ខេត្ត Binh Phuoc បង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី

(VOV)_ក្រោយរយៈពេល៥ឆ្នាំ អនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទរបស់
ខេត្ត Binh Phuoc ត្រូវបានផ្លាស់ប្តូរថ្មីជាច្រើន។ ប្រាក់ចំណូលគិតជា​មធ្យម​សំរាប់
មនុស្សម្នាក់បានកើនឡើងពី២៤លានដុង/ឆ្នាំ នាឆ្នាំ ២០១០ ឡើង​ដល់៤៣លាន
ដុង/ឆ្នាំ នាឆ្នាំ២០១៥។ឃុំចំនួន២០ របស់ខេត្តសម្រេចបានបទដ្ឋានចំនួន១៥/១៩ 
អំពីការកសាងជនបទថ្មី។ ពិសេសគឺចលានាកសាងជនបទថ្មីនៅខេត្ត Binh Phuoc 
ពង្រីកបានចំណងសាមគ្គីភាព និងម្ចាស់ការរបស់ប្រជាជន។

ខេត្ត Binh Phuoc បង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី - ảnh 1
ខេត្ត Binh Phuoc បង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី

ផ្លូវចាកប៉េតុងដ៏ធំទូលាយ បាននាំយើងមកដល់មជ្ឈមណ្ឌលឃុំ Minh Thanh
ស្រុក Chon Thanh ។ នៅសង្ខាងផ្លូវគឺសុទ្ធតែសឹងតែជាផ្ទះល្អស្អាតៗនិងមាន​​ សួន
ចំការ​ខៀរស្រងាត់។ នាបច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទចំនួន១៨គីឡូម៉ែត្ររបស់ឃុំ​ 
Minh Thanh ត្រូវបានចាកប៉េតុង ។ ប្រព័ន្ធសាលារៀន គិលានដ្ឋានត្រូវ​បាន​កសាង​
គ្រប់គ្រាន់ ស្អាតបាត។ ក្រៅពីការបរិច្ចាកដីដើម្បីធ្វើផ្លូវ រួមកម្លាំងកាយចិត្ត​នេះ ប្រ
ជាជននៅទីនេះនៅរួមវិភាគទានជាទឹកប្រាក់ចំនួន២ពាន់លានដុង រួមជា​មួយរដ្ឋ
អំណាចកសាងហេដ្ឋារចនាសម្ព័ន្ធទៀតផង។ Minh Thanh ជាឃុំ​មួយ​ក្នុង​ចំណោម
ឃុំចំនួន៣នៅខេត្ត Binh Phuoc ទទួលបានបទដ្ឋានអំពីជនបទថ្មី។ ​លោក Phan
Van Hanh នៅឃុំ Minh Thanh បានអោយដឹងថា៖

          “ ប្រជាជនត្រូវបានរដ្ឋអំណាចជឿជាក់ ហើយប្រគល់អោយកសាងសំ​ណង់
​នានា។ ប្រជាជនបានរៀបចំកិច្ចប្រជុំ ចែកគ្នាជាក្រុមៗ អ្នកឃ្លាំមើលនិងគ្រប់គ្រង
។ទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជន បានជាធ្វើសំណង់ណាគឺសម្រេច
សំណង់នោះ គ្មានការជំពាក់ជំពិនណាឡើយ។”

          ដោយមានទិសស្លោក ៖ រដ្ឋនិងប្រជាជនរួមគ្នាធ្វើ ខេត្ត   Binh Phuoc បាន​
ប្រមូល​ផ្តុំគ្រប់កម្លាំងសំរាប់ការងារកសាងជនបទថ្មី។ ប្រាក់ទុនដែលបានប្រមូល
​ផ្តុំ​ក្នុងរយៈពេល៥ឆ្នាំកន្លងទៅរបស់ខេត្ត ទទួលបានជិត៦លានលានដុង ដែល
ក្នុងនោះប្រជាជនរួមវិភាគទានទឹកប្រាក់ចំនួន២២០ពាន់លានដុង។ លោក Hoang
 Nhat Tan ប្រធានគណៈកម្មាធិការប្រជាជនស្រុក Loc Ninh បានចាត់ទុកថា៖ 
នេះ​គឺ​ជាលទ្ធផលគួរអោយកត់សម្គាល់ ពីព្រោះថាខេត្ត Binh Phuoc នៅជាខេត្ត
ក្រីក្រ​ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកជាច្រើន។

          “ ចំពោះ បណ្ដាសំណង់កសាងជនបទថ្មីនៅស្រុក Loc Ninh ប្រការ​ងាយ​
ស្រួលជាង និងទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជននេះគឺយើងខ្ញុំអនុវត្ត​
មុន។ យើងខ្ញុំអនុវត្តតាមរូបសណ្ឋានរបស់ស្រុកគឺ​ប្រជាជនអនុវត្តការសាងសង
 រដ្ឋជួយឧបត្ថម្ភខាងសម្ភារះ។ ប្រជាជនកំណត់ផ្លូវវែង ឬ​ខ្លី ធំឬតូច ហើយប្រជា
ជនជាអ្នកធ្វើ។ ដោយស្មារតីនេះ សំណង់ជាច្រើននៅ​បណ្ដាឃុំជនបទថ្មីរបស់
ស្រុក ត្រូវបានសម្រេច ដោយគុណភាពខ្ពស់។”

ខេត្ត Binh Phuoc បង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី - ảnh 2
ខេត្ត Binh Phuoc បង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី

អនុវត្តការកសាងជនបទថ្មី ខេត្ត Binh Phuoc បានទាក់ទាញប្រជាជនគ្រប់​ស្រ
ទាបចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះ យុវជនរាប់ពាន់នាក់បានស្ម័គ្រចិត្តឈាន
ទៅមុខ និង​ចលនាប្រជាជនបរិច្ចាកដី ការពារសន្តិសុខ សណ្ឋាប់ធ្នាប់ ​កសាងជីវភាព
រស់នៅ វប្បធម៌ថ្មី នៅក្នុងទីប្រជុំជន។ លោកស្រី Ton Ngoc Hanh លេខាសម្ព័ន្ធសមា
គមយុវជនខេត្ត Binh Phuoc បានអោយដឹងថា៖

          “ យុវវ័យ Binh Phuoc បានចូលរួមដំណើរការកសាងជនបទថ្មី ​ដោយសកម្ម​ភាព
ជាក់ស្ដែង និងស្រុះៗគ្នា។ ស្ទើរតែទាំងអស់មូលដ្ឋានយុវជនបានចុះឈ្មោះ ធ្វើតាម
សមត្ថភាពរបស់ខ្លួនដែរ។ ចំពោះបណ្ដាមូលដ្ឋានមានកម្លាំងតិចគឺធ្វើសំណង់តូច 
និងមូលដ្ឋាលណាមានប្រភពកម្លាំងច្រើនគឺធ្វើសំណង់ធំៗជាង។”

          ជាខេត្តក្រីក្រ ដោយមានជនរួមជាតិជាជនជាតិភាគតិចជាច្រើន ការកសាង
ជនបទថ្មីបានដាក់ចេញភារកិច្ចដ៏ធ្ងន់ធ្ងរចំពោះខេត្ត Binh Phuoc។ រួមជាមួយ​ការ
ជួយឧបត្ថម្ភពីរដ្ឋ និងប្រមូលផ្តុំកម្លាំងពីប្រជាជននេះ បណ្ដាតំបន់ក៏បាន​អំពាវនាវ
ការជួយឧបត្ថម្ភពីអង្គភាពអាជីវកម្ម វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ខំប្រឹង
ប្រែងដល់ឆ្នាំ ២០២០ ឃុំចំនួន៦៤ របស់ខេត្តទទួលបានបទដ្ឋានអំពីជនបទថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ