កសិករទីក្រុង Lai Chau ធ្វើអ្នកមានអាស្រ័ដោយផលិតកម្មឯកទេសកសិកម្ម

(VOVWORLD) - ក្នុងរយៈពេល៣ឆ្នាំអនុវត្តន៍គម្រោងរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើង វិញកន្លងមក ទីក្រុង Lai Chau ភាគខាងជើងវៀត ណាម បានបង្កើតតំបន់ផលិត កម្មឯកទេសបន្លែ ផ្កា និងផ្លែឈើ ជាច្រើន ។ ពីការទិញកសិផលពីខេត្ត Lao Cai ខេត្ត Son La និងខេត្ត Phu Tho ប៉ុន្តែរហូតដល់សព្វថ្ងៃនេះ ផលិតផល បន្លែ ផ្លែឈើ និងផ្កា ដែលទីក្រុង Lai Chau ផលិតដោយខ្លួនឯង បានបំពេញ តម្រូវការយ៉ាងពេញលេញ ព្រមទាំងជួយអោយកសិកររាប់ពាន់គ្រួសាររួច ផុតពីភាពក្រីក្រនិងធ្វើអ្នកមាន ផងដែរ។
កសិករទីក្រុង Lai Chau ធ្វើអ្នកមានអាស្រ័ដោយផលិតកម្មឯកទេសកសិកម្ម - ảnh 1 កសិករទីក្រុង Lai Chau ធ្វើអ្នកមានអាស្រ័ដោយផលិតកម្មឯកទេសកសិកម្ម (រូបថត៖ VOV)

  ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារលោក Nguyen Van Quyet និងជនរួមជាតិនៅឃុំ San Thang ទីក្រុង Lai Chau កំពុងប្រញ៉ាប់ប្រញ៉ាល់ចូលរួម ដាំស្រូវប្រកបដោយ គុណភាពខ្ពស់ បន្ទាប់ពីការប្រមូលផលស្ពៃក្ដោបនារដូវប្រាំងរួច។ ក្នុងប៉ុន្មានឆ្នាំ កន្លងទៅ ផ្ទៃដីកសិកម្មនៃឃុំ មិនមានពេលណាទុកទំនេឡើយ ដោយបញ្ចប់រដូវ ស្រូវរួចគឺជនរួមជាតិបានផ្ទេរទៅដាំបន្លែឬដាំផ្កាភ្លាមមួយរំពិច។ លោក Quyet បានអោយដឹងថា ជនរួមជាតិក្នុងតំបន់បានជួយឧបត្ថម្ភគ្នា ចែករំលែកបទ ពិសោធន៍ទៅវិញទៅ មកក្នុងការធ្វើស្រែចម្ការ។ មានគ្រួសារដាំផ្កាខ្លះៗបានទទួល បានប្រាក់ចំណូលឡើងដល់ទៅ៥០០លាន ដុងក្នុងមួយឆ្នាំ (ស្មើនឹងប្រមាណ២៤ ពាន់ដុល្លាអាមេរិក)។ លោកបានថ្លែងថា៖

        “ចាប់តាំងពីពេលដែលគ្រួសារខ្ញុំផ្ទេរទៅដាំបន្លែតាមការចលនារបស់ទីក្រុង គឺជីវភាពត្រូវបានកែលម្អគួរអោយកត់សម្គាល់។ នាបច្ចុប្បន្ន គ្រួសារខ្ញុំមានផ្ទៃដី ដាំបន្លែចំនួន២ពាន់ម៉ែត្រក្រឡា ដោយទទួលបានប្រាក់ចំណូលពី២០ដល់៣០លានដុង ក្នុងមួយរដូវ”។

        ចាប់តាំងពីឆ្នាំ២០១១មក ទីក្រុង Lai Chau បានរៀបចំតំបន់ផលិតកម្ម ឯកទេសកសិកម្មនានា ដើម្បីជួយអោយប្រជាកសិករធ្វើផលិតកម្មដោយម្ចាស់ការតាមតំបន់ ឬតាមប្រភេទកសិផលដ៏សមស្រប ព្រមទាំងអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទៅ ក្នុងការដាំដុះដើម្បីជៀសវាងស្ថានភាពផលិតតាមលក្ខណៈគ្រួសារយ៉ាងតូចតាចផងដែរ។ ទីក្រុងបានចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភដល់ប្រជាកសិករនិងសហគ្រាសក្នុងការផ្ទេរប្ដូរដំណាំនិងសត្វចិញ្ចឹមតាមរូបសណ្ឋានផលិតកម្មកសិផលទំនិញ ដោយមជ្ឈការ។ ទន្ទឹមនឹងនោះគឺបង្កើនការតភ្ជាប់រវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហ គ្រាសនិងកសិករ ក្នុងការធ្វើផលិតកម្ម អាជីវកម្ម ការកែច្នៃនិងការប្រមូលទិញ ផលិតផល ផងដែរ។ លោក Bui Huu Cam ប្រធានការិយាល័យសេដ្ឋកិច្ចទីក្រុង Lai Chau បានអោយដឹងថា៖

        “ដើម្បីរៀបចំបាននូវតំបន់ផលិតកម្មឯកទេសប្រកបដោយជោគជ័យ កត្តា ដំបូងដែលទីក្រុងយកចិត្តទុកដាក់នោះគឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជា ពិសេសគឺប្រព័ន្ធធារាសាស្ត្រ។ ទោះបីជាផ្ទៃដីដាំបន្លែនេះមានទំហំតែ២៥ហិកតា ប៉ុណ្ណោះក្ដី ប៉ុន្តែទីក្រុងបានវិនិយោគកសាងព្រែកបង្ហូរទឹកមានប្រវែងជាង៣ គីឡូម៉ែត្រដើម្បីស្រោចអោយចម្ការបន្លែរបស់ប្រជាកសិករ”។

        នាបច្ចុប្បន្ន ទីក្រុង Lai Chau មានផ្ទៃដីដាំបន្លែពេញមួយឆ្នាំចំនួន២៥ហិក ផ្ទៃដីដាំផ្កាជាង ៤០ហិកតា ផ្ទៃដីចិញ្ចឹមជលផល១១០ ហិកតានិងផ្ទៃដីដាំដើមហូបផ្លែគ្រប់ប្រភេទ១៣៥ហិកតា ទៀតផង។ ការរៀបចំ តំបន់ផលិតកម្មឯកទេសកសិកម្ម បានជួយអោយប្រជាកសិករអនុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកទេសដ៏ជឿនលឿនទៅក្នុងការធ្វើផលិតកម្ម ដើម្បីប្រែផលិតផលកសិកម្ម ក្លាយទៅជាទំនិញប្រកបដោយគុណភាព ដែលនាំមកនូវប្រាក់ចំណូលប្រមាណ ៤០លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ លោក Luong Chien Cong ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង Lai Chau បានអោយដឹងថា៖

        “ទីក្រុងបានអំពាវនាវអោយសហគ្រាសនិងគ្រួសារមានលក្ខណៈនានា វិនិ យោគទៅក្នុងវិស័យផលិតកម្មកសិកម្ម។ រហូតដល់សព្វថ្ងៃនេះ ការធ្វើផលិតកម្ម កសិកម្មនៅទីក្រុងសម្រេចបាននូវការរីកចម្រើនមួយចំនួនហើយ។ សំខាន់បំផុតគឺ ការធ្វើផលិតកម្មកសិកម្មបានផ្លាស់ប្ដូររចនាសម្ព័ន្ធទំនិញ ដោយបំពេញតម្រូវការ នៃទីផ្សារ”។

        ដើម្បីធានាប្រភពចំណូលប្រកបដោយស្ថិរភាពពីការធ្វើផលិតកម្មកសិកម្ម សម្រាប់កសិករ ទីក្រុង Lai Chau បានចលនាប្រជាជនផ្ដោតទៅលើការអភិវឌ្ឍ ផលិតកម្មតាមទិសលើកកំពស់ប្រសិទ្ធភាព ការពារបរិស្ថាន និងធានាសុវត្ថិភាព ចំណីអាហារ។ ទន្ទឹមនឹងនោះ អនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសទៅក្នុងផលិតកម្ម អោយបានសមស្របទៅនឹងលក្ខណៈនៃតំបន់នីមួយៗ ដើម្បីបង្កើនទិន្នផល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ