កសិករនៅខេត្ត Ha Giang ធ្វើទេសចរណ៍សហគមន៍
(VOVWORLD) - ទេសចរណ៍សហគមន៍នៅខេត្ត Ha Giang មិនត្រឹមតែជាការផ្ដល់បទ ពិសោធន៍ពិតជាក់ស្ដែងអំពីចំណីអាហារចំពោះភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំង ជាបទពិសោធន៍និងដំណើរស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌និងធម្មជាតិទៀតផង។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៩ ខេត្ត Ha Giang បានទទួលភ្ញៀវ ទេសចរចំនួន៦៦ហ្មឺននាក់ ដែលក្នុងនោះមានភ្ញៀវបរទេស៨៨ពាន់នាក់ (រូបថត៖ VOV) |
ក្រៅពីការបោះទុនលើហេដ្ឋារចនាសម្ព័ន្ធនោះ គឺបណ្ដាគ្រួសារដែលធ្វើទេសចរណ៍ សហគមន៍ក៏បានយកចិត្តទុកដាក់ដល់ការកសាងទួរទេសចរណ៍សម្រាប់ភ្ញៀវ ដើម្បីស្វែងយល់អំពីវប្បធម៌ ក៏ដូចជាសម្របខ្លួនចូលក្នុងបរិយាកាសធម្មជាតិនាពេល មកដល់ទីនេះម្ដងៗ។
ពេលរសៀលជារៀងរាល់ថ្ងៃ ក្រោយពីមានភ្ញៀវទេសចរបរទេសមកដល់ H’Mong ហូមស្ទេ ទីរួមស្រុក Dong Van ខេត្ត Ha Giang នោះ គឺអ្នកស្រី Vang Thi Mua ម្ចាស់ហូមស្ទេនេះ តែងតែមកស្វាគមន៍ភ្ញៀវដោយភាសាអង់គ្លេសយ៉ាងស្ទាត់ ជំនាញ។ អ្នកស្រី Mua បានសិក្សាស្រាវជ្រាវដើម្បីធ្វើទេសចរណ៍សហគមន៍ចាប់ តាំងពីឆ្នាំ២០១៧មក។ អ្នកស្រីបានចែករំលែកថា៖
“នាគ្រាដំបូង ហូមស្ទេរបស់ខ្ញុំត្រឹមតែមានឧបករណ៍ប្រើប្រាស់ដ៏សាមញ្ញតែប៉ុណ្ណោះ ហើយរូបខ្ញុំផ្ទាល់ក៏មិនទាន់ចេះនិយាយភាសាអង់គ្លេសនៅឡើយទេ។ ខ្ញុំត្រូវ ប្រើប្រាស់ Google បកប្រែក្នុងការទាក់ទង ប៉ុន្តែឆ្លងកាត់ពេលវេលា ខ្ញុំអាចចាំពាក្យ និងទាក់ទងបានបន្ដិចម្ដងៗ។ រហូតមកដល់បច្ចុប្បន្ននេះ ទើបយើងខ្ញុំទទួលបានការ ជួយឧបត្ថម្ភដើម្បីវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរមកដល់ Ha Giang កាន់តែច្រើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៩ ខេត្ត Ha Giang បានទទួលភ្ញៀវ ទេសចរចំនួន៦៦ហ្មឺននាក់ ដែលក្នុងនោះមានភ្ញៀវបរទេស៨៨ពាន់នាក់។ ទន្ទឹមនឹងនេះដែរ បច្ចុប្បន្នទូទាំងខេត្តមានផ្ទះស្នាក់នៅតាមបែបហូមស្ទេចំនួន៣៦៦ខ្នង។ ជារៀងរាល់ថ្ងៃនាពេលយប់ ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងលំហរតន្ត្រីដែលពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតាមហូមស្ទេទាំងនេះ។
ជារៀងរាល់ថ្ងៃនាពេលយប់ ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងលំហរតន្ត្រីដែលពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតាមហូមស្ទេទាំងនេះ។ (រូបថត៖ dulichhagiang.vn) |
ខេត្ត Ha Giang បានកំណត់ទិសដៅអភិវឌ្ឍដើម្បីលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជនតាម រយៈវិស័យទេសចរណ៍។ ក្នុងឆមាសទីមួយឆ្នាំ២០១៩ ទូទាំង ខេត្តមានករណីចំនួន៥៩ដែលទទួលបានជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍក្នុងទឹកប្រាក់ ៣,៥ពាន់លានដុង។ ដោយមើលឃើញពីកំហិតរបស់ប្រជា ជនក្នុងការធ្វើទេសចរណ៍ សហគមន៍ ខេត្តក៏បានចាត់វិធានការដើម្បីបំប៉ន់ លើកកំពស់គុណភាពនៃប្រភព ធនធានមនុស្សក្នុងវិស័យទេសចរណ៍ផងដែរ។ លោក Nguyen Hong Hai នាយក មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang បានអោយដឹងថា៖
“ក្នុងឆ្នាំ២០១៩ ខេត្ត Ha Giang បានរៀបចំថ្នាក់បង្រៀនភាសាអង់គ្លេសមូល ដ្ឋានចំនួន២ថ្នាក់សម្រាប់អ្នកដែលធ្វើសេវាកម្មទេសចរណ៍។ មគ្គុទ្ទេសទេសចរណ៍ក៏ត្រូវ បានបណ្ដុះបណ្ដាលនៅហ្នឹងកន្លែង ដោយមានលក្ខណៈជំនាញវិជ្ជាជីវៈ នៅតាម បណ្ដាភូមិទេសចរណ៍សហគមន៍ដោយផ្សាភ្ជាប់នឹងការកសាងជនបទថ្មី និងភូមិ ថ្នាំរុក្ខជាតិ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បង្កើនការចលនាអោយយុវជនចូលរួមធ្វើ ទេសចរណ៍សហគមន៍អោយកាន់តែច្រើនថែមទៀតផងដែរ”។
ចាប់តាំងពីការពឹងផ្អែកលើការជួយឧបត្ថម្ភរបស់រដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាកសិករនៅខេត្ត Ha Giang បានសិក្សាស្រាវជ្រាវដោយខ្លួនឯងដើម្បីបង្ហោះ រូបភាពផ្ទះស្នាក់នៅហូមស្ទេរបស់ខ្លួនលើគេហទំព័រទេសចរណ៍នានាសំដៅ ឧទ្ទេសនាមទៅកាន់មិត្តភក្តិអន្តរជាតិ។ ពួកគេក៏ធ្វើជាមគ្គុទ្ទេសដើម្បីដំណាលរឿង និងជូនព័ត៌មានដើម្បីជួយអោយភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់ថែមទៀតអំពី លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ព្រៃភ្នំនិងខ្ពង់រាបថ្មនេះ។ បន្ថែមពីនេះប្រជា កសិករទាំងអស់បាននិងកំពុងធ្វើអោយទេសចរណ៍នៃខេត្ត Ha Giang រីកចម្រើន ប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕