ខេត្ត An Giang ជួយសម្រួលប្រជាកសិករប្រមូលលក់ស្រូវ

(VOVWORLD) - ខេត្ត An Giang កំពុងឈានចូលដំណាក់កាលប្រមូលផលកសិកម្មនិងចិញ្ចឹមបសុសត្វជាពិសេសគឺស្រូវរដូវវស្សាឆ្នាំ២០២១។ ក៏ប៉ុន្តែដោយសាររងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ដូច្នេះហើយការប្រមូលផលនិងប្រមូលលក់កសិផលជួបប្រទះការលំបាកជាច្រើន។អាស្រ័យហេតុនេះខេត្ត An Giang បាន និងកំពុងអនុវត្តន៍វិធានការជាបន្ទាន់ដើម្បីដោះស្រាយការលំបាកជាពិសេសគឺតភ្ជាប់ជួយសម្រួលការប្រមូលលក់ស្រូវជូនប្រជាកសិករផងដែរ។
ខេត្ត An Giang ជួយសម្រួលប្រជាកសិករប្រមូលលក់ស្រូវ - ảnh 1ខេត្ត An Giang កំពុងឈានចូលដំណាក់កាលប្រមូលផលកសិកម្មនិងចិញ្ចឹមបសុសត្វជាពិសេសគឺស្រូវរដូវវស្សាឆ្នាំ២០២១

ក្នុងរដូវវស្សាឆ្នាំនេះស្រុក Tinh Bien ខេត្ត An Giang បានបង្ករបង្កើនផលស្រូវលើផ្ទៃដីជិត១៧៥០០ ហិកតា។ បច្ចុប្បន្ននេះផ្ទៃដីដាំដំណាំស្រូវប្រមាណ៧០%នៅស្រុកត្រូវបានប្រមូលផលហើយ។យោងតាមប្រជាកសិករបានឲ្យដឹងថាទោះបីជាមូលដ្ឋានកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែ ដោយទទួលបានជួយឧបត្ថម្ភពីផ្នែកកសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋាន ដូច្នេះហើយការប្រមូលផលស្រូវ និងការដឹកជញ្ជូនស្រូវបានប្រព្រឹត្តិទៅយ៉ាងរលូន។លោកTran Van Xuan ប្រធានក្រុមសហករណ៍ផលិតកម្មឃុំTan Lap ស្រុក Tinh Bien បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ផ្ទៃដីដាំដំណាំស្រូវភាគច្រើនរបស់សហករណ៍ត្រូវបានប្រមូលផលនិងប្រមូលលក់ហើយជាមួយទិន្នផលប្រមាណ ៦,៥ តោន/ ហិកតា។លោកបានឲ្យដឹងថា៖ “ទោះបីជាស្ថិតក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ដ៏លំបាកក៏ដោយ ប៉ុន្តែការិយាល័យកសិកម្មស្រុក គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនឃុំTan Lap បានសម្របសម្រួលជាមួយក្រុមហ៊ុន និងអង្គភាពនានាមកប្រមូលទិញ និងជួយសម្រួលលិខិតស្នាមដល់បុគ្គលិកដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ក្រុមសហករណ៍យើងខ្ញុំក៏បានជួយរៀបចំកន្លែងហូបចុក កន្លែងស្នាក់នៅហ្នឹងកន្លែងជូនបុគ្គលិកក្រុមហ៊ុន។ នាបច្ចុប្បន្ននេះ សកម្មភាពប្រមូលទិញបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យផងដែរ”។

លោក Truong Kien Tho អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត An Giang បានឲ្យដឹងថា៖ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា ដើម្បីដោះស្រាយការលំបាកជូនកសិករឲ្យទាន់ពេលវេលា ដើម្បីធានាការបង្ករបង្កើនផល ការប្រមូលកសិផល ព្រមទាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។ លោកបានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ នៅពេលប្រមូលផលស្រូវរដូវវស្សា គឺតម្លៃស្រូវតែងតែធ្លាក់ចុះ។នា បច្ចុប្បន្ននេះនៅខេត្តAn Giang មានភ្លៀងធ្លាក់យ៉ាងជោគជាំដែលប៉ះពាល់ដល់គុណភាពស្រូវដូច្នេះហើយតម្លៃស្រូវក៏ធ្លាក់ចុះផងដែរ។លើលពីនេះទៅទៀតដោយរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ បានជាតម្លៃស្រុវក៏ធ្លាក់ចុះជាបន្ត។ ដូច្នេះហើយ ខេត្ត An Giang កំពុងខិតខំប្រឹងប្រែងតភ្ជាប់ជាមួយសហគ្រាសនានា ដើម្បីបម្រូលទិញកសិផល ជួយឧបត្ថម្ភប្រជាកសិក ពោលគឺធ្វើយ៉ាងណា ដើម្បីប្រជាជនកសិករលក់បានស្រូវក្នុងតម្លៃសមរម្យបំផុតផងដែរ”។

ខេត្ត An Giang ជួយសម្រួលប្រជាកសិករប្រមូលលក់ស្រូវ - ảnh 2ក្នុងរដូវវស្សាឆ្នាំនេះ ខេត្ត An Giang បានបង្កបង្កើនផលស្រូវប្រមាណ ២៣០ ០០០ ហិកតា

យោងតាមមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត An Giang បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ ខេត្ត An Giang បានបង្កបង្កើនផលស្រូវប្រមាណ ២៣០ ០០០ ហិកតា។ តាមផែនការដល់ដំណាច់ខែសីហាខេត្តនឹងប្រមូលផលស្រូវដែលនៅសេសសល់ទាំងស្រុង។តាមការប៉ាន់ប្រមានបានឲ្យដឹងថាខេត្តនឹងទទួលបានទិន្នផលស្រូវជាង ៦២០ ០០០ តោន សម្រាប់ប្រមូលលក់។ នាបច្ចុប្បន្ននេះ នៅភូមិសាស្ត្រខេត្ត មានសហគ្រាស និងក្រុមហ៊ុនចំនួន ១២ អង្គភាពបានប្រមូលទិញស្រូវលើផ្ទៃដីប្រមាណជាង ១៥ ៦០០ ហិកតា។ លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្តAn Giang បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះគណៈកម្មាធិការប្រជាជនខេត្តនឹងបន្តរក្សាពង្រឹងនិងកែលម្អ “ ក្រុមប្រតិកម្មរហ័ស” ព្រមទាំងរៀបចំផែនការនិងចាត់វិធានការដោះស្រាយស្ថានភាពលំបាកដែលអាចកើតមានឡើងក្នុងការប្រមូលផលប្រមូលទិញនិងប្រមូលលក់កសិផល។ទន្ទឹមនឹងនេះ សម្របសម្រួលជាមួយអង្គភាពជាច្រើនក្នុងភូមិសាស្ត្រខេត្តដើម្បីជួយសម្រួលប្រជាកសិករប្រមូលផលស្រូវព្រមទាំងតភ្ជាប់ជាមួយសហគ្រាសធំៗដើម្បីប្រមូលទិញនិងផ្ទុកស្រូវជូនប្រជាកសិករ ក៏ដូចជាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនូវការតភ្ជាប់ប្រមូលលក់កសិផលតាមទម្រង់ជាច្រើនជាពិសេសគឺពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ”។

នាបច្ចុប្បន្ននេះខេត្តAn Giang កំពុងឈានចូលដំណាក់កាលប្រមូលផលស្រូវរដូវស្សាក្នុងបរិបទដែលខេត្តកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រី។ទោះយ៉ាងណាក៏ដោយជាមួយភាពម្ចាស់ការបត់បែននិងការឆ្លើយតបឲ្យទាន់ពេលវេលារបស់អង្គភាពពាក់ព័ន្ធនានានិងខេត្តក្រុងនោះការប្រមូលផលកសិកម្មការដឹកជញ្ជូនជាពិសេសគឺការប្រមូលលក់ស្រូវរបស់ប្រជាកសិករបាននិងកំពុងប្រព្រឹត្តិទៅយ៉ាងរលូនដោយជួយកាត់បន្ថយការលំបាកជូនប្រជាកសិករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ