ខេត្ត Ninh Thuan ផ្ទេរប្តូរដំណាំដាំដុះឲ្យសមស្របនឹងគ្រោះរាំងស្ងួត


ខេត្ត Ninh Thuan ផ្ទេរប្តូរដំណាំដាំដុះឲ្យសមស្របនឹងគ្រោះរាំងស្ងួត - ảnh 1
ខេត្ត Ninh Thuan ផ្ទេរប្តូរដំណាំដាំដុះឲ្យសមស្របនឹងគ្រោះរាំងស្ងួត (Image: VOV)

(VOVworld) – ខេត្ត  Ninh Thuan ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាល
វៀតណាមគឺជាតំបន់រងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយការរាំងស្ងួតក្នុងទូទាំង
 ប្រទេសវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ស្ថានភាពរាំងស្ងួតប្រព្រឹត្ត
ទៅកាន់តែធ្ងន់ធ្ងរថែមទៀតដែលជះឥទ្ធិពលកាន់តែអាក្រក់ទៅៗលើផលិត
កម្មកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាកសិករ។ ដើម្បីកាត់បន្ថយផល
វិបាកដោយបំរ៉ែ បំរួលអាកាធាតុ ផ្នែកកសិកម្មខេត្ត Ninh Thuan​ កំពុងណែ
នាំប្រជាកសិករផ្ទេរប្តូរ ដំណាំដាំដុះឲ្យសមស្របអាកាសធាតុដើម្បីនាំ
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

        ស្ថិតក្នុងតំបន់ទទួលផលប្រយោជន៍ពីបឹងទឹកសាប Phuoc Trung ប៉ុន្តែ
ដំណាំស្រូវមិននាំមកនូវប្រសិទ្ថភាពខ្ពស់ក្នុងអាកាសធាតិរាំងស្ងួតទេនារដូវ
ត្រជាក់-និទាឃរដូវឆ្នាំ ២០១៦ លោក Cao Vac នៅភូមិ Mi HIep ឃុំ Mi Son
 ស្រុក Ninh Son បានផ្ទេប្តូរផ្ទៃដីដាំស្រូវចំនួនជាង ១០០០ ម៉ែត្រក្រឡាទៅ
ដាំសណ្តែកខៀវវិញ ។ ក្នុងឆ្នាំដំបូង គ្រួសាររបស់លោក Vac ប្រមូលផល
សណ្តែកខៀវចំនួន ៦០០ គីឡូក្រាម។ នា បច្ចុប្បន្ន គ្រួសារលោកកំពុង
ប្រមូលផលលើកទី ២។ លោក Vac បានឲ្យដឹងថា៖

        «ទោះបីជា ឆ្នាំនេះខ្វះទឹកស្រោចស្រពក្តី ប៉ុន្តែ គ្រួសារខ្ញុំប្រមូលផល
សណ្តែកខៀវ ចំនួន ១៥០ គីឡូក្រាម។ ប្រសិនបើមានទឹកស្រោចគ្រប់
គ្រាន់គឺអាចទទួល បាន ២០០ គីឡូក្រាម។ បើ ប្រៀបនឹងដាំស្រូវ យើញ
ខ្ញុំប្រមូលផលបានច្រើន ជាង។»

        នៅឃុំ Nhi Ha ស្រុក Thuan Nam ការប្ទេប្តូរផ្ទៃដីដាំស្រូវចំនួន ៤០
ហិកតា ទៅដាំសណ្តែកខៀវបាននាំមកនូវចំណូលធំសំរាប់ប្រជាកសិករ។
នេះគឺជាលើក ដំបូងដែលប្រជាកសិករអនុវត្តរូបសណ្ឋាននេះ។ លោកស្រី
Vo Nhu Son ប្រធាន គណៈកម្មាធិការប្រជាជនឃុំ Nhi Ha ស្រុក Thuan Nam
បានឲ្យដឹងថា៖​

        «គិតដល់ពេលនេះ​ក្នុងតំបន់បានផ្ទេប្តូរដំណាំដាំដុះហើយ ប៉ុន្តែទិន្នផល
មិន ទាន់ខ្ពស់នៅឡើយទេប៉ុន្តែ នៅដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបណ្តោះ
អាសន្ន សំរាប់ប្រជាកសិករក្នុងពេលវេលារាំងស្ងួតបាន។ ខ្ញុំសង្ឃឹមថា៖ ផ្នែក
កសិកម្មនឹង ជួយឧបត្ថម្ភតំបន់ខាងបច្ចេកទេសដើម្បីប្រជាកសិករដាំសណ្តែក
ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត។»

        លទ្ធផលដំបូងនៃការដាំសណ្តែកខៀវនៅតំបន់នានាបានសរឲ្យឃើញ
ថា៖ នេះគឺជាដំណាំដាំដុះអាចទប់ទល់ការទប់ទល់រាំងស្ងួតល្អនិងថែទាំងាយ
ស្រួល។ លោក Tran Quoc Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Ninh Thuan បានឲ្យដឹងថា ៖                             

        «នេះគឺជារដូវដំបូងដែលប្រជាកសិករអនុវត្តផ្ទេរប្តូរដំណាំដាំដុះតាមទិស
ទប់ទល់ការរាំងស្ងួតសន្សំសម្ចៃទឹកស្រោចស្រពហើយផ្លាស់ប្តូរចំណះដឹងជា
លើកដំបូង របស់កសិករអំពីបញ្ហានេះ។ ដោយមានលទ្ធផលវិជ្ជមាននេះ
នាពេលខាងមុខ យើងខ្ញុំនឹងបន្តណែនាំប្រជាកសិករជួយជ្រោមជ្រែងការផ្ទេ
ប្តូរដំណាំដាំដុះឲ្យសម ស្របនឹងការរាំងស្ងួតដែលនាំមកនូវទិន្និផលខ្ពស់។»

        នារដូវត្រជាក់-និទាឃរដូវឆ្នាំ ២០១៦ នេះ ពោត សណ្តែកខៀវនិងស្មៅ
បំរើ ការចិញ្ចឹមសត្វត្រូវបានប្រជាកសិករខេត្ត Ninh Thuan​ ឲ្យដាំដុះ។ គ្រោះរាំង
ស្ងួតនៅប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ដូច្នេះ ខេត្ត  Ninh Thuan​ ត្រូវគិតគូរអំពី
សមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដំណាំដាំដុះសំដៅកាត់បន្ថយ
ស្ថានភាពដីនៅទំនេរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ