ខេត្ត Lai Chau ទាក់ទាញភ្ញៀវទេសចរណ៍ដោយឧត្តមភាពពីវប្បធម៌បណ្ដាជនជាតិ
(VOVWORLD) - វប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍បណ្ដាជនជាតិកំពុងជាប្រៀបខ្លាំងដោយឡែក ដែលមានស្រាប់ បង្កើតកម្លាំងទាក់ទាញដល់ភ្ញៀវទេសចរទាំងក្នុង និង ក្រៅ ប្រទេស អញ្ជើញមកទស្សនាខេត្ត Lai Chau ។ ជាមួយនឹងឧត្តមភាពនេះ មន្ទីរ ស្ថាប័ន ខេត្ត ក្រុងនានាកំពុងខិតខំប្រឹងប្រែងថែរក្សា បំផុស និងពង្រីក ដើម្បី ឧទ្ទេសនាម និងផ្សព្វផ្សាយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍សហគមន៍រ បស់ ខេត្ត។
ពិធីបុណ្យនានានៅខេត្ត Lai Chau |
ពិធីបុណ្យ Lung Tung ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យចុះស្រែគឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ Thai ខ្មៅនៅស្រុក Than Uyen ខេត្ត Lai Chau ។ ពិធីបុណ្យ Lung Tung មានផ្នែកចំនួន ២ គឺ៖ ផ្នែកពិធី និងផ្នែកបុណ្យ ក្នុងនោះផ្នែកពិធីបានប្រព្រឹត្តិទៅសកម្មភាពភ្ជួររាស់ សាបព្រួស ហើយអាជ្ញាធររួមជាមួយបងប្អូនអ្នកភូមិចុះស្រែ ចូលរួមភ្ជួររាស់ បើកឆាក់សម្រាប់ឆ្នាំផលិតកម្មអំណោយផល ដំណាំដើមឈើរីកលូតលាស់ ប្រជាជនមានសុខភាពល្អមាំមួន។ តាមទំនៀមទម្លាប់ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់
ឆ្នាំចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមិគសិរ។ ដើម្បីឧទ្ទេសនាមពិធីបុណ្យនេះដល់ភ្ញៀវទេសចរណ៍ ខេត្ត Lai Chau បានរៀបចំអនុវត្តន៍ឡើងវិញរាល់សកម្មភាពនៃពិធីបុណ្យ Lung Tung ក្នុងសកម្មភាពវប្បធម៌របស់ខេត្តនារយៈពេលកន្លងទៅ ហើយបានបន្សល់ទុកនូវសញ្ញាសម្គាល់យ៉ាងស៊ីជម្រៅក្នុងដួងចិត្តភ្ញៀវទេសចរ។ លោក Nguyen Van Nguyen ភ្ញៀវទេសចរណ៍ម្នាក់មកពីខេត្ត Bac Ninhបានចែករំលែកថា៖ ពិធីបុណ្យនានានៅ តំបន់ព្រៃភ្នំ សុទ្ធតែ បានផ្សារភ្ជាប់ ជាមួយ ធម្មជាតិ មេឃ និងផែនដី។ ជាពិសេស ជនជាតិនីមួយៗ សុទ្ធតែ មានលក្ខណៈ វប្បធម៌ដ៏វិសេសវិសាលដោយឡែក និងមនុស្សរួសរាយរាក់ទាក់៖ “ខេត្ត Bac Ninh ក៏មានពិធីបុណ្យដ៏វិសេសវិសាលជាច្រើន ប៉ុន្តែ ពិធីបុណ្យ នានា នៅខេត្ត Lai Chau គឺមានលក្ខណៈដ៏វិសេសវិសាលដោយឡែក។ នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានចូលរួមពិធីបុណ្យនៅ Than Uyen ហើយខ្ញុំបានឃើញថា លក្ខណៈវប្បធម៌នៅទីនេះពិតជាសម្បូរបែបណាស់។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះថា បងប្អូនជនរួមជាតិនៅទីនេះពិតជារួសរាយរាក់ទាក់ និងស្និទ្ធស្នាលណាស់។ ខ្ញុំឃើញថាជីវភាពរស់នៅនៅទីនេះពិតជាល្អណាស់”។
ប្រសិនបើពិធីបុណ្យ Lung Tung និង Xoe Chieng គឺជាពិធីបុណ្យវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ Thai នោះ ពិធីបុណ្យ Gau Tao គឺជាពិធីបុណ្យខាងវិញ្ញាណដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Mong ដែលតែងតែបានរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ នៃបុណ្យតេតប្រពៃណី ដើម្បីបួងសួងសុំអាកាសធាតិ និងរដូវអំណោយផល។ តាមភាសា Mong Gau Tao មានន័យថា លេងកម្រាន្តនៅកណ្ដាលវាល ឬពិធីបុណ្យនិទាឃរដូវ។ ដូច្នេះហើយ នៅពេលបើកពិធីបុណ្យម្ដងៗ បងប្អូនជនរួមជាតិ Mong នៅគ្រប់ភូមិស្រុកទាំងជិត និងឆ្ងាយសុទ្ធតែបានជួបជុំគ្នា ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ហើយរួមគ្នាលេងល្បែងប្រជាប្រិយ។ អ្នកស្រី Mua Thi So មកពីភូមិ Nam Mo ឃុំTa Mung ស្រុក Than Uyen បានឲ្យដឹងថា៖ “នាងខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះថានៅទីនេះមានសកម្មភាពជាច្រើន។ ថ្ងៃនេះមានពិធីបុណ្យ Gau Tao ដោយទាក់ទាញបានមនុស្សចូលរួមយ៉ាងច្រើនកុះករ ហើយមានទាំងប្រជុំផ្សារទៀតផង”។
ពិធីបុណ្យនានានៅខេត្ត Lai Chau |
ពិធីបុណ្យ Gau Tao ធ្លាប់បានសាបរលាបតាមពេលវេលា។ ការដែលតំបន់បានរៀបចំបង្ហាញពិធីបុណ្យឡើងវិញបានធ្វើឲ្យបងប្អូនជនរួមជាតិនៅស្រុក Than Uyen សប្បាយរីករាយណាស់។ លោក Sung A Sa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ta Mung ស្រុក Than Uyen បានឲ្យដឹង៖ “ការបង្ហាញពិធីបុណ្យ Gau Tao នៅឃុំ Ta Mung ឡើងវិញគឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សា និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនរួមជាតិ Mong។ តាមនោះបង្ហាញឡើងវិញរាល់លក្ខណៈវប្បធម៌ទាំងមូលរបស់បងប្អូនជនរួមជាតិ។ ជាពិសេស ពិធីបុណ្យនេះបានជួយស្ដារឡើងវិញការប៉ាក់លំនាំក្បូរក្បាច់នៅលើក្រណាត់ ស្របតាមអត្តសញ្ញាណវប្បធម៌ប្រពៃណី ដែលបានសាបរលាបកាលពីមុនផងដែរ”។
លក្ខណៈវប្បធម៌ប្រពៃណី និងពិធីបុណ្យដ៏វិសេសវិសាលជាច្រើនដូចជា Han Khuong, Kin Pang, អំណរបាយថ្មី, Gau Tao, Xoe Chieng... របស់បងប្អូនជនជាតិភាគតិចកំពុងចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរមកកាន់ស្រុក Than Uyen។ ប្រសិនបើនៅឆ្នាំ ២០២១ ស្រុកបានទទួលភ្ញៀវជាង ២ ម៉ឺនលើកនាក់ គឺដល់ឆ្នាំ ២០២២ តួរលេខនេះបានកើនឡើងប្រមាណ ៣ ម៉ឺននាក់។ នេះគឺជាបុព្វបទដ៏សំខាន់ សម្រាប់តំបន់បន្តបោះជំហានយ៉ាងរឹងមាំ ពង្រីកសក្តានុពលដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាល ដើម្បីទាក់ទាញភ្ញៀវទេសចរនាពេលខាងមុខផងដែរ៕