ខែត្រNinh Thuan កសាងជនបទថ្មី

ខែត្រNinh Thuan កសាងជនបទថ្មី - ảnh 1
​១ជ្រុងនៃភូមិTa Duong -Phuoc Thai -Ninh Phuoc(Image:Internet)

 Vovworld- អនុវត្តទឹសស្លោក​​​ “ រដ្ឋនឹងប្រជាជនរួមដៃគ្នាធ្វើ” តំបន់ជាច្រើននៅលើភូមិ

សាស្រ្តខែត្រ​ Ninh Thuan​ បានប្រមូលផ្តុំជួសជុល​ពង្រីកនឹងធ្វើផ្លូវគមនាគមជនបទឃុំ

ភ្ជាប់ឃុំភូមិភ្ជាប់ភូមិថ្មីជាច្រើន ​ជួយសម្រួលឲ្យប្រជាកសិករបើកទូលាយនឹងអភិវឌ្ឌ្យន៏

ផលិតកម្ម។គិតដោយឡែកតែក្នុងឆ្នាំ​២០១១​ ខែត្រ Ninh Thuanបានវិនិយោគទឹកប្រាក់

ចំនួនជិត២ពាន់លានដុងដើម្បីចាក់បេតុងផ្លូវគមនាគមនៅឃុំ  Nhon Son ស្រុក​ Ninh
Son នឹងឃុំ Xuan Hai​ ស្រុក Ninh Hai ធ្វើទំនើបដល់ប្រព័ន្ធធារាសាស្រ្តនៅឃុំ Phuoc Thai​
ស្រុក Ninh Phuoc​ នឹងចំណាយថវិការចំនួនជិត​​៥៥​ពាន់លានដុងដល់ការកសាងហេដ្ឋា

រចនាសម្ព័ន្ធគមនាគម ធារាសាស្រ្ត សុខាភិបាល​អប់រំ​នឹងសំណង់សាធារណះ។​រួមជា
មួយការវិនិយោគរបស់រដ្ឋ ប្រជាជន Ninh Thuan​ ក៏សកម្មរួមកំលាំងកាយចិត្ត​ដើម្បី
កសាងហេដ្ឋារចនាសម្ព័ន្ធដែរ ។ ​លោក Le Ngoc Dung ​ប្រធានឃុំ Phuoc​ Thuan ស្រុក

Ninh Phuoc​ ខែត្រ Ninh Thuan​ បានឲ្យដឹងថា៖“ ជារួមប្រជាជនគាំទ្រយ៉ាងពេញទំហឹង

ចំពោះគោលការណ៏កសាងជនបទថ្មីរបស់បក្ស។ក្រៅពីថវិការរបស់រដ្ឋ​ប្រជាជនបាន

រួមវិភាគទានបន្ថែមដើម្បីកសាងបណ្តាសំណង់ឲ្យកាន់តែល្អជាង។ប្រជាជនជួយ
ជ្រោមជ្រែងយ៉ាងខ្លាំងចំពោះចលនារដ្ឋនឹងប្រជាជនរួមដៃគ្នាធ្វើ”។

        ទន្ទឹមនឹងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ខែត្រ​Ninh Thuan​ ក៏យកចិត្តទុក

ដាក់ដល់ការផ្លាស់ប្តូរទំនៀមទម្លាប់បង្កបង្កើនផល​ អនុវត្តចំរើនជឿនលឿនវិទ្យាសាស្រ្ត

បច្ចេកទេសចូលក្នុងការផលិតដើម្បីបន្ថយចំណាយ​​ បង្កើនទិន្នផល​ តំលៃផលិតផល​បង្កើនប្រភពចំណូលនៅលើផ្ទៃដីតែ១នោះ​​។ ​គំរូគឺរូបសណ្ឋាន“​ ១ត្រូវ-៥បន្ថយ”នៅឃុំ

Phuoc Hau​ រូបសណ្ឋាន​តភ្ជាប់រវាងកសិករ​ អ្នកវិទ្យាសាស្រ្ត ​អាជីវករ នឹងរដ្ឋនឹង​​​ រូប

សណ្ឋាន“គ្រប់គ្រងវាលស្រែតាមទឹសមានប្រសិទ្ថភាពនឹងចីរភាព”​នៅឃុំ Phuoc Thai

ស្រុក Ninh Phuoc​​ ជាដើម​​ដែលនាំមកនូវទិន្នផលខ្ពស់​គុណភាពផលិតផលល្អបន្ថយ

កំរិតកខ្វក់បរិស្ថាន​។លោក  Nguyen Huu Duc ប្រធានគណះកម្មាការខាងកម្មវិធី“កសាង

ជនបទថ្មី”ឃុំPhuoc Hau ស្រុក Ninh Phuoc​ បានឲ្យដឹងថា៖“​ នាពេលកន្លងទៅ ឃុំ​បាន
អនុវត្តបណ្តាចំរើនជឿនលឿនវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការបង្កបង្កើនផល​​ ផ្តល់

មកនូវប្រសិទ្ធភាពខ្ពស់ ​ពិសេសគឺរូបសណ្ឋាន “១ត្រូវ-៥បន្ថយ”។ក្នុងរយះពេលខាង
មុខ ស្នើបណ្តាផ្នែក​បណ្តាជាន់ថ្នាក់ពង្រីករូបសណ្ឋាននេះឲ្យកាន់តែច្រើនថែ​មទៀត

ពិសេសគឺរូបសណ្ឋានដាំស្រូវទឹក”។

      

ខែត្រNinh Thuan កសាងជនបទថ្មី - ảnh 2
កសិករប្រមូលផលស្រូវ( Image:Internet)

  ​ក្នុងរយះពេល​២ឆ្នាំកន្លងទៅ​ខែត្រNinh Thuan​ បានរៀបចំថ្នាក់បង្រៀនវិជ្ជាជីវះ
ចំនួន ​២៨៥​​ សំរាប់សិក្ខាកាមចំនួន​៨៥០០​​នាក់។លោកTran Xuan Hoa អនុប្រធាន

គណះកម្មាធិការប្រជាជនខែត្រ Ninh Thuan​ ​អនុប្រធានគណះកម្មាការខាងកម្មវិធី​

កសាងជនបទថ្មីខែត្រNinh Thuan​ បានឲ្យដឹងថា៖ “ក្រៅពីការងារឃោសនា​ប្រជាជន

ជួយជ្រោមជ្រែងកម្មវិធីកសាងជនបទថ្មី​យើងខ្ញុំក៏យកចិត្តទុកដាក់ជាពិសេសដល់

ការងារបណ្តុះបណ្តាលនឹងរៀបចំការផលិតឡើងវិញដែរ។ការរៀបចំការផលិតឡើង
វិញត្រូវដើព្រមជាមួយការងារបណ្តុះបណ្តាល។ការងារបណ្តុះបណ្តាលជួយលើក
កំពស់ចំណេះដឹងរបស់ប្រជាកសិករ​ ពីនោះជួយបង្កើនសមត្ថភាពនៃរដ្ឋអំណាច​

គណះកម្មាធិការបក្សមូលដ្ឋាន​ ការងារកែទម្រង់រដ្ឋបាលនឹងបានអនុវត្តល្អ​នឹងជួយ

ប្រជាកសិករក្នុងការងាររៀបចំការផលិតឡើងវិញ ការបណ្តុះបណ្តាល​នឹងការយល់
ដឹងអំពីការកសាងជនបទថ្មី”។
បើប្រៀបទៅនឹងក្រមបទដ្ឋានជាតិអំពីជនបទថ្មី នាបច្ចុប្បន្ន​​ខែត្រNinh Thuan​​​
ទើបមានឃុំចំនួន​១៥ក្នុងចំណោមឃុំទាំង៤៧​ទទួលបទដ្ឋានចំនួន​៥​​តែប៉ុណ្ណោះ។
ខែត្រខិតខំមានឃុំចំនួន​១១​ទទួលបទដ្ឋានអំពីជនបទថ្មីនាឆ្នាំ​២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ