កសិករខេត្ត BAC KAN កាត់បន្ថយភាពក្រីក្រអាស្រ័យដោយការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ

(VOV)_ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយសារមានការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំ
ដុះ ​ប្រជាកសិករខេត្ត Bac Kan បានកាត់បន្ថយភាពក្រីក្រជាជំហានៗ ​និងគ្រួសារ​មួយ
ចំនួនទៀតបានឈានឡើងធ្វើមាន។ ក្នុងនោះ ខេត្ត Bac Kan បានយកចិត្ត​ទុកដាក់
ដល់ការអភិវឌ្ឍន៍និងបើកទូលាយផ្ទៃដៃដាំក្រូចពោធិ៍សាត់ និងក្រូចឃ្វិច ជាប្រភេទ
ដំណាំហូបផ្លែពិសេស​របស់តំបន់។ ក្រូចពោធិ៍សាត់ និងក្រូចឃ្វិច Bac Kan មានផ្លែធំ
 សំបកស្ដើងនិងមាន​​រស់ជាតិផ្អែមល្មម បានជាអ្នកប្រើប្រាស់នៅ​ក្នុងនិងក្រៅ​ប្រទេស
ចូលចិត្តពេញនិយមជាច្រើន។
                     

កសិករខេត្ត BAC KAN កាត់បន្ថយភាពក្រីក្រអាស្រ័យដោយការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ - ảnh 1

នាបច្ចុប្បន្ន ផ្ទៃដីដាំក្រូចពោធិ៍សាត់ និងក្រូចឃ្វិចនៅខេត្ត Bac Kan គឺ១៥០០​
ហិកតា។ បណ្ដាស្រុក Bach Thong , Cho Don និង Ba Be ជាអាស័យដ្ឋាន​ផ្គត់ផ្គង់​សំ
ខាន់​លើវិស័យនេះ។ ប៉ុន្មាន​ខែចុងឆ្នាំនេះជាពេលវេលាដែលប្រជាជន​ Bac Kan ចូល
ក្នុងរដូវប្រមូលផល​ក្រូច​ពោធិ៍សាត់ និងក្រូចឃ្វិច។ ​ពីពេលព្រឹក​ដល់ពេលល្ងាច នៅ
គ្រប់ផ្លូវនៅទីណាក៏​ឃើញមនុស្សដឹកក្រូចពោធិ៍សាត់ និងក្រូចឃ្វិចទៅផ្សារ ដោយ
សេចក្ដីសម្បាយរីករាយ​បង្ហាញច្បាស់នៅលើផ្ទៃមុខ ពីព្រោះឆ្នាំនេះបានផល។ បង
 Ma Van Cuong អ្នកភូមិ​​Na Thoi ឃុំ Quang Thuan ស្រុក Bach Thong បានអោយដឹង
ថា៖ 

          “ ដល់រដូវប្រមូលផលក្រូចឃ្វិច​ ប្រជាកសិករសប្បាយរីករាយ​យ៉ាងក្រៃលែង​។ 
តាមការ​គិតគូ ក្នុងភូមិ Na Thoi គ្រួសារនិមួយៗ​មានប្រាក់​ចំណូល​២០លានដុង/​ឆ្នាំ​
 ហើយ​គ្រួសារខ្ញុំក៏អញ្ជឹងដែរ។ ​ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបា​នកែលំ
អរ​ជាច្រើន អាស្រ័យដោយដើមក្រូចពោធិ៍សាត់ ​និងក្រូចឃ្វិច​។”

កសិករខេត្ត BAC KAN កាត់បន្ថយភាពក្រីក្រអាស្រ័យដោយការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ - ảnh 2
 កសិករខេត្ត BAC KAN កាត់បន្ថយភាពក្រីក្រអាស្រ័យដោយការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ

ឃុំ Quang Thuan​ មានផ្ទៃដីដាំដើមក្រូចឃ្វិចចំនួនជាង៤០០​ហិកតា ​ស្មើ​ជាង៤០%
នៃផ្ទៃដីដាំដើមក្រូចឃ្វិចរបស់ខេត្តទាំងមូល។ លោក Cao Xuan Lang ប្រធានសមាគមកសិករឃុំ Quang Thuan បានអោយដឹងថា៖​ តាមការ​ប៉ាន់ស្មាន ឆ្នាំនេះ ទិន្នផលក្រូច
ឃ្វិចរបស់ឃុំ ​អាចទទួលបាន៣ពាន់​តោន គិតជាប្រាក់ចំនួន៣២ពាន់លានដុង។ 
ប្រជាកសិករនៅទីនេះបានកំណត់ថា៖ដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចដើរតួនាទី
មុខព្រួញក្នុងផលិតកម្ម កសិកម្មដូច្នេះគ្រួសារនានាសុទ្ធតែយកចិត្តទុកដាក់ដល់ការ
ថែទាំ ដើម្បីបង្កើនទិន្នផល ក៏ដូចជាធានាគុណភាព ពាណិជ្ជសញ្ញារបស់ផលិតផល។
 លោក Cao Xuan Lang បាន​អោយដឹងថា៖

          “ ឆ្នាំនេះជាឆ្នាំដែលបណ្ដាគ្រួសារនៅឃុំ Quang Thuan មានការផ្លាស់​ប្តូថ្មីជាច្រើន
តាំងពីការដាំដុះ ពីដែលក្នុងនោះយកចិត្តទុកដាក់ដល់ការកសាងនិងបើកទូលាយរូប
សណ្ឋានដាំដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចមានគុណភាពខ្ពស់។ គ្រួសារទាំងអស់
សុទ្ធតែអះអាងថា៖ដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចជាដើមឈើកាត់បន្ថយភាពក្រីក្រ។
 ​រហូតមកដល់ពេលនេះ គ្រួសារចំនួន៩៥%​ បានមានចំការដើមឈើហូបផ្លែ។ មានគ្រួ
សារមួយចំនួនបានមានប្រាក់ចំណូលពី៥០០ដល់៦០០លានដុងក្នុង១ឆ្នាំ។”

          ប៉ុន្មានឆ្នាំកន្លងទៅ ដើមក្រូចឃ្វិចបានជួយប្រជាកសិករនៅខេត្ត Bac Kan កាត់
​បន្ថយភាពក្រីក្រ និងគ្រួសារ១ចំនួនបានឈានឡើងធ្វើមាន។ លោក Dang Van Son
អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Bac Kan បានអោយ​ដឹងថា៖ ចំពោះ
ការអភិវឌ្ឍន៍កសិកម្ម រុក្ខកម្ម ក៏ដូចជាការផ្តេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ ខេត្តបានកំ
ណត់ថា៖ ដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចជាដើមដំណាំមុខព្រួញក្នុងការងារកាត់
បន្ថយភាពក្រីក្រ។ ដូច្នេះ ខេត្ត Bac Kan បានអនុវត្តវិទ្យា​សាស្ត្រ បច្ចេកវិទ្យារាប់តាំង
ពីពេលដាំបង្កាត់ពូជនិងថែទាំ។ ក្នុងរយពេល១០ឆ្នាំកន្លងទៅ ផ្ទៃដៃដាំដើមក្រូចពោ
ធិ៍សាត់ និងក្រូចឃ្វិចនៅខេត្ត Bac Kan បានកើន២០០ដង៖

          “ ចំពោះដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចរបស់ខេត្ត Bac Kan ការរក្សាពាណិ
ជ្ជ​សញ្ញាគឺត្រូវគ្រប់គ្រងកូនដើមឈើពូជ ការដាំដុះ ថែទាំ ​ធ្វើយ៉ាងម៉េចដើម្បី​គ្រប់គ្រង់
​បានទាំងបរិមាណ​ និងគុណភាព​។”

          នាបច្ចុប្បន្ន ដើមក្រូចពោធិ៍សាត់ និងក្រូចឃ្វិចបានក្លាយទៅជាដើមឈើមុខ
ព្រួញក្នុងគំរោងផែនការដើមឈើស្នូល ក្នុងផលិតកម្មកសិកម្មនៅខេត្ត Bac Kan។
នេះគឺជាទិសដៅ១ នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង ជួយប្រជាកសិករនៅ
ខេត្ត Bac Kan កាត់បន្ថយ​ភាពក្រីក្រជាជំហានៗ ស្ថិរភាពជីវភាពរស់នៅនិងឈាន
ទៅធ្វើមានបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ