ខេត្ត Quang Binh កសាងវាលស្រែទ្រង់ទ្រាយធំដែលនាំមកនូវប្រសិទភាពក្នុងការផលិតកសិកម្ម

ខេត្ត Quang Binh កសាងវាលស្រែទ្រង់ទ្រាយធំដែលនាំមកនូវប្រសិទភាពក្នុងការផលិតកសិកម្ម - ảnh 1
ខេត្ត Quang Binh កសាងវាលស្រែទ្រង់ទ្រាយធំដែលនាំមកនូវប្រសិទភាពក្នុងការផលិតកសិកម្ម (Image: VOVWORLD)


(VOVworld) – ចំពោះការកសាងជនបទថ្មី ការផ្តោតយកចិត្តទុកដាក់អនុវត្ត
រូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំគឺជាដំណោះស្រាយមួយដែលរួមចំណែកអនុវត្ត
ការរៀបចំផលិតកម្មប្រកបដោយប្រសិទ្ធភាព។ កំណត់បានគោលដៅសំខាន់
នោះ ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម ចាត់ទុកនេះគឺជាជំហានលេច
ធ្លោសំដៅផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មតាមទិសផលិតទំនិញនិរន្តរភាពហើយ
លើកកំពស់ចំនូលសំរាប់ប្រជាកសិករ។

        គិតតាំងពីពេលអនុវត្តកម្មវិធីកសាងជនបទថ្មី ខេត្ត Quang Binh
មានគោលមាគ៌ា​រៀបចំផែនការវាលស្រែទ្រង់ទ្រយធំ កសាងប្រព័ន្ធភ្លឺស្រផ្លូវ
និងឆ្លងភូមិឃុំរួមជាមួយការកសាងកាណាល់និងប្រឡាយ។  ការវិនិយោគចូល
ហេដ្ឋារចនាសម្ព័ន្ធបំរើឲ្យការអភិវឌ្ឍន៍កសិកម្មបានរួមចំណែកដាកឲ្យប្រើប្រាស់
គ្រឿងចក្រក្នុងការផលិតកសិកម្ម លើកកំពស់ចំណូលសំរាប់ប្រជាកសិករ។
លោកស្រី Tran Thi Thanh នៅឃុំ Phong Thuy ស្រុក Le Thuy បានឲ្យដឹងថា៖
គ្រួសារលោកស្រីធ្វើស្រូវ ២ លើកក្នុងមួយឆ្នាលើផ្ទៃដីជាង ២១៦០ ម៉ែត្រក្រឡា។
លោកស្រីបានរូបរាប់ថា៖ មុននេះទៅស្រែពិបាកណាស់ ឥឡូវនេះជិះម៉ូតូតែប៉ុន្តែ
នាទីគឺទៅដល់ហើយ។

        «មានផលប្រយោជន៍ច្រើនណាស់! ជាឧទេសហរណ៍មុននេះ ផ្លូវមិនទាន់
បានកសាងនៅពេលរែកកណ្តប់ស្រូវឬរបស់របរមានការនឿយហត់ណាស់។
ឥឡូវនេះ មានផ្លូវថ្មីហើយ ​ដឹកជញ្ជូនដោយមធ្យបាយអ្វីក៏ស្រួលដែរ។»

        រហូតមកដល់ពេលនេះ ខេត្តបានទាក់ទាញរាប់សិបសហគ្រាសចូលរួមចុះ
 ហត្ថលេខាលើកិច្ចសន្យាអនុវត្តរូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំដែលដាំស្រូវ ម្ទេស
 ដំឡូងមី សណ្តែកដី ពោត ដំឡូងជ្វា។ ឃុំទាំង ១៤ នៅស្រុក Quang Ninh បាន
ប្រមូល​វាលស្រែចំនួន ៥២០០ ហិកតា ដើម្បីជួយប្រជាកសិករផ្លាស់ប្តូររចនា
សម្ព័ន្ធដាំដុះ។ នាបច្ចុប្បន្ន ឃុំ Ham Ninh ស្រុក Quang Ninh មានផ្ទៃដីដាំឪឡឹក
ចំនួន ១៥ ហិកតា។ លោក Ha Xuan Hung អនុប្រធានគណៈកម្មាធិការប្រជា
ជនឃុំ Ham Ninh ស្រុក Quang Ninh ខេត្ត Quang Binh បានឲ្យដឹងថា៖

        «ទិន្នផលឪឡឹកខ្ពស់ ដោយហេតុនេះ ប្រជាកសិកររីករាយនិងការដាំឪឡឹក ។
មុននេះ យើងខ្ញុំដាំស្រូវលើផ្ទៃដី ៣៦០ ម៉ែត្រក្រឡា​ហើយទទួលបានចំណាយ ៣
 លានដុងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែ ចំនូលពីការដាំឪឡឹកទទួលបានពី ១០
 ដល់ ១២ លានដុង។ ដោយហេតុនេះ យើងខ្ញុំបានកំណត់ថានេះគឺជាបទដ្ឋាន
មួយ កាត់ បន្ថយភាពក្រីក្រ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។»

        ក្នុងឆ្នាំ ២០១៦ ខេត្ត Quang Binh ប្រមូលផ្តុំផលិតកម្មតាមរូបសណ្ឋានវាល
ស្រែទ្រង់ទ្រាយធំដោយមានផ្ទៃដីចំនួន ៦៦០០ ហិកតា។ ការអភិវឌ្ឍប៍បណ្ដា
 រូបសណ្ឋានផលិតកម្មនិងជំរុញយ៉ាងខ្លាំងការតភ្ជាប់ផលិតកម្មបានបង្កើត
ការងារ ធ្វើស្ថរិភាពសំរាប់កសិកររាប់ពាន់នាក់។ លោក Nguyen Quoc Ut 
 ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ជនបទចំណុះមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជន
បទខេត្ត Quang Binh បានឲ្យដឹងថា៖

        « Quang Binh គឺជាខេត្តមួយក្នុងចំណោមខេត្តដែលអនុម័តលើកម្មវិធី
រៀបចំ រចនាសម្ព័ន្ធកិសកម្មឆាប់រហ័សបំផុត ហើយអំពាវនាវឲ្យសហគ្រាស
វិនិយោគលើ វិស័យផលិតកសិកម្ម។ រហូតមកដល់ពេលនេះ​ ការតភ្ជាប់រវាង
ការផលិតកសិកម្ម ជាមួយសហគ្រាសបានមានជំហានដ៏សែនសំខាន់។ រូប
សណ្ឋានផលិតកម្មលើ វាលស្រែមានផ្ទៃដីទ្រង់ទ្រាយធំបានបើកទូលាយជា
ជំហានៗ។ មូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធអភិវឌ្ឍន៍ផលិតកសិកម្មត្រូវបាន
វិនិយោគយ៉ាងខ្លាំងក្លា។»

        ដើម្បីរូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំបន្តបើកទូលាយនិងពង្រីកប្រសិទ្ធ​ភាព
បណ្ដាតំបន់ក្នុងខេត្ត Quang Binh កំពុងជំរុញយ៉ាងខ្លាំងការងារប្រមូលវាលស្រែ
បង្កើនការជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអាជីវករនិងគ្រួសារកសិករដើម្បីចុះកិច្ច
សន្យាអនុវត្តរូបសណ្ឋាមនេះ។ ក្រៅពីនោះ រដ្ឋអំណាចតំបន់ក៏មានយកចិត្តទុក
ដាក់ដល់ការងារគ្រប់គ្រងរដ្ឋក្នុងការជ្រើសរើសពុធហើយបើកទូលាយប្រភេទដំណាំ
ដាំដុះសម្បូរបែបថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ