(VOV)_មុននេះ មិនយូរខេត្ត Quang Tri នៅជាតំបន់ដីក្រីក្រ១នៅភាគកណ្ដាល
ប្រទេសវៀតណាម តំបន់ដីនេះនៅរងផលបះពាល់ជាច្រើនពីផលវិបាកសង្គ្រាម និងគ្រោះធម្មជាតិ ទឹកជំនន់។ ប៉ុន្តែ ខេត្ត Quang Tri នាបច្ចុប្បន្ន បានមានភាពផ្លាស់
ប្តូរជាច្រើន ពិសេសគឺតំបន់ជនបទ ។
|
ខេត្ត Quang Tri សកម្មកសាងជនបទថ្មី(http://nongnghiep.vn/) |
ដោយលក្ខ័ណធម្មជាតិ អស់រយៈពេលច្រើនឆ្នាំកន្លងទៅ ប្រជាជននៅឃុំ Vinh
Son ស្រុក Vinh Linh ខេត្ត Quang Tri ត្រូវរស់នៅក្នុងស្ថានភាពដ៏លំបាកដោយធ្វើដំណើរ ដោយទូកលើចំងាយផ្លូវរាប់សិបគីឡូម៉ែត្រ ទើបទៅដល់ផ្សារនៅរួមស្រុក Ho Xa។
ឃើញការលំបាករបស់អ្នកភូមិក្នុងការដឹកជញ្ជូនកសិផលទៅផ្សារទីរួមស្រុក អតីត
យុទ្ធជន Nguyen Van Nam នៅភូមិ Tien An ឃុំ Vinh Son បានផ្តើមគំនិតកសាងផ្សារ មួយ ដើម្បីប្រជាជនមានទីកន្លែងជួបជុំទិញលក់កសិផល។គាត់បានស្ម័គ្រចិត្តបរិច្ចាក
ដីជាង៥០០មែត្រក្រឡារបស់គ្រួសារគាត់ វិនិយោគប្រាក់ជាង៦០០លានដុង។ លោក
Nguyen Van Nam បានអោយដឹងថា÷
“ មុននេះ គ្មានផ្សារ អ្នកភូមិត្រូវទៅដល់ទីរួមស្រុក Ho Xa ឬត្រូវទៅដល់តំបន់
Gio Linh ។ ឃើញបងប្អូនជួបការលំបាកដូច្នេះ ខ្ញុំគិតថាត្រូវកសាងផ្សារមួយនេះ ដើម្បី ប្រជាជនមានភាពងាយស្រួលក្នុងការដោះដូរកសិផល និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋ
កិច្ចនៅក្នុងតំបន់។”
ចាប់ពីថ្ងៃផ្សារ Tien An ត្រូវបានដាក់អោយដំណើការមក ប្រជាជននៅ ឃុំ Vinh
Son សប្បាយរីករាយណាស់។ កសិផលរបស់តំបន់ត្រូវបានលក់ដូរយ់ាងងាយស្រួល ទំនិញចាំបាច់គឺមិនខ្វះទេ។ លោក Vo Van Quan នៅឃុំ Tien An ឃុំ Vinh Son បានចែក
រំឡែកថា៖
“ ផ្សារនៅទីនេះជិតទន្លេ ជិតផ្លូវ អ្នកចាស់ៗទៅផ្សារក៏ងាយស្រួលដែរ។ បង
Nam កសាងផ្សារនៅទីនេះគឺជាគំនិតថ្មី ប្រជាជនជាច្រើននាក់កោតសរសើរគាត់។”
ក៏ដើម្បីផលប្រយោជន៍សហគមន៍ ព្រឹទ្ធាចារ្យ Ho Van Ba ជនជាតិ Van Kieu នៅ
ឃុំ Thanh ស្រុកព្រៃភ្នំ Huong Hoa បានបរិច្ចាកដីចំនួនជិត២ពាន់មែត្រក្រឡាដើម្បី
កសាង សាលារៀន។ ពេលដែលឃុំឃោសនាអំពីការកសាងជនបទថ្មី លោកបាន
បរិច្ចាកដីដើម្បីកសាងសាលារៀន។ សព្វថ្ងៃ លោក Ho Van Ba ឃើញសប្បាយរីក
រាយពេលដែលសាលារៀន២ជាន់បានដុះឡើង។ លោកបានអោយដឹងថា៖
“ នាបច្ចុប្បន្ន ក្មួយៗបានប្រមូលផ្តុំសិក្សានិងហូបចុកនៅក្នុងសាលា។ ខ្ញុំសប្បាយរីករាយណាស់ ពេលឃើគក្មួយទាំងអស់។”
នៅភូមិ Nai Cuu ឃុំ Trieu Dong ស្រុក Trieu Phong គ្រប់សំណង់សំណងសាធារ
ណៈ បំរើជីវភាពរួមក្នុងតំបន់ ដូចជា៖អគ្គីសនី ផ្លូវ សាលារៀន…។ល។ សុទ្ធតែបានកសាងឡើងដោយការរួមវិភាគទានរបស់ប្រជាជន Nai Cuu ដែលកំពុងរស់នៅគ្រប់ទិសទីទូទាំងប្រទេស។ លោក Vo Van Bac អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ
Trieu Dong បានអោយដឹងថា៖
“ Nai Cuu ជាតំបន់មួយក្នុងចំណោមតំបន់ដែលបានប្រមូលផ្តុំកម្លាំងប្រជាជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដូជា៖ ផ្លូវគមនាគមន៍ ខ្លោងទ្វាធំ…។ល។ ”
ជាង៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី បណ្ដាតំបន់នៅខេត្ត Quang Tri បានមានរបៀបច្នៃប្រឌិតជាច្រើន។ ប្រជាជននៅទីនេះបានរួមវិភាគទានជាទឹកប្រាក់ចំនួនរាប់ពាន់លានដុង ថ្ងៃធ្វើពលកម្មរាប់ពាន់ថ្ងៃ ដើម្បីកសាងជនបទថ្មី។
ដោយការរួមវិភាគទាននិងការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រជាជន តំបន់ជនបទជាច្រើននៅខេត្ត Quang Tri បានអភិវឌ្ឍន៍ជាច្រើន។ ពេលត្រឡប់មកស្រុកកំណើតវិញ អ្នក Quang Tri រស់នៅឆ្ងាយសុទ្ធតែសប្បាយរីករាយ ដោយសារស្រុកកំណើតមានការផ្លាស់ប្តូរថ្មីជាច្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ៕