ខេត្ត Thai Nguyen កសាងពាណិជ្ជសញ្ញាតែ Tan Cuong ផ្សារភ្ជាប់​ជាមួយ​​ការអភិវឌ្ឍ​​ទេសចរណ៍

(VOVWORLD) - តែ Tan Cuong គឺជាផលិតផលប្រចាំតំបន់ ហើយជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះរបស់ខេត្ត Thai Nguyen ដែលត្រូវបានមនុស្សជាច្រើននិយមចូលចិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយមានសណ្ឋានដីទីទួលទាប់ មានដើមតែដុះលូតលាស់ដ៏ស្រស់បំព្រងនោះ កន្លែងដាំដំណាំតែប្រចាំតំបន់ Tan Cuong គឺជាគោលដៅទេសចរណ៍អេកូឡូស៊ី ដ៏ទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទទួលបទពិសោធន៍យ៉ាងច្រើនកុះករផងដែរ។
ខេត្ត Thai Nguyen កសាងពាណិជ្ជសញ្ញាតែ Tan Cuong ផ្សារភ្ជាប់​ជាមួយ​​ការអភិវឌ្ឍ​​ទេសចរណ៍ - ảnh 1ទួលតែ VietGap Tien Yen (រូបថត៖ toquoc.vn)

តំបន់ដាំដំណាំតែ Tan Cuong នៅលើទីទួលដើមតែដែលដាំដុះយ៉ាងរៀបរយនិងស្រស់ស្អាតគឺជាគោលដៅទាក់ទាញចំពោះភ្ញៀវទាំងជាតិ និងអន្តរជាតិតាំងពីយូរណាស់មកហើយ។ ឃុំ Tan Cuong មានប្រជាជនជិត  ១៦០០ គ្រួសារ ក្នុងនោះប្រជាជនចំនួន ៩០% បានប្រកបមុខរបរកសិកម្ម។ ដោយកំណត់ថាដើមតែមានគុណប្រយោជន៍សេដ្ឋកិច្ចរបស់ឃុំ បាននាំមកនូវផលប្រយោជន៍ និងប្រាក់ចំណូលខ្ពស់ដល់ប្រជាជននោះ អាជ្ញាធរឃុំបានទាញយករាល់ប្រភពកម្លាំង លើកទឹកចិត្តប្រជាកសិករអនុវត្តន៍ទម្រង់សេដ្ឋកិច្ចជាច្រើន ដោយប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការដាំដុះ ប្រមូលផល កែច្នៃតែ ដោយផ្សារភ្ជាប់ជាមួយសកម្មភាពទេសចរណ៍សហគមន៍ Homestay។អាស្រ័យហេតុនេះ ជួយកែលម្អជីវភាពរស់នៅខាងសំភារៈ និងស្មារតីជូនប្រជាជន។

ការកសាងពាណិជ្ជសញ្ញាតែ ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍នោះ គ្រួសារជាច្រើននៅឃុំ Tan Cuong និងម្ចាស់សិប្បកម្មកែច្នៃតែបានកសាងលំហទទួលទានតែ និងទីកន្លែងបង្អង់ដំណើរជាច្រើន ដើម្បីត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរមកទទួលបទពិសោធន៍ប្រមូលផល កែច្នៃតែ ស្នាកនៅហូបចុកនៅហ្នឹងផ្ទះ។ ផលិតផលតែ Hao Dat គឺជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះមួយនៅខេត្ត Thai Nguyen ហើយក៏ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើន។ អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានទទួលទានទឹកតែប៉ុណ្ណោះទេ ថែមទាំងបានទស្សនា រោងចក្រកែច្នៃតែ កូនភ្នំដាំដំណាំតែដ៏ស្រស់ស្អាត ប្រៀបប្រដូចជាផ្ទាំងគំនូរអញ្ចឹង។ លោកស្រី Dao Thanh Hao នាយកក្រុមហ៊ុនតែ Hao Dat បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មកសិកម្មស្អាត ដែលផ្សារភ្ជាប់ជាមួយ ទេសចរណ៍អេកូឡូស៊ី៖ “យើងខ្ញុំក៏បានមើលឃើញពីសក្តានុពលអភិវឌ្ឍន៍ នៅពេលដែលទទួលបានបទដ្ឋាន OCOP ផ្កាយ ៤ ។ នៅឆ្នាំ ២០២១ យើងក៏មានបំណងថា ផលិតផលទទួលបានផ្កាយ ៥ ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាដល់អតិថិជន ឲ្យមានអារម្មណ៍នឹងនរចិត្ត នៅពេលប្រើប្រាស់ផលិតផល”។

ខេត្ត Thai Nguyen កសាងពាណិជ្ជសញ្ញាតែ Tan Cuong ផ្សារភ្ជាប់​ជាមួយ​​ការអភិវឌ្ឍ​​ទេសចរណ៍ - ảnh 2លំហវប្បធម៌ទទួលទានទឹកតែ (រូបថត៖ daibieunhandan.vn)

នៅឆ្នាំ ២០០៧ សមាគមតែThai Nguyen ត្រូវបានបង្កើតឡើង ដោយមានសមាជិកជាសហគ្រាស សហករណ៍ ក្រុមគ្រួសារកសិករដាំដុះ កែច្នៃ ធ្វើអាជីវកម្មតែ និងបណ្ដាអង្គការ បុគ្គល ដែលប្រតិបត្តិការលើវិស័យតែ។ នាបច្ចុប្បន្ននេះ សមាគមបានប្រមូលផ្តុំសមាជិកចំនួន ១០៦ អង្គភាព ដែលបានផលិតនិងធ្វើពាណិជ្ជកម្មិជ្ជកម្មតែ ក្នុងនោះមានសហគ្រាសចំនួន ៤០ សហករណ៍ចំនួន ៥២ ក្លឹបចំនួន ៤ សមាគមវិជ្ជាជីវៈចំនួន ១  និងសិប្បកម្មគ្រួសារចំនួន ៩ ។ ក្រុមហ៊ុនភាគហ៊ុនតែ Ha Thai នៅឃុំLa Bang ស្រុកDai Tu ខេត្ត Thai Nguyen មានផ្ទៃដីដាំដំណាំតែជាង ៣០០ ហិកតា ក្នុងនោះផ្ទៃដីចំនួន ៤០ ហិកតាត្រូវបានដាំដុះតាមវិធីសរីរាង្គ។ ទោះបីជារងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែផលិតផលរបស់សហគ្រាសទទួលបានបទដ្ឋាន OCOP ដូច្នេះហើយ តាមការប៉ាន់ស្មានថា សហគ្រាសនៅនាំតែចេញបានប្រមាណ១០០ តោននៅឆ្នាំនេះ។ លោកស្រី Nguyen Thi Hien ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន តែ Ha Thai បានឲ្យដឹងថា៖ “ការបង្កើតពាណិជ្ជសញ្ញាគឺពិបាករួចទៅហើយ ប៉ន្តែដើម្បីមានកន្លែងឈរជើងនៅលើទីផ្សារគឺកាន់តែពិបាកជាងទៀត។ អ្នកផលិតត្រូវមានទឹកចិត្តល្អ ទើបធ្វើបានផលិតផល ដែលមានស្តង់ដារពោលគឺត្រូវផ្ដោតសំខាន់លើការថែរក្សាដើមតែនៅចំការ រហូតដល់ការសម្ងួតតែទៀតផង។ ជាពិសេសត្រូវធ្វើផលិតផលសរីរាង្គ ដើម្បីធានាសុខភាពជូនប្រជាជន”។

ខេត្ត Thai Nguyen មានផ្ទៃដីដាំដំណាំតែចំនួន ១៩ ០០០ ហិកតា បរិមាណត្រួយតែជារៀងរាល់ឆ្នាំ សម្រេចបានជិត ២ សែន តោន ហើយបានបញ្ចេញលក់នៅទីផ្សារក្នុងស្រុកស្រូបយកពី ៧០-៨០% ហើយចំណែកដែលនៅសល់ទុកសម្រាប់នាំចេញ។ ការកសាងផលិតផល OCOP ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍នៅខេត្ត Thai Nguyen បានបង្កើតឱកាសសម្រាប់ប្រជាជន បង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអនុវត្តន៍កម្មវិធីកសាងជនបទថ្មីប្រកបដោយជោគជ័យ។ លោក Tran Nho Huong អនុប្រធានខុទ្ធកាល័យកសាងជនបទថ្មីនៅខេត្ត Thai Nguyen បាន ឲ្យ ដឹងថា៖ ការកសាងពាណិជ្ជសញ្ញាតែ Thai Nguyen ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍អេកូឡូស៊ីគឺជាទិដៅត្រឹមត្រូវនៅខេត្ត Thai Nguyen៖ “ដោយអាស្រ័យទៅលើកម្មវិធីរួមបញ្ជូលគ្នានេះ សេដ្ឋកិច្ចនៅមូលដ្ឋានមានការអភិវឌ្ឍជាងមុន។ កម្មវិធីនេះក៏បានជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ”។

ការកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាតែ ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍នៅខេត្ត Thai Nguyen កំពុងជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៅតាមតំបន់ជនបទក្នុងខេត្ត។ គម្រោងអភិវឌ្ឍន៍ផលិតផលកសិកម្មស្នូល ដោយផ្តោតសំខាន់លើការអភិវឌ្ឍផលិតផល OCOP ពីដើមតែដោយផ្សារភ្ជាប់ជាមួយសកម្មភាពវប្បធម៌និងទេសចរណ៍នឹងចូលរួមកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកសាងជនបទថ្មីនៅខេត្ត Thai Nguyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ