ការអភិវឌ្ឍភូមិរបរដោយគួបផ្សំជាមួយនឹងទេសចរណ៍

(VOVWORLD) - បណ្ដាភូមិរបរប្រពៃណីនៅវៀតណាមកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយមានតម្លៃវប្បធម៌ដ៏ សម្បូរបែបនិងលក្ខណៈនវានុវត្តន៍ដែលត្រូវបានបង្ហាញតាមរយៈផលិតផលដោយឡែកនៃភូមិរបរនេះ ផងដែរ។
ការអភិវឌ្ឍភូមិរបរដោយគួបផ្សំជាមួយនឹងទេសចរណ៍ - ảnh 1ផលិតផលសូត្រនៃភូមិ Van Phuc 


ការអភិវឌ្ឍសេវាកម្មទេសចរណ៍នៅភូមិរបរ មិន ត្រឹមតែនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បង្កើតការងារធ្វើ លើកស្ទួយជីវ ភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែ រក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីនៃភូមិរបរនានាទៀតផង។

        ភូមិរបរប្រពៃណីភាគច្រើននៅវៀតណាមមានប្រវត្តិសាស្ត្ររាប់រយឆ្នាំ សូម្បី តែឡើងដល់ទៅរាប់ពាន់ឆ្នាំទៀតផង។ លើសពីនេះទៅទៀត វៀតណាមមាន បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍មនុស្សលោកចំនួន១២ បេតិកភ័ណ្ឌវប្បធម៌ថ្នាក់ ជាតិប្រមាណ៤ហ្មឺន និងពិធីបុណ្យចំនួន១ហ្មឺនទៀត ហើយបេតិ កភ័ណ្ឌនិងពិធី បុណ្យជាច្រើនក្នុងចំណោមខាងលើគឺត្រូវបានរៀបចំឡើងនៅតាមភូមិរបរនានា ក្នុងទូទាំងប្រទេស។ នេះគឺជាគ្រឹះស្ថាននិងសក្ដានុភាពដើម្បីអភិវឌ្ឍន៍សេវាកម្ម ទេសចរណ៍នៅភូមិរបរ។ លោក Luu Duy Dan ប្រធានសមាគមន៍ភូមិរបរវៀត ណាម បានអោយដឹងថា៖

        “ទិសស្លោកសកម្មភាពរបស់សមាគមន៍ភូមិរបរវៀតណាមចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ នោះគឺ តភ្ជាប់សហគមន៍ភូមិរបរជាមួយគ្នាសំដៅអភិរក្ស វប្បធម៌ អភិវឌ្ឍន៍ទេសចរណ៍ និងធ្វើសមា ហរណកម្មអន្តរជាតិ។ ភូមិរបរប្រពៃណី ត្រូវជាភូមិរបរដែលមានវប្បធម៌នៅថ្នាក់ខ្ពស់ ហើយមានបទបញ្ញាតិ្តស្ដីពីវប្បធម៌ ភូមិរបរផងដែរ”។

        តាមទិសដៅអភិវឌ្ឍភូមិរបរដោយផ្សាភ្ជាប់ជាមួយនឹងទេសចរណ៍ សមា គមន៍ភូមិរបរវៀតណាមបានជ្រើសរើសភូមិរបរជាគំរូមួយចំនួនដូចជា ភូមិ កុលាលភាជន៍ Bat Trang ភូមិសូត្រ Van Phuc ភូមិត្បាញឫស្សី Phu Vinh (នៅ រដ្ឋធានីហាណូយ) ភូមិគំនូរប្រជាប្រិយ Dong Ho (នៅខេត្ត Bac Ninh) ភូមិស្គរ Doi Tam (នៅខេត្ត Ha Nam) ភូមិចម្លាក់ថ្មវិចិត្រសិល្បៈ Non Nuoc (នៅទីក្រុង ដាណាំង) និងភូមិកុលាលភាជន៍ Bau Truc (នៅខេត្ត Ninh Thuan) ដើម្បីដំណើរ ការពន្លឿន ផ្សព្វផ្សាយរូបភាពអោយក្លាយទៅជាអាស័យដ្ឋានគួរអោយទាក់ទាញ នៅក្នុងទួរទេសចរនានា។         នាបច្ចុប្បន្ន ភ្ញៀវទេសចរមកដល់ភូមិរបរមិនត្រឹមតែដើម្បីទស្សនា ទិញ ផលិតផល ប៉ុណ្ណោះទេ ថែមទាំងគេចង់ចូលរួមធ្វើឡើងផលិតផលដោយផ្ទាល់ខ្លួន ទៀតផង។ ដោយហេតុនេះ ចាំបាច់ត្រូវកសាងប្រភពធនធានមនុស្សដែលមាន គុណភាព ព្រមទាំងកៀងគរសហគមន៍ប្រជាជននៅភូមិរបរចូលរួមធ្វើទេសចរណ៍ ផងដែរ។ លោក Tran Duc Hai នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយ បាន អោយដឹងថា៖

        “ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជួរសិប្បរសិប្បការិនីនៅភូមិរបរ។ នេះគឺជាធនធានដ៏ថ្លៃថ្លា ដោយសារតែសិប្បករទាំងនោះជាឯកអគ្គរដ្ឋទូត ទេសចរណ៍ដើម្បីអភិវឌ្ឍន៍សេវាកម្មទេសចរណ៍នៅភូមិរបរ។ ប្រសិនបើភ្ញៀវ ទេសចរមកដល់ភូមិរបរដើម្បីទិញផលិតផលតែប៉ុណ្ណោះ គឺមិនមានអត្ថ ន័យជាច្រើនឡើយ។ គេមកដល់ភូមិរបរដើម្បីស្វែងរកភាពប្លែក លេចធ្លោនិង គួរអោយទាក់ទាញ។ គេយកចិត្តទុកដាក់ដល់បទពិសោធន៍ដែលបានចូលរួម ដំណើរការធ្វើឡើងផលិតផលទាំងនោះ”។

        ដើម្បីអភិវឌ្ឍន៍រូបសណ្ឋានទេសចរណ៍នៅភូមិរបរប្រកបដោយចីរភាព គឺ ភូមិរបរនានានៅវៀតណាមចាំបាច់ត្រូវផ្ដោតទៅលើការងារការពារ ជួសជុល កែ លម្អកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ក៏ដូចជាស្ដារឡើងវិញនិងអភិវឌ្ឍន៍ លក្ខណៈវប្បធម៌ប្រជាប្រិយនានាក្នុងភូមិ ដើម្បីបង្កើតកម្លាំងទាក់ទាញចំពោះភ្ញៀវ ទេសចរ។ ទន្ទឹមនឹងនោះ គឺត្រូវអភិវឌ្ឍន៍ផលិតផលដោយឡែកនៃភូមិរបររបស់ ខ្លួនអោយបានកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ភូមិសូត្រ Van Phuc ជា ភូមិ របរមួយក្នុងចំណោមភូមិរបរប្រពៃណីនៅវៀតណាមដែលធ្វើការងារយ៉ាងល្អណាស់។ លោក Nguyen Van Truong លេខារងគណៈកម្មាធិការបក្សខ័ណ្ឌ Ha Dong រដ្ឋធានីហាណូយ បានអោយដឹងថា៖

        “ខ័ណ្ឌ Ha Dong មានភូមិរបរជាច្រើន ដែលក្នុងនោះល្បីល្បាញបំផុតគឺភូមិ សូត្រ Van Phuc ដោយប្រវត្តិសាស្ត្រឡើងដល់ទៅ១ពាន់ឆ្នាំហើយ។ យើងខ្ញុំបាន រៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ភូមិ Van Phuc អោយក្លាយទៅជាអាស័យដ្ឋាន លំដាប់អន្តរជាតិ។ ខ័ណ្ឌបានអំពាវនាវធ្វើសង្គមភាវូបនីយកម្មនូវដើមទុនចំនួនរាប់ រយពាន់លានដុងដើម្បីជួសជុល កែលម្អប្រព័ន្ធសាលាភូមិ វត្ត និងកសាងទីធ្វើ សក្ការៈបូជាគ្រូដើមអាជីពឡើងវិញ ផងដែរ។ យើងខ្ញុំក៏បានបើកខ្សែផ្លូវចំណី អាហារ វិថីដើរថ្មើជើង ផ្សារវត្ថុបុរាណ ព្រមទាំងលើកកំពស់គុណភាពផលិតផល សូត្រដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរផងដែរ”។

        ភូមិរបរមិនត្រឹមតែជាទីកន្លែងធ្វើឡើងផលិតផលសិប្បកម្មដ៏វិសេសវិសាល និងល្អប្រណិតប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងថែរក្សាទំនៀមទំលាប់និងវប្បធម៌ របស់សហគមន៍ជនជាតិទាំង៥៤ នៃប្រទេសវៀតណាមទៀតផង។ ការអភិវឌ្ឍភូមិ របរដោយគួបផ្សំជាមួយនឹងទេសចរណ៍ ក៏ជាវិធីសាស្ត្រប្រសិទ្ធភាពមួយដើម្បី ផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ