កសិដ្ឋាន Hon Mu ទីកន្លែង សម្រាប់មនុស្សរស់នៅសម្របខ្លួនតាមបែបធម្មជាតិ

(VOVWORLD) - នៅឃុំ Xuan Thanh ស្រុក Thuong Xuan ខេត្ត Thanh Hoa មាន កសិដ្ឋាន មួយ ដែលនៅទីនេះ យុវជន យុវនារី កំពុងបង្កើតឡើងលំហរស់នៅ ប្រកបដោយ ភាពសុខសាន្ត និងស្និទ្ធិស្នាលជាមួយធម្មជាតិ។ គូស្វាមី ភរិយា លោក Le Xuan Ha និងអ្នកស្រី Le Thi Ung បានសាងសង់កសិដ្ឋាន Hon Hat ជាកន្លែងដែលសម្រាប់មនុស្សបានរស់នៅសម្របខ្លួនតាមបែបធម្មជាតិ។

 

 

កសិដ្ឋាន Hon Mu ទីកន្លែង សម្រាប់មនុស្សរស់នៅសម្របខ្លួនតាមបែបធម្មជាតិ - ảnh 1កសិដ្ឋាន Hon Mu

នៅឆ្នាំ ២០១៣ ក្រោយរយៈពេលជិត ៤ ឆ្នាំ ធ្វើការរកស៊ី រស់នៅ ទីក្រុងដោយមិនដូចបំណងប្រាថ្នានោះ លោក Le Xuan Ha បានវិលត្រឡប់ប្រកបរបរជាកសិករនៅលើផ្ទៃដី ១០ ហិកតារបស់ដូនតានៅស្រុកកំណើត ក្រោមជើងភ្នំ Hon Mu ឃុំ Tan Thanh។ ដំបូងឡើយ ទីកន្លែងនេះជាដីទួលទទេ ហើយលោក Le Xuan Ha បានចាប់ផ្ដើមដាំដើមឬស្សី ។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយមានកូនមក លោកបានអញ្ជើញអ្នកម្ដាយមករស់នៅក្រោមបំបូលផ្ទះតែមួយ។ ស្ត្រីពីរនាក់ ក្នុងគ្រួសារបានយកចិត្តទុកដាក់ដាំបន្លែនិងចិញ្ចឹមសត្វ ចំណែកលោកបានរួមជាមួយកម្មករពីរបីនាក់ក្នុងតំបន់បានកាប់ឆ្កាដី ដាំដើមឈើព្រៃ បើកកាដ្ឋាន Hon Mu។ លោក Le Xuan Ha បានសំណេះសំណាលថា៖ “ខ្ញុំមិនអាចរស់នៅតែម្នាក់ឯងឯកោដូច្នេះបានឡើយ។ ខ្ញុំបានចាប់ផ្ដើមសាងសង់ភូមិមួយនៅលើផ្ទៃដីផ្ទាល់ខ្លួន ហើយចាប់ផ្ដើមសាងសង់កសិដ្ឋាន Hon Hat នេះ។ ខ្ញុំបានកាប់កកាយ ដើម្បីធ្វើផ្ទះស្នាក់នៅ ធ្វើសួនច្បារ ។ ក្រោយពេលសាងសង់រួចមក មានមនុស្សបានមករស់នៅទីនេះផងដែរ”។

ថ្ងៃថ្មីនៅ Hon Mu បានចាប់ផ្ដើម  ហ្វូងមាន់បានរកចំណី។ កុមា Mam មានអាយុ ៧ ឆ្នាំ និងកុមា Muoi  មានអាយុ ៥ ឆ្នាំ ដែលជាកូនរបស់គូស្វាមី ភរិយាវ័យក្មេងរបស់លោក Le Xuan Ha និងអ្នកស្រី Le Thi Ung កំពុងចាប់កំពឹសនៅជ្រោះសម្រាប់អាហារថ្ងៃត្រង់។ លោក Le Xuan Ha បានចាប់ផ្ដើមថ្ងៃថ្មីជាមួយ សម្លេងខ្លុយដ៏ពិរោះនៅមាត់ជ្រោះ។

ទោះបីជាកសិដ្ឋាន Hon Mu មិនមែនជាគោលដៅទេសចរណ៍ក៏ដោយ ប៉ុន្តែវានៅតែទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលចូលចិត្តស្វែងយល់ពីធម្មជាតិ ។ ភ្ញៀវទេសចរបានដាំបន្លែដោយខ្លួនឯង ធ្វើម្ហូបដោយខ្លួនឯង កាប់ដើមឬស្សី សង់ផ្ទះ បើសិនជាមានបំណងចង់ស្នាក់នៅយូរៗ។ ស្បៀងអាហារ និងរបស់របរភាគច្រើនគឺសុទ្ធតែត្រូវបានផលិតនៅហ្នឹងកន្លែង។ មុនពេលវិលត្រឡប់ទៅផ្ទះវិញ ភ្ញៀវទេសចរតែងតែទិញវត្ថុអនុស្សាវរីយ៍របស់កសិដ្ឋាន ដើម្បីធ្វើជាកាដូរជូនអ្នកទីក្រុង។ នៅជុំវិញ Hon Mu គឺជាភូមិស្រុករបស់បងប្អូនជនជាតិ Thai  Muong ដូច្នេះគ្រួសាររបស់លោក Ha បានរៀនសូត្រពីបទពិសោធន៍ដាំដើមឬស្សីនិងបើករោងប៉ាក់សិប្បកម្មវិចិត្រសិល្បៈ ។ អ្នកស្រី Le Thi Ung បានឲ្យដឹងថា៖ “យើងខ្ញុំបានប្រកបមុខរបរផ្សេងដើម្បីធ្វើសេដ្ឋកិច្ច។ ជាក់ស្ដែង យើងខ្ញុំបានជ្រើសរើសមុខរបរសិប្បកម្ម ដើម្បីអាចផលិតកម្មដោយខ្លួនឯងនៅស្រុកកំណើត ដូចជាគ្រឿងឈើ និងផ្ដៅ តម្បាញឬស្សី។ នៅទីនេះមានប្រភពវត្ថធាតុដើមឬស្សីសម្បូរណាស់ ហើយយើងបានយកមកកែច្នៃ សម្រាប់លក់ ក្នុងតម្លៃរាប់លានដុងផងដែរ”។

កសិដ្ឋាន Hon Mu ទីកន្លែង សម្រាប់មនុស្សរស់នៅសម្របខ្លួនតាមបែបធម្មជាតិ - ảnh 2ផលិតផលសិប្បកម្ម Hon Mu

ផលិតផលសិប្បកម្ម Hon Mu បានចូលរួមពិព័រណ៍របស់ខេត្ត និងស្រុកជាច្រើនដង ដោយទទួលបានការនិយមចូលចិត្តយ៉ាងល្អប្រសើរពីសំណាក់អតិថិជន។ បច្ចុប្បន្ន ជារៀងរាល់ខែ រោងសិប្បកម្មអាចផលិតទុយោបឺតពីឬស្សីចំនួនពី ៥០ ០០០ ទៅ ១០០ ០០០ បំពង់ ដោយទទួលបានប្រាក់ចំណូលប្រមាណ ៥០ លានដុង។ ផលិតផលទុយោបឺតពីឬស្សីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយបាននាំចេញទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ និងជប៉ុន ។ ជាមធ្យម រោងផលិតកម្មបានផ្គត់ផ្គង់ផលិតផលចំនួន ៣ លាន ទៅកាន់ទីផ្សារក្នុងមួយឆ្នាំ។ ស្រុក Thuong Xuan បានជ្រើសរើសទុយោបឺតពីឬស្សី ជាផលិតផល OCOP ក្នុងស្រុក។ លោក Vi Nguyen Huynh អនុប្រធានមន្ទីរកសិកម្មស្រុក Thuong Xuan បាន ឲ្យដឹងថា៖ “ផលិតផលនេះមានលក្ខណៈស្និទ្ធស្នាលជាមួយធម្មជាតិ ហើយមាននិន្នាការជំនួសឱ្យផលិតផលប្លាស្ទិកដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។ ថ្នាក់ដឹកនាំស្រុកមានគោលការណ៍ជំរុញតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផលនេះផងដែរ”។

កសិដ្ឋាន Hon Mu បានក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ហើយបានរីកលូតលាស់ និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ញៀវទេសចរបានអញ្ជើញមកទស្សនា កសិដ្ឋាន Hon Mu កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ គោលដៅនេះគឺជាទីកន្លែងចែករំលែក សំណេះសំណាលគ្នាសម្រាប់មនុស្ស ដែលមានបំណងរស់នៅស្និទ្ធិស្នាលជាមួយធម្មជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ