ខេត្ត Hau Giang ឈានចូលរដូវចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង

(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅស្រុក Phung Hiep ខេត្ត Hau Giang ក្រៅពីការដាំដុះដំណាំស្រូវនោះ ប្រជាកសិករក៏បានចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើងទៀតផង។ គំរូនេះមិនត្រឹមតែបាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកកែលម្អផ្ទៃដីសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំងទៀតផង។ នៅពេល ទឹកជំនន់បានមកដល់ ហើយប្រជាកសិករនៅទីនេះបានចាប់ផ្ដើមប្រលែងត្រីចូលវាលប្រលែងផងដែរ។
ខេត្ត Hau Giang ឈានចូលរដូវចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង - ảnh 1ប្រជាកសិករប្រលែងត្រីចូលរាលស្រែ

កាលពីជាងមួយខែមុន លោក Tran Van Binh មកពីភូមិ My Chanh ឃុំ Hiep Hung ស្រុក Phung Hiep ខេត្ត Hau Giang បានទិញកូនត្រីពូជជាង ២០ គីឡូក្រាម ដើម្បីចិញ្ចឹម។ បន្ទាប់ពីប្រមូលផលស្រូវរដូវវស្សារួចរាល់ មក នាប៉ុន្មានថ្ងៃកន្លងទៅ ដោយបានឃើញទឹកឡើងនោះ លោកបានលែងត្រីចូលវាលស្រែ។ យោងតាមលោក Binh បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ ប្រជាកសិករនៅតំបន់នេះបានបោះបង់ចោលការបង្កបង្កើនផលស្រូវរដូវទឹកឡើង ដើម្បីលែងត្រី សម្រាប់ចិញ្ចឹមវិញ។ នាចុងខែតុលា (តាមប្រតិទិនច័ន្ទគតិ)នៅពេលដែលទឹកស្រកវិញ ប្រជាកសិករបានប្រមូលផលត្រីនៅវាលស្រែ ដើម្បីត្រៀមរៀបចំសាបព្រួសស្រូវរដូវប្រាំង។ ជាមួយនឹងផ្ទៃដីវាលស្រែ ១ ហិកតាសម្រាប់ចិញ្ចឹមត្រីក្នុងរដូវទឹកឡើងនោះ ក្រោយរយៈពេលប៉ុន្មានខែ លោក Binh ទទួលបានប្រាក់ចំណូលជាង ១០ លានដុង។ លោកបានសំណេះសំណាលថា៖ “នៅរដូវទឹកឡើង ប្រជាកសិករបានចិញ្ចឹមត្រី ដើម្បីរកប្រាក់បន្ថែម។ ប្រសិនបើយើងចិញ្ចឹមត្រីចំនួន ២៥ គីឡូក្រាម គឺអាចលក់បានក្នុងតម្លៃពី ១៣ ទៅ ១៤លានដុង ហើយបើចិញ្ចឹមត្រីចំនួន ២០ គីឡូក្រាម គឺលក់បានក្នុងតម្លៃប្រមាណ ១០ លានដុងផងដែរ”។

ខេត្ត Hau Giang ឈានចូលរដូវចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង - ảnh 2ប្រជាកសិករប្រលែងត្រីចូលរាលស្រែ

ជារៀងរាល់ឆ្នាំនៅក្នុងរដូវទឹកឡើងនៅស្រុក Phung Hiep ខេត្ត Hau Giang ទឹកតែងតែឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែស្រកយឺតយ៉ាវជាងកន្លែងផ្សេងទៀត ព្រោះថាកន្លែងនេះត្រូវបានចាត់ទុកថាជាកន្លែងទាបបំផុតនៅតំបន់ដីសណ្ដទន្ល Cuu Long។ ដូច្នេះហើយ នាពេលកន្លងទៅ ប្រជាកសិករនៅស្រុក Phung Hiep បានបង្កបង្កើនផលស្រូវរដូវទឹកឡើងគឺមិនសូវទទួលបានប្រាក់ចំណេញប៉ុន្មាន
ឡើយ ដោយសារដាំណាំស្រូវត្រូវទឹកជន់លិច ហើយប៉ះពាល់ដល់ទិន្នផល។ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលបោះបង់ចោលការបង្កបង្កើនផលស្រូវនៅរដូវទឹកឡើង ដើម្បីប្ដូរទៅចិញ្ចឹមត្រីនៅវាលស្រែវិញ គឺទទួលបានប្រសិទ្ធភាពចាង ព្រោះថាគំរូនេះបានចំណាយប្រាក់វិនិយោគចោក ហើយនាំមកនូវប្រសិទ្ធភាពខ្ពស់។ កាលពី ៥ ឆ្នាំមុន ស្រុក Phung Hiep ទាំងមូលមានផ្ទៃដីចិញ្ចឹមត្រី ប្រមាណ ៣០០ ហិកតា នៅវាលស្រែក្នុងរដូវទឹកឡើង ប៉ុន្តែនាបច្ចុប្បន្ន ចំនួននេះបានកើនឡើងជាង ១០ ដងហើយ។ លោក  Tran Van Tuan ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Phung Hiep បានឲ្យដឹងថា៖ ការចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនជីជាតិរបស់ដី ហើយត្រីគ្រប់ប្រភេទបានជួយសម្អាតរាលស្រែ កាត់បន្ថយស្មៅ និងប្រាក់វិនិយោគសម្រាប់រដូវបង្កបង្កើនផលស្រូវក្រោយទៀតផង។ លោក Tran Van Tuan បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ ស្រុក Phung Hiep មានផ្ទៃដីចិញ្ចឹមត្រីនៅរាលស្រែយ៉ាងធំទូលាយណាស់។ ជាពិសេស ក្នុងឆ្នាំនេះ ផ្ទៃដីចិញ្ចឹមត្រីនៅវាលស្រែបានកើនឡើងប្រមាណ ៤ ពាន់ហិកតា។ ប្រជាកសិករបានត្រៀមរៀបចំកូនត្រីពូជនៅក្នុងស្រះរួចរាល់ហើយ ដើម្បីទុកចិញ្ចឹមនៅវាលស្រែ។ នៅពេលចិញ្ចឹមត្រីដូច្នេះ ត្រីនឹងជួយកែលម្អ និងបង្កើនជីជាតិសម្រាប់វាលស្រែផងដែរ។ ដូច្នេះហើយ នៅពេលបង្កបង្កើនផលស្រូវរដូវប្រាំងក្រោយនោះ បរិមាណជីនឹងត្រូវបានកាត់បន្ថយផងដែរ”។

ដោយទទួលបានប្រសិទ្ធភាពខាងសេដ្ឋកិច្ច ជួយកែលម្អផ្ទៃដី ក៏ដូចជាកាត់បន្ថយហានិភ័យពីកត្តាធម្មជាតិនោះ គំរូចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើងនៅស្រុក Phung Hiep ខេត្ត Hau Giang កំពុងអះអាងថាជាគំរូផលិតកម្មដ៏ល្អប្រសើរ ដោយអាស្រ័យទៅលើលក្ខខ័ណ្ឌធម្មជាតិ ហើយថែមទាំងរកប្រាក់ចំណូលប្រកបដោយស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ