ការអភិវឌ្ឍភូមិរបរនៅខេត្ត Phu Tho

(VOVWORLD) - ខេត្ត Phu Tho មានភូមិរបរចំនួន៧៣ភូមិដែលត្រូវបានគណៈកម្មាធិការ ប្រជាជនខេត្តទទួលស្គាល់ ស្ដារឡើងវិញនិងលើកទឹកចិត្តឲ្យអភិវឌ្ឍន៍។ ភូមិរបរ Phu Tho បានរួមចំណែកផ្ទេរប្ដូររចនាសម្ព័ន្ធពលករ ហើយលើកកំពស់ប្រាក់ ចំណូលសំរាប់ប្រជាជន។
ការអភិវឌ្ឍភូមិរបរនៅខេត្ត Phu Tho - ảnh 1 ភូមិមួក Gia Thanh (រូបថត៖ dulichphutho)

នាបច្ចុប្បន្ន ភូមិរបរប្រពៃណីកំពុងជំរុញខ្លាំងការ វិនិយោគ អនុវត្ត វវិទ្យាសាស្ត្របច្ចេកទេស លើកកំពស់គុណភាពផលិតផល រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន កសាងជនបទថ្មី។         ភូមិរបរនៅខេត្ត Phu Tho ត្រូវបានបែងចែកជាក្រុមស្នូលចំនួន៧៖ របរឈើ របរចងឬស្សី របរកែច្នៃតែ របរកែច្នៃកសិផលនិងចំណីអាហារ របរត្បាញ់ចរបាប់ របរផលិតសម្ភារៈសំណង់ និងរបរដាំដើមឈើលំអ។

         នាពេលកន្លងទៅ ខេត្ត Phu Tho បានជំរុញខ្លាំងការអភិវឌ្ឍភូមិរបរ សំដៅ បង្កើតបន្ថែមការងារធ្វើ ធ្វើអាជីវកម្មនូវសក្ដានុភាពរបស់ខ្លួន ព្រមទាំងរក្សានិង ពង្រីកអត្តសញ្ញាណវប្បធម៌ជាតិក្នុងដំណើរការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូប នីយកម្មវិស័យកសិកម្ម ជនបទ និងកសាងជនបទថ្មី។ លោក Vu Quoc Tuan ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទសាខា Phu Tho បានអះអាងថា៖

        “ខ្ញុំចាត់ទុកថា នាពេលកន្លងទៅខេត្ត Phu Tho ទទួលបានជោគជ័យដំបូង ក្នុងការទាក់ទងនឹងទីផ្សារប្រើប្រាស់សំរាប់ផលិតផលនៃភូមិរបរ លើកកំពស់ ប្រាក់ចំណូល រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចភូមិរបរក៏ដូចជាសេដ្ឋកិច្ចសង្គមនៅ តំបន់។ នាបច្ចុប្បន្ន បណ្ដាភូមិរបរមានវិធីជាច្រើនដើម្បីលក់ចេញផលិតផល។

ការអភិវឌ្ឍភូមិរបរនៅខេត្ត Phu Tho - ảnh 2ភូមិនំបញ្ចុក Hung Lo (រូបថត៖ phutho.gov.vn) 

        អនុវត្តន៍ផែនការអភិវឌ្ឍន៍ភូមិរបរដំណាក់កាល២០១៦-២០២០ រួមជាមួយ ការឃោសនា ផ្សព្វផ្សាយ តភ្ជាប់នឹងទេសចរណ៍នោះ គឺខេត្ត Phu Tho ក៏កំពុង ពន្លឿនការទទួលស្គាល់ភូមិរបរ គាំពារម៉ាកផលិតផល ដើម្បីធ្វើឲ្យប្រជាជននឹងនរ ចិត្តធ្វើផលិតកម្ម។ លោក Cao Dang Duy ប្រធានភូមិរបរធ្វើនំបញ្ចុក Hung Lo ខេត្ត Phu Tho បានឲ្យដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក ភូមិរបរធ្វើនំបញ្ចុកមានការរីកចម្រើនហើយ។ ចាប់ តាំងពីបង្កើតសហករណ៍ ហើយចុះបញ្ជីបាននូវម៉ាក់មីអង្ករ Hung Lo មក ប្រជាជនក្នុងភូមិបាននឹងនរចិត្តធ្វើផលិតកម្ម អាជីវកម្មជាងមុន។ ភូមិប្រកបមុខ របរប្រពៃណីនេះបាន៣ជំនាន់ហើយ។ មានអ្នកភូមិខ្លះបានចេញទៅរកស៊ីនៅ ឆ្ងាយៗ ប៉ុន្តែក្រោយនោះក៏វិលត្រឡប់ប្រកបមុខរបរប្រពៃណីនេះវិញ។ ផលិតផលមីអង្ករ Hung Lo នាបច្ចុប្បន្នត្រូវបានលក់ចេញទៅគ្រប់ទិសទីក្នុង ទូទាំងប្រទេស ហើយកំពុងឆ្ពោះទៅការនាំចេញនាពេលខាងមុខ”។

        ក្នុងដំណើរការអភិវឌ្ឍន៍ ភូមិរបរផ្ទាល់ខ្លួនជាច្រើន ក៏ក្ដាប់ជាប់និន្នាការ ឆ្លៀតយកវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន វិនិយោគទៅក្នុងម៉ាស៊ីនទំនើបៗ សំដៅលើកំពស់ប្រសិទ្ធភាពផលតិកម្ម និងប្រាក់ចំណូលសំរាប់ប្រជាជន។ លោក Le Thanh Trung ពលរដ្ឋមួយនាក់នៅភូមិរបរឈើ Van Du ខេត្ត Phu Tho ចាត់ទុកថា៖

        “ចាប់ពីបង្កើតឡើងភូមិរបរមក ប្រជាពលករដូចយើងខ្ញុំមានការងារធ្វើនិង ប្រាក់ចំណូលស្ថិរភាពពី៤ដល់៥លានដុងជារៀងរាល់ខែ។ ជីវភាពរស់នៅត្រូវបាន លើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ”។

        ជាប្រចាំឆ្នាំ ខេត្ត Phu Tho តែងតែរៀបចំវគ្គហ្វឹកហ្វឺន បំពេញបន្ថែមចំណេះ ដឹងអំពីច្បាប់ទាក់ទិនដល់សកម្មភាពធ្វើផលិតកម្ម អាជីវកម្ម ចំពោះប្រធានភូមិរបរ ដើម្បីវិលមកផ្សព្វផ្សាយសំរាប់ប្រជាជនក្នុងភូមិវិញ។ មន្ទីរវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏សហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ រៀបចំវគ្គបណ្ដុះបណ្ដាលជា មួយដៃគូអន្តរជាតិ ដើម្បីជួយប្រជាជនក្នុងភូមិរបរទាក់ទងអភិក្រមនឹងបច្ចេកវិទ្យា ព័ត៌មានផងដែរ។ លោក Nguyen Huu Hong ប្រធានភូមិរបរ នាយក សហករណ៍ កែច្នៃតែ Phu Thinh បានសំណេះសំណាលថា៖

        “យើងបង្កើតសហករណ៍កាលពីឆ្នាំ២០១៦ ហើយបានសម្ព័ន្ធសហករណ៍ អាល្លឺម៉ង់ជួយឧបត្ថម្ភអំពីបច្ចេកទេស។ យើងខ្ញុំក៏ទទួលបានការជួយឧបត្ថម្ភពីវិទ្យា ស្ថានវិទ្យាសាស្ត្រសង្គមកសិ-រុក្ខកម្មតំបន់ព្រៃភ្នំភាគខាងជើង ដើម្បីចេះថែទាំ កែច្នៃតែឲ្យបានល្អជាង ហើយ លើកកំពស់តំលៃម៉ាក់តែរបស់ខ្លួន។ នាបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់របស់មន្ទីរកសិកម្មនិងមជ្ឈមណ្ឌលពន្លឿនកសិកម្មខេត្ត Phu Tho យើងខ្ញុំបានបង្កើតឡើងដំណើរការផលិតកម្ម កែច្នៃតែស្អាតនិង អនាម័យចំពោះម៉ាត់តែ Phu Thinh”។

        ចំពោះខេត្ត Phu Tho ការអភិរក្សនិងអភិវឌ្ឍភូមិរបរគឺរួមចំណែកបង្កើត បន្ថែមការងារធ្វើនិងបង្កើនប្រាក់ចំណូលសំរាប់ពលករជនបទ ពង្រីកនូវអត្ត សញ្ញាណវប្បធម៌ជាតិ រួមចំណែកអភិវឌ្ឍន៍ខេត្ត Phu Tho ដោយចីរភាពក្នុង និន្នាការធ្វើសមាហរណកម្មរបស់ប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ