ខេត្ត Son La អភិវឌ្ឍន៍ជនបទទំនើបកសិករអរិយធម៌

(VOVWORLD) - នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នា កសាងជនបទថ្មី នគរអរិយធម៌” នៅភូមិសាស្ត្រខេត្ត Son La បានក្លាយទៅជាចលនាដ៏ទូលំទូលាយ ហើយមានកម្លាំងរីកសាយភាយយ៉ាងខ្ពស់។ ដោយមានការចូលរួមពីសមាគមកសិករគ្រប់លំដាប់ថ្នាក់ នាបច្ចុប្បន្ននេះ មុខមាត់ជនបទ Son La បានផ្លាស់ប្តូរច្រើន ប្រជាជនបានប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេសទំនើបលើវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតាមនោះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខេត្ត Son La កំពុងអភិវឌ្ឍន៍ជនបទទំនើប កសិករអរិយធម៌ជាជំហានៗផងដែរ។
 
 
ខេត្ត Son La អភិវឌ្ឍន៍ជនបទទំនើបកសិករអរិយធម៌ - ảnh 1ខេត្ត Son La អភិវឌ្ឍន៍ជនបទទំនើបកសិករអរិយធម៌

“ប្រជាជនទាំងមូលសាមគ្គីគ្នា កសាងជនបទថ្មី នគរអរិយធម៌” “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជីវភាពវប្បធម៌” គឺជាកម្មវិធីចំនួនពីរក្នុងចំណោមកម្មវិធីនានា ដែលបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅខេត្ត Son La ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅភូមិសាស្ត្រខេត្តបានអនុវត្តន៍កម្មវិធីទាំងនេះយ៉ាងសកម្ម ដោយទាក់ទាញបានការចូលរួមរបស់សមាជិក និងប្រជាកសិករចួលរួមជាមួយគុណភាពកាន់តែខ្ពស់លើគ្រប់វិស័យជីវភាពសង្គមពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានវាយតម្លៃថា៖ “ការយល់ដឹងរបស់ប្រជាជនបានផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ហើយការត្រិរះរិះក្នុងការប្រើប្រាស់មធ្យោបាយផលិតកម្មគឺជាផ្ទៃដីរបស់គេក៏មានការផ្លាស់ប្តូរ ដើម្បីនាំមកនូវផលិតភាព។ ខេត្ត Son La កំពុងអនុវត្តន៍ប្រការនេះយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ជីវភាពរស់នៅត្រូវបានលើកកម្ពស់ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅជនបទក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ រួមចំណែកដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តទាំងមូលផងដែរ”។

ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅភូមិសាស្ត្រខេត្តបានបំផុសចលនាប្រឡងប្រណាំងជាច្រើន ដើម្បីពង្រីក និងអនុវត្តន៍គំរូផលិតកម្មជាច្រើនប្រកបដោយជោគជ័យស្របតាមស្តង់ដារ និងបទប្បញ្ញត្តិ បង្កើតផលិតផលស្អាត ប្រកបដោយគុណភាព ធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ រួមចំណែក នាំកសិផល Son La ទៅកាន់ទីផ្សារទាំងជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះ ការយល់ដឹងក្នុងការធ្វើកសិកម្មរបស់ប្រជាជននៅមូលដ្ឋានមានការផ្លាស់ប្ដូរជាច្រើនពីរបៀបដាំដុះបែបប្រពៃណី និងតាមបទពិសោធន៍ដែលមានស្រាប់។ លោកស្រី Nguyen Thi Sau ប្រជាកសិករម្នាក់មកពីទីរួមស្រុកHat Lot ស្រុក Mai Son ខេត្ត Son La បានឲ្យដឹងថា៖ “នាងខ្ញុំត្រូវបានបង្រៀន និងណែនាំអំពីបច្ចេកទេសថែទាំ និងរបៀបប្រើប្រាស់ថ្នាំថែទាំដំណាំដាំដុះ ដើម្បីអនុវត្តន៍ជាក់ស្ដែង នាំមកនូវទិន្នផលខ្ពស់។ចូលរួមស្រង់ដារ VietGap គឺមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់នាងខ្ញុំ។ ប្រសិនបើយើងផលិតចេញផ្លែទៀបស្អាត ទើបទីផ្សារទទួលយក ពោលគឺបើមានពាណិជ្ជសញ្ញា នឹងមានទីផ្សារផងដែរ”។

ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍ជនបទទំនើប កសិករស៊ីវិល័យនៅខេត្ត Son La សម្ព័ន្ធកសិករខេត្តបានពង្រីកតួនាទីស្នូលក្នុងការអភិវឌ្ឍកសិកម្ម កសាងជនបទថ្មី។ ដោយបង្ហាញយ៉ាងច្បាស់លាស់ក្នុងការងារឃោសនា ចលនាសមាជិកកសិករចូលរួមអនុវត្តន៍បណ្ដាគម្រោងរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ អភិវឌ្ឍន៍ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព។ សមាជិកសម្ព័ន្ធកសិករបានចូលរួមយ៉ាងសកម្មចលនាកសិករប្រឡងប្រណាំងផលិកម្ម និងធ្វើអាជីវកម្មពូកែ ប្រើប្រាស់បច្ចេកវិទ្យាបច្ចេកទេសទៅក្នុងផលិតកម្ម រួមចំណែកយ៉ាងធំធេងទៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទក្នុងភូមិសាស្ត្រខេត្ត។ នាបច្ចុប្បន្ននេះ ខេត្តទាំងមូលមានក្រុមគ្រួសារកសិករផលិតកម្ម និងធ្វើអាជីវកម្មពូកែជាង ២៨ ៣០០ គ្រូរ។ ដោយមានភាពស្វាហាប់ និងភាពច្នៃប្រឌិត ក្រុមគ្រួសារកសិករផលិតកម្ម និងធ្វើអាជីវកម្មពូកែក៏បានបង្កើតសហគ្រាសខ្នាតតតូច និងមធ្យម ឬចូលរួមបង្កើតក្រុមសហករណ៍ សហករណ៍ រួមចំណែកបង្កើនការតភ្ជាប់ ពង្រីកទ្រង់ទ្រាយ និងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្មជនបទ។ លើសពីនេះទៅទៀត គ្រួសារទាំងនេះក៏បាន រួមចំណែកបង្កើតការងារធ្វើដល់ពលករជាង ១២ ០០០ នាក់ ដោយជួយឧបត្ថម្ភទុន ពូជដំណាំដាំដុះ ពូជសត្វចិញ្ចឹម និងបទពិសោធន៍ផលិតកម្មសម្រាប់គ្រួសារក្រីក្រក្នុងភូមិសាស្ត្រខេត្ត។ លោក Nguyen Ngoc Dung ប្រធានសហករណ៍ Ngoc Lan ស្រុក Mai Son បានឲ្យដឹងថា៖ “បើចង់ទៅលឿនគឺទៅម្នាក់ឯង បើចង់បោះជំហានយ៉ាងរឹងគឺត្រូវសហការគ្នា។ ដូច្នេះហើយ យើងខ្ញុំបានបណ្តាក់ទុនរួមគ្នា តភ្ជាប់គ្នាជាសហករណ៍។ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការបញ្ចេញលក់កាន់តែរលូន ព្រោះថាយើងមានពាណិជ្ជសញ្ញា ហើយផ្លែឈើមានគុណភាពល្អ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានប្រមូលទិញលិតផលមួយចំនួនជូនប្រជាកសិករ ដើម្បីបញ្ចេញលក់នៅទីផ្សារទីក្រុងហាណូយផងដែរ”។

ទិសដៅអភិវឌ្ឍន៍ជនបទទំនើប កសិករអរិយធម៌គឺមានអត្ថន័យដ៏សំខាន់ក្នុងការជំរុញខឿនកសិកម្មរបស់ខេត្ត Son La តាមទិសដៅទំនើប ការអភិវឌ្ឍប្រកបដោយចីរភាព ពង្រីកតួនាទីជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច ។ តាមនោះ រួមចំណែកនាំខេត្ត Son La ក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅតំបន់ភាគពាយ័ព្យឲ្យបានឆាប់ៗនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ