ខេត្ត Quang Binh ខំប្រឹងប្រែងអនុវត្តកម្មវិធីកសាងជនបទថ្មី
Tuyet Le – Vinh Phong -  
(VOV) /  
(VOV)_អនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ខេត្ត Quang Binh
( ភាគកណ្ដាលវៀតណាម) បានជ្រើសរើសឃុំចំនួន៦ ធ្វើពិសោធន៍។ ការអនុវត្ត កម្មវិធីកសាងជនបទថ្មី ត្រូវបានប្រជាជនក្នុងតំបន់ស្រុះចិត្តគំនិតអនុវត្តដោយស្មារតី ទទួលខុសត្រូវខ្ពស់។
|
ខេត្ត Quang Binh ខំប្រឹងប្រែងអនុវត្តកម្មវិធីកសាងជនបទថ្មី (www.nongthonmoi.net ) |
ក្រោយរយះពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមកឃុំគំរូ ភាគច្រើនក្នុងចំណោមឃុំចំនួន៧០នៃខេត្ត Quang Binh សុទ្ធតែទទួលបានបទដ្ឋានចំនួន៨ដល់១២/១៩បទដ្ឋាន។ ខេត្ត កសាងបានផ្លូវប្រវែងជាង១០០គីឡូម៉ែត្រសំណង់គមនា
គមន៍ ជនបទរាប់រយ ជួសជុលកែលំអរសាលារៀននិងសំណង់ផ្សេងៗទៀត។
ដោយឡែក នៅឃុំ Xuan Ninh ស្រុក Quang Ninh ប្រជាជនទាំងឡាយបានខំប្រឹងប្រែងសម្រេចរាល់បទដ្ឋានអំពីកសាងជនបទក្នុងឆ្នាំ ២០១៣នេះ។ លោក
Nguyen Truong Tien ប្រធានគណះកម្មាធិការប្រជាជនឃុំ Xuan Ninh បានអោយដឹង
ថា÷ ជោគជ័យក្នុងចលនាកសាងជនបទនៅឃុំ Xuan Ninh នេះគឺចាប់ផ្តើមពីស្មារតី
ម្ចាស់ ការដោយស្ម័គ្រចិត្តរហូតមកដល់ពេលនេះប្រជាជនឃុំ Xuan Ninh បានលះ
បង់ ផ្ទៃដី ១០០០ m2 រួមវិភាគទានជាទឹកប្រាក់រាប់រយលានដុងដើម្បីជួសជុលកែ
លំអរ បើកទូលាយផ្លូវក្នុងភូមិ ឃុំ។ លោក Nguyen Truong Tien បានអះអាងថា÷ដល់ឆ្នាំ ២០១៥ ឃុំនឹងសម្រេចបទដ្ឋានទាំង១៩ អំពីការកសាងជនបទ÷
“ កាលពីឆ្នាំ ២០១០ ឃុំបានចាប់ផ្តើមអនុវត្តកម្មវិធីគោលដៅជាតិ អំពីការ
កសាងជនបទថ្មី។ នាបច្ចុប្បន្ន Xuan Ninh បានសម្រេចបទដ្ឋានចំនួន៩ហើយ។
យើងខ្ញុំខំប្រឹងប្រែងដល់ឆ្នាំ ២០១៥នឹងសម្រេចគោលដៅចំនួនបទដ្ឋានទាំង១៩។
ពេលអនុវត្តកម្មវិធីកសាងជនបទថ្មី ប្រជាជនបានស្រុះចិត្តគំនិតនិងគាំទ្រខ្លាំងណាស់។ ”
រីឯ នៅឃុំ Quang Phuc ស្រុក Quang Trach ជាតំបន់មានប្រជាជនចំនួនជាង
៩០%កាន់កាតូលិចសាសនា។ គ្រួសាររាប់រយគ្រួបានស្ម័គ្រចិត្តបរិច្ចាកដីធ្លី រួមវិភាគ ទានជាទឹកប្រាក់និងកម្លាំងពលកម្ម ដើម្បីធ្វើផ្លូវក្នុងភូមិ ឃុំ។ លោក Nguyen Chi Doai នៅឃុំ Quang Phuc ស្រុក Quang Trach ខេត្ត Quang Binh បានអោយដឹងថា÷
“ ប្រជាជនយើងខ្ញុំសប្បាយរីករាយណាស់ និងស្រុះចិត្តគំនិតបរិច្ចាកដីធ្លីដើម្បី ស្ថាបនាផ្លូវ កសាងជនបទថ្មី។ មុខមាត់របស់ជនបទបានផ្លាស់ប្តូថ្មីជាច្រើន ផ្លូវល្អ
ស្អាត បាត ផ្ទះ២ជាន់ ៣ជាន់ ស្រូបយកជាង៥០%។ ”
ឆ្នាំនេះ ខេត្ត Quang Binh បានប្រមូលផ្តុំទឹកប្រាក់បាន៥០០ពាន់លានដុង ដើម្បីកសាងជនបទថ្មី ដែលក្នុងនោះមានបណ្ដាប្រភពទុនបានមកពីពីថវិកា ឥណទានអង្គភាពអាជីវកម្មនិងការរួមវិភាគទានរបស់អង្គភាពអាជីវកម្ម ប្រជាជន។ លោក
Hoang Van Min នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត Quang Binh បាន
អោយដឹងថា÷
“ ដើម្បីបំរើល្អការងារកសាងជនបទថ្មី ខេត្តកំពុងអាទិភាពលៃទុកថវិការបស់
មជ្ឈឹម សំរាប់ឃុំនានាសម្រេចបទដ្ឋានចំនួន១៩ អំពីការកសាងជនបទថ្មី។ ក្រៅពី នោះ បណ្ដាឃុំ ស្រុកក៏សកម្មជំរុញខ្លាំងការឃោសនា ចលនាប្រជាជនជួសជុល បើក ទូលាយផ្លូវពីទីក្រុងមកដល់ជនបទ ជួយការធ្វើដំណើរនិងអាជីវកម្ម នោះជីវភាពរស់ នៅរបស់ប្រជាជនត្រូវបានលើកស្ទូយ។”
រួមជាមួយការកសាងជនបទថ្មី នាបច្ចុប្បន្ន បណ្ដាស្រុក ទីរួមស្រុក ក្នុងខេត្ត
កំពុងអនុវត្តរូបសណ្ឋានផលិតកម្ម ជួយឧបត្ថម្ភប្រជាកសិករកសាងនិងអភិវឌ្ឍន៍ផ្នែក
ចិញ្ជឹមសត្វ អនុវត្តកម្មវិធីកសាងវាលស្រែធំ…។ល។ ដើម្បីលើកស្ទុយជីវភាព រស់នៅ
របស់ ប្រជាជន។ ការដែលបង្កើតបានការស្រុះចិត្តគំនិតខ្ពស់របស់ ប្រជាជន រួមជា មួយការចូលរួមរបស់រដ្ឋអំណាចតំបន់ គោលដៅអំពីការកសាងជនបទថ្មី របស់ខេត្ត
Quang Binh ទទួលបានសមិទ្ធិផលជាក់ស្ដែងជាជំហានៗ ប្រែក្លាយជនបទរបស់ខេត្តកាន់តែអភិវដ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
Tuyet Le – Vinh Phong
-VOV