ខេត្ត QUANG NINH វិនិយោគកសាងមណ្ឌលផលិតកម្មប្រមូលផ្តុំ

  (VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមក ខេត្ត ​Quang Ninh  (ភាគខាងជើងវៀតណាម) បានកសាងបណ្ដាមណ្ឌល​ផលិតកម្ម​កសិផលមុខព្រួញនិង រោងចក្រកែច្នៃអាហារកសិកម្ម រួមសហការជាមួយអង្គភាព​អាជីវកម្ម​ស្វែងរកទីផ្សារស្ថិរ
ភាពសំរាប់​​មុខទំនិញកសិផល រុក្ខផល និងជល​ផល។​ ប្រការនេះបានជួយអោយប្រជា កសិករកែលំអរប្រាក់​ចំណូល​និងពាណិជ្ជសញ្ញា​របស់​កសិផល​​ផ្សេងៗក្នុងខេត្ត Quang
 Ninh ត្រូវបានកំណត់ពី១​ថ្ងៃទៅ​មួយ​ថ្ងៃ​។​

ខេត្ត QUANG NINH វិនិយោគកសាងមណ្ឌលផលិតកម្មប្រមូលផ្តុំ - ảnh 1
ខេត្ត QUANG NINH កសាងមណ្ឌលផលិតកម្មស្នូល៖របៀបធ្វើល្អនៅ̣(quangninh.gov.vn)

          នៅលើផ្ទៃដី​ស្រែ៣០ហិកតា នៅសង្កាត់ Cong Hoa ទីរួមខេត្ត Quang Yen ខេត្ត
 Quang Ninh ប្រជាកសិករកំពុងសស្រាក់សស្រាំប្រមូលផលបន្លែ​ស្រស់ៗរបស់ខ្លួន។ ឆ្នាំនេះបន្លែបានផលនិងមានតំលៃ​។ បរិមាណបន្លែ​ទាំង​អស់របស់ សង្កាត់ Cong Hoa ត្រូវបានរោងចក្រកៃច្នៃនានាក្នុងតំបន់ប្រមូលទិញ ​និងវិចកញ្ចប់។ 

          មុននេះ ប្រជាជនដាំបន្លែនៅ សង្កាត់ Cong Hoa ការដាំបន្លែជាទ្រង់ទ្រាយតូច
តាច​បច្ចេកវិទ្យាមិនខ្ពស់ ដូច្នេះទិន្នផលទទួលបានទាប ជីវភាពរស់នៅរបស់ប្រជាជន​នៅមានការលំបាកជាច្រើន។ បន្ទាប់ពីពេលផ្ទេរប្តូរទៅផលិតកម្មប្រមូលផ្តុំ  រៀបចំតំ
បន់ ក្លាយទៅជាមណ្ឌលដាំបន្លែ និងការនាំចេញរបស់ផលិតផលត្រូវបានធានា  គ្រួសារជាច្រើននៅក្នុងសង្កាត់ Cong Hoa មានគំរោងវិនិយោគដាំបន្លែ​អានាម័យ​។​ 
បងស្រី ​Pham ​Phuong Thao នៅ សង្កាត់ Cong Hoa ទីរួមខេត្ត Quang Yen បានអោយ
ដឹងថា៖

          “ ចាប់ពីពេល​ក្រុមហ៊ុនប្រមូលទិញបន្លែត្រូវបានបង្កើត​មក គ្រួសារខ្ញុំបានផ្ទេរ
ប្តូរទៅ​ការ​ដាំបន្លែ ដល់ថ្ងៃប្រមូលផល ក្រុមហ៊ុនមកទិញបន្លែពីគ្រួសារ។ តំលៃទិញរ
បស់​ក្រុមហ៊ុនខ្ពស់ជាងតំលៃ​របស់​ឈ្មួញ ដូច្នេះ សេដ្ឋកិច្ចរបស់គ្រួសារខ្ញុំត្រូវបាន​លើកស្ទួយជាច្រើន។”

          ពីកឆ្នាំ ២០១២មក រដ្ឋអំណាច សង្កាត់ Cong Hoa បានមានយន្តការសម​ស្រប ​ដើម្បីទាក់ទាញអង្គភាពអាជីវកម្មសហការ វិនិយោគដើម្បីជំរុញខ្លាំងដំណើ​ការកសាង
ជនបទថ្មី។ តាមលោក Pham Van Son លេខា​គណៈកម្មាធិកា​រ​បក្ស និងជាប្រធាន គណៈកម្មាធិការប្រជាជន សង្កាត់ Cong Hoa បានអោយដឹង​ថា៖​ ក្រៅពីការទទួល
ខុសត្រូវ អំពីការប្រមូលទិញផលិតផលពីប្រជាជន​ អង្គភាពអាជីវកម្មប្រមូលទិញ
កសិ ផលនៅតែវិនិយោគទឹកប្រាក់ចំនួន១៧ពាន់លានដុង ដើម្បីកសាងប្រព័ន្ធ​ធារាសាស្ត្រ រោចក្រកៃច្នៃ …។ល។ បណ្ដា​ក្រុមហ៊ុន​នេះក៏បានរួមចំណែកបង្កើតឡើង ពាណិជ្ជសញ្ញាសំរាប់​កសិផលនៅ​ក្នុងតំបន់។ មុននេះ មួយហិកតាមានចំណូល ពី៥០ដល់៧០លានវៀតណាមដុងតែប៉ុណ្ណោះ ប៉ុន្តែ នាបច្ចុប្បន្ន ចំណូលបានកើន
ឡើងប្រមាណ១៥០លានវៀតណាមដុង/ហិកតា។ លោក Pham Van Son បាន
អោយដឹងថា៖

          “ ថ្នាក់ដឹកនាំភូមិ​កំពុងជំរុញការកសាងបន្ថែមផ្ទះ​សំណាញ់​ដើម្បី​ដាំបន្ថែម
បន្លែខុស​រដូវ មានតំលៃសេដ្ឋកិច្ចខ្ពស់​​។ តាមរយៈគំរោងផែនការរៀបចំតំបន់ បន្លែ សុវត្ថិភាពនេះ ប្រជាជនត្រូវបន្តអនុវត្តយ៉ាងម៉ត់ចត់ដំណើការផលិតកម្មប្រកបដោយ
សុវត្ថិភាព​អំពីថ្នាំការពារដំណាំ និងជី ដើម្បីកសាងពាណិជ្ជសញ្ញាដោយឡែកសំរាប់
ខ្លួន។”

ខេត្ត QUANG NINH វិនិយោគកសាងមណ្ឌលផលិតកម្មប្រមូលផ្តុំ - ảnh 2
ខេត្ត QUANG NINH កសាងមណ្ឌលផលិតកម្មស្នូល៖របៀបធ្វើល្អនៅ̣(quangninh.gov.vn)

          នាបច្ចុប្បន្ន ខេត្ត Quang Ninh បន្តអនុវត្តគំរោងការណ៍ពាណិជ្ជសញ្ញ​កសិផល​
ចំនួន២៣។ ទន្ទឹមនឹងនោះ ខេត្ត Quang Ninh បានសុក្រិដ្ឋការបង្កើត​តំបន់​ផលិតផល ប្រមូលផ្តុំ និងបង្កើតសមាគម សហករណ៍ផលិត​កម្មនិង​អាជីវកម្មផលិតផលដែល បានកសាងពាណិជ្ជសញ្ញាចំនួន១៥។ លោក Dinh Sy Nguyen ប្រធានការិយាល័យកម្ម សិទ្ធិបញ្ញា មន្ទីរវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ខេត្ត ​Quang Ninh បានអោយដឹងថា៖

          “ ក្នុងបទដ្ឋានទាំង១៩ ស្ដីពីការកសាងជនបទថ្មីនៅទូទាំងប្រទេស​​គឺមាន​បទ
ដ្ឋានចំនួន​៣ ស្ដីពីសេដ្ឋកិច្ចគឺសំខាន់បំផុតជាគោលដៅ​។ ប៉ុន្តែ ការ​កសាង ពាណិជ្ជ សញ្ញានេះនឹងដោះស្រាយបានបញ្ហានេះដែរ។”

          ពីរបៀបធ្វើការនេះ បណ្ដា​កសិផល ជលផលស្នូលនៃខេត្ត ​Quang Ninh កំពុង មានមុខរឹងមាំក្នុងទីផ្សារ បង្កើនសមត្ថភាពប្រកួត​ប្រជែង​របស់​កសិផល ខេត្ត Quang
 Ninh ។ ការកសាងតំបន់ផលិត​កសិផលស្នូលនានា ​បាននាំមកប្រសិទ្ធិភាពច្បាស់
លាស់សំរាប់​កសិផលផ្សេងៗ នៅខេត្ត​Quang Ninh បង្កើតឡើងនូវការផ្លាស់ប្តូរថ្មី
សកម្ម ក៏ដូចជា​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមក្នុងតំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ