ចឹមថ្មីរបស់អ៊ីស្រាអែល។ បច្ចេកវិទ្យានេះធានាម្ចាស់
ការ បរិស្ថានទាំងអំពីសីតុណ្ហភាពកំរិតទឹកប្រៃ និងសុវត្ថភាពជីវសាស្ត្រ។»
រូបសណ្ឋានចិញ្ចឹមបង្កងសមុទ្រនិងបង្កងទឹកសាបជាច្រើន
ដែលបន្សាំនឹង បំរ៉ែបំរួលអាកាសធាតុនិងការជ្រាបទឹកប្រៃកំពុង
អនុវត្តដ៏ទូលំទូលាយនៅតំបន់ដី សណ្តទន្លេ Cuu Long ហើយយក
មកនូវប្រសិទ្ធភាពដំបូង។ បណ្ឌិត Nhu Van Can ប្រធាននាយក
ដ្ឋានចិញ្ចឹមជលផលចំណុះអគ្គនាយករដ្ឋានចិញ្ចឹមជលផល បាន
ឲ្យដឹងថា៖
«បណ្ដារូបសណ្ឋានបច្ចេកវិទ្យាចិញ្ចឹមជលផលបន្សាំជាមួយបំរ៉ែ
បំរួលអាកាស ធាតុគឺជាវិធានការណ៍សិ្នតស្នាលជាមួយបរិស្ថាន។
អគ្គនាយកដ្ឋានជលផលកំពុង យកចិត្តទុកដាក់ដល់វិធានការណ៍
ចំនួន ២។ ក្រៅពីពូជល្អ យើងមានគោល បំណងមានពូជអាចទប់
ទល់នឹងរោគ។ បញ្ហាមួយទៀតគឺដំណើរការចិញ្ចឹមរួម មានបច្ចេក
វិទ្យានិងចំណីបំប៉ន។»
វៀតណាមនាបច្ចុប្បន្នមានបច្ចេកវិទ្យាផលិតចំណីសំរាប់ការ
ចិញ្ចឹម បង្កងជឿនលឿនលើពិភពលោក។ ជាពិសេសគឺបច្ចេក
វិទ្យាប្រើប្រាស់ អតិសុខុមប្រាណសមុទ្រធ្វើជាម្ហូបអាហារសំរាប់
បង្កងជំនួសឲ្យចំណីពីត្រី។ ប្រភេទចំណីនេះនឹងជួយបង្កងរីកធំ
ល្អជាង សន្សំសម្ចៃ កាត់បន្ថយចំណាយសំរាប់ ចំណីចិញ្ចឹមនិងជៀស
រៀងបានរោគឆ្លងផ្សេងៗ។
ក្នុងកាលៈទេសៈជ្រាបទឹកប្រៃ បណ្ដាតំបន់ចិញ្ចឹមបង្កងកំពុង
ជំរុញការស្រាវ ជ្រាវផលិតពូជ ពហុភាវូបនីយកម្មមុខសញ្ញាចិញ្ចឹមនិង
រូបសណ្ឋានចិញ្ចឹមបង្កង សំដៅបន្សាំនឹងបំរ៉ែបំរួលអាកាសធាតុ។
ក្រៅពីនោះ ការផ្សព្វផ្សាយនិងហ្វឹកហាត់ សំរាប់ប្រជាកសិករចិញ្ចឹម
បង្កងក៏ត្រូវបានយកចិត្តទុកដាក់ដើម្បីអ្នកចិញ្ចឹមបង្កងអាចម្ចាស់
ការក្នុងការផលិតកម្មជលផល។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមបានកសាងយុទ្ធសាស្ត្រដើម្បីសត្វបង្កងរបស់វៀតណាម
មានពាណិជ្ជសញ្ញាសមស្របនឹងសក្តានុភាពរបស់ខ្លួន។ បណ្ដាវិធាន
ការណ៍ចិញ្ចឹមបង្កងត្រូវបានសហការល្អដែលនាំមកនូវប្រសិទ្ធភាព
សំរាប់ប្រជាកសិករចិញ្ចឹមបង្កងជំនះពុះពារលើការលំបាកសាកល្បង
ដោយសារបំរ៉ែបំរួលអាកាសធាតុនិងការជ្រាបទឹកប្រៃ៕