ខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃស្រូវ និងស្វាយនៅខេត្ត Kien Giang
(VOVWORLD) - ក្នុងការខិតខំប្រឹងប្រែងកែលលម្អកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long គម្រោងមជ្ឈមណ្ឌលនវានុវត្តន៍បៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារវៀតណាម (GIC វៀតណាម) ដែលត្រូវបានក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទសម្របសម្រួលជាមួយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) អនុវត្តន៍ ដោយមានការជួយឧបត្ថម្ភថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់។
គំរូផលិតកម្មស្រូវនៅតំបន់ដីសណ្តទន្លេ Cuu Long |
ក្នុងនាមជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានទាំង ៦ ដែលបានអនុវត្តន៍គម្រោងក្នុងដំណាក់កាល ២០២០ - ២០២៤ នោះ Kien Giang កំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតជាច្រើនក្នុងខ្សែសង្វាក់តម្លៃស្រូវ អង្ករ និងស្វាយ។ គម្រោង GIC មានទុនវិនិយោគសរុបចំនួន ៧ លានអឺរ៉ូ ដែលត្រូវបាន រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផ្ដល់ជំនួយតាមរយៈប្រភពទុន ODA ឥតសំណង។ គម្រោងនេះនឹងជួយកែលម្អប្រព័ន្ធដាំដុះតាមទិសដៅប្រកបដោយនិរន្តរភាព ហើយតាមនោះលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងការប្រើប្រាស់ប្រភពធនធានធម្មជាតិ ព្រមទាំងបង្កើនសមត្ថភាពបន្សាំ និងភាពធន់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៃខ្សែសង្វាក់តម្លៃកសិផលស្នូលនៅតំបន់ ដីសណ្តទន្លេ Cuu Long គឺស្រូវអង្ករ និងស្វាយ។
ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្ត GIC វៀតណាមបានជួយឧបត្ថម្ភដល់គ្រួសារកសិករផលិតកម្មខ្នាតតូចចំនួន ២ ម៉ឺនគ្រួរកែលម្អគុណភាពផលិតផលរបស់ខ្លួន ហើយលើកកម្ពស់ប្រាក់ចំណូលពី ១៥% ទៅ ២០% ។ គ្រួសារកសិករចំនួន ១២ ពាន់គ្រួរនឹងទទួលបានការបណ្តុះបណ្តាល និងអនុវត្តន៍ដំណោះស្រាយ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន។
នារយៈពេលកន្លងទៅ ខេត្ត Kien Giang បានអំពាវនាវដល់សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនជាច្រើនតាមរយៈអង្គការសេដ្ឋកិច្ចសមូហភាពវិនិយោគលើការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ក្នុងខ្សែសង្វាក់តម្លៃស្រូវអង្ករ និងស្វាយ។ ដូច្នេះហើយ ខេត្ត Kien Giang បានទទួលស្វាគមន៍គម្រោង GIC យ៉ាងសកម្ម។ គណៈកម្មាធិការប្រជាជនខេត្ត Kien Giang ប្តេជ្ញារៀបចំថិវកាបដិភាគប្រមាណ ៧០ ម៉ឺនអឺរ៉ូ (ស្មើជាង ១,៩ ពាន់លានដុង) ដើម្បីចូលរួមអនុវត្តន៍គម្រោង “មជ្ឈមណ្ឌលនវានុវត្តន៍បៃតងលើវិស័យកសិកម្ម និងចំណីអាហារ - GIC” នៅមូលដ្ឋាន។ លោក Le Quoc Anh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា៖ “ការអនុវត្តគម្រោងនេះមានអត្ថន័យជាក់ស្តែងក្នុងការកែលម្អបច្ចេកទេសដាំដុះ រហូតដល់ការជ្រៀតចូលទីផ្សារ។ បណ្ដាខេត្តដែលចូលរួមគម្រោង GIC រំពឹងយ៉ាងខ្លាំងក្លាលើវិធានការណ៍ និងដំណោះស្រាយអភិវឌ្ឍន៍អង្គការកសិករ ដើម្បីលើកកម្ពស់គុណភាព និងតម្លៃផលិតផល ព្រមទាំងជួយ ស្ថាប័នគ្រប់គ្រងរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការដឹកនាំ កសាង និងកែសម្រួលគោលនយោបាយជំរុញការអភិវឌ្ឍតភ្ជាប់ផលិតកម្ម និងការបញ្ចេញលក់កសិផលទាំងក្នុងនិងក្រៅប្រទេស សំដៅរួមចំណែកអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព ក្នុងនោះមានខេត្ត Kien Giang ផងដែរ”។
យោងតាមលោក Oemar Idoe នាយករងប្រចាំប្រទេសនៃអង្គការ GIZ បានឲ្យដឹងថា ផលិតកម្មកសិកម្មនៅខេត្ត Kien Giang និយាយដោយឡែក និងតំបន់ដីសណ្តទន្លេ Cuu Long និយាយរួមកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ ប្រសិនបើមិនផ្លាស់ប្ដូរទម្រង់ផលិតកម្មគឺកសិកម្មនឹងជួបការលំបាកជាង៖ “គម្រោងមជ្ឈមណ្ឌលនវានុវត្តន៍បៃតងលើវិស័យកសិកម្ម និងចំណីអាហារវៀតណាម GIC រួមជាមួយដៃគូនានាមានគោលបំណងទាក់ទងជាមួយសហគ្រាស និងភាគីពាក់ព័ន្ធនានាលើវិស័យចំណីអាហារ កសិកម្ម និងសាធារណជននិយាយរួម សំដៅណែនាំវិធីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតលើវិស័យកសិកម្ម ព្រមទាំងកំណត់ឱកាសសហប្រតិបត្តិការជាក់ស្ដែង និងផ្លាស់ប្ដូរអំពីអាទិភាព និងគោលដៅសម្រាប់អនាគត។ ក្នុងពេលវេលាដែលពោរពេញទៅដោយការសាលល្បងនាបច្ចុប្បន្ននេះ ការសន្ទនា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការគឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលវិបុលភាព និងសន្តិសុខស្បៀងអាហារកំពុងជួបបញ្ហាប្រឈមជាច្រើននៅសកលលោកផងដែរ”។
Kien Giang កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការច្នៃប្រឌិតខ្សែសង្វាក់តម្លៃស្រូវ និងស្វាយ |
ដើម្បីអនុវត្តន៍ការផ្លាស់ប្ដូរថ្នី ច្នៃប្រឌិតប្រកបដោយជោគជ័យ គឺចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែសង្វាក់តម្លៃ។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវមានដំណោះស្រាយផ្លាស់ប្ដូរថ្នី ប្រកួតប្រជែង ព្រមទាំងកសាងសមត្ថភាពអនុវត្តន៍ការផ្លាស់ប្ដូរថ្មីនេះ ហើយពង្រីកការផ្លាស់ប្ដូរថ្មីច្នៃប្រឌិតតាមរយៈយន្តការដោយផ្អែកលើទីផ្សារ ជាមួយនឹងការឧបត្ថម្ភជាប្រព័ន្ធពីរដ្ឋាភិបាល។
ខេត្ត Kien Giang ក៏ដូចជាបណ្ដាខេត្តមនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលចូលរួមគម្រោង គឺកំពុងអនុវត្តន៍ការផ្លាស់ប្ដូរថ្នី ច្នៃប្រឌិតកសិកម្មតាមទិសដៅនេះដោយមានបំណងចង់តម្រង់ទិសដៅខ្សែសង្វាក់តម្លៃពេញលេញឡើងវិញពីការបណ្តុះគ្រាប់ពូជ ការសាបព្រួស ការថែរក្សាដល់ការប្រមួលផល កែច្នៃជាផលិតផលសម្រេចសម្រាប់ទីផ្សារ។ រួមជាមួយការជួយឧបត្ថម្ភរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនោះ មូលដ្ឋាននានាកំពុង កំណត់តំបន់វត្ថុធាតុដើមជាបន្ទាន់ ដើម្បីសម្រេចដំណើរការតភ្ជាប់ផលិតផល កែលម្អប្រព័ន្ធដាំដុះតាមទិសដៅប្រកបដោយចីរភាព ក៏ដូចជាបង្កើតខ្សែសង្វាក់តម្លៃកសិផលស្នូលដែលមានតម្លៃខ្ពស់ផងដែរ៕