គំរោងការណ៍ EDE ជាមួយកម្មវិធីកសាងជនបទថ្មីនៅស្រុកCưm’gar ខេត្ត Daklak

( VOV)_២ឆ្នាំកកន្លងទៅ វិទ្យាស្ថាន EDE ( EDE Consuling Asea Paciffic )  បានអនុ
វត្តគំរោងការណ៍ផលិតកាហ្វេស្របនឹងបំរ៉ែបំរួលអាកាសធាតុ នៅខេត្ត Dac Lac និង
ខេត្តមួយចំនួននៅតំបន់ Tay Nguyen។គំរោងការណ៍គឺសំដៅនេះគឺជួយឧបត្ថម្ភប្រ
ជាកសិករក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ដោយបង្កើនផ្ទេរប្តូវិទ្យាសាស្ត្រ
 បច្ចេកទេស ហើយពីនោះលើកកំពស់ប្រសិទ្ធិភាពផលិតកម្មកាហ្វេតាមទិសចីរ
ភាព។ ឆ្លងតាមរយៈការលាតត្រដាងអនុវត្ត គំរោងការណ៍ កម្មវិធីនេះបានរួម
ចំណែកយ៉ាងសកម្មចូលក្នុងកម្មវិធីកសាងជនបទថ្មី នៅខេត្ត Dac Lac។

គំរោងការណ៍ EDE ជាមួយកម្មវិធីកសាងជនបទថ្មីនៅស្រុកCưm’gar ខេត្ត Daklak - ảnh 1
ប្រមូលកាហ្វេនៅខេត្ត Daklak (រូបថត TTXVN)


        ស្រុក Cưm’gar ​ជាតំបន់ជំនាញខាងដាំដំណាំឧស្សាហកម្មនិងកាហ្វេ។ នេះក៏
គឺជាតំបន់រស់នៅរបស់​បណ្ដា​ជនជាតិភាគតិចដូចជា៖ Ede, M’nong …។ ប៉ុន្មានឆ្នាំ
មុនៗ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះជួបការលំបាក​ជា​ច្រើន។ ចាប់ពីពេល
តំបន់អនវុត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីមក កម្មវិធី EDEបានជម្រុញប្រ
ជាកសិករ ក្នុងការអនុវត្តវិទ្យាសាស្ត្រ ​បច្ចេកវិទ្យាចូលក្នុងផលិតកម្មកាហ្វេ។ មុខ
សញ្ញាដែលទទួលបានផលចំណេញពី​គំរោងការណ៍នេះគឺគ្រួសារកសិករជាង៩០០
គ្រួ នៅឃុំ៥ គឺ៖ Quang Tien, Cum’gar,​ Chu se, EaKpamនិង Eah’ding។ លោក Do
Thanh Chung នាយក​គំរោងការណ៍EDE បានអោយដឹងថា៖ គោលដៅរបស់គំរោង
ការណ៍នេះគឺ​សម​ស្រប​ជាមួយគោលនយោបាយរបស់បក្ស រដ្ឋ អំពីការកសាងជន
បទថ្មី រួមចំណែ​ក​លើកកំពស់ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្ម តាមទិសអភិវឌ្ឍន៍
ដ៏ចីរភាពស្របនឹង បំរ៉ែបំរួលអាកាសធាតុនៅក្នុងតំបន់៖

    “បំរ៉ែបំរួលអាកាសធាតុ បានក្លាយទៅជាខ្លឹមសារក្តៅគគុក មិនមែនអ្វីដែលនៅ
ឆ្ងាយ​នោះទេ វាបានជះឥទ្ធិពលដល់គ្រប់គ្រួសារ អង្គភាពអាជីវកម្មនៅ Tay Nguyen
 ។ Dac Lac ជាតំបន់ដាំកាហ្វេមុខព្រួញក្នុងប្រទេស។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗ នេះ តំប​ន់
ជួប​ប្រទះការលំបាកជាច្រើន។ ហើយគំរោងការណ៍បានជួយឧបត្ថម្ភរបស់យើងខ្ញុំ
គឺដោះស្រាយ​បញ្ហាផ្សេងៗ ជាពិសេសគឺបញ្ហាប្រើប្រាស់ធនធានទឹក ជី ថ្នាំការពារ
ដំណាំ…លៗ។ ”

គំរោងការណ៍ EDE ជាមួយកម្មវិធីកសាងជនបទថ្មីនៅស្រុកCưm’gar ខេត្ត Daklak - ảnh 2
ប្រមូលកាហ្វេ (រូបថតៈ អ៊ីនធឺណែត )


        ដំបូងបង្អស់  គំរោងការណ៍ EDE ជួយឧបត្ថម្ភប្រជាកសិករតាមរូបសណ្ឋាន
​សហករណ៍​ តាមបទដ្ឋាន​កសាងជនបទថ្មី។ ដោយមានការជួយឧបត្ថម្ភនេះ ​គ
ណៈ​កម្មាធិការសហករណ៍បានលើកកំពស់សមត្ថភាពអំពីការគ្រប់គ្រង ​ហិរញ្ញវត្ថុ
 និងសកម្មភាព​សមូហភាពដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែង​សំរាប់​សមាជិក
សហករណ៍នានា។ គំរោងការណ៍បានជួយកសិករប្រមូលផ្តុំសមា​ជិកសហករណ៍រួម
គ្នាបណ្ដុះពូជ រៀបចំការលក់ដូរថ្នាំការពារដំណាំ ជី លក់កាហ្វេ លើកកំពស់ប្រសិទ្ធិ
ភាពផលិតកម្មកាហ្វេ លើកស្ទួយជីវភាពរស់នៅ។ លោក Do Thanh Chung បាន
អោយដឹងថែមទៀតថា៖

        “ នាបច្ចុប្បន្ន ឃុំទាំង៥ដែ​លបានអនុវត្តគំរោងការណ៍សុទ្ធតែទទួលបាន​
សមិទ្ធិផលសកម្មជាច្រើន។  ឃុំ Quang Tien ជាឃុំដំបូងអនុវត្តគំរោងការណ៍ ​និង
បង្កើតបានសហករណ៍១ដោយប្រជាជនធ្វើជាម្ចាស់ ប្រជាកសិករជាអ្នកគ្រប់គ្រង់។
 ហើយបញ្ហាមួយទៀតគឺ យើងខ្ញុំបានណែនាំប្រជាជនគិតគូវិនិយោគចំពោះដំណាំ
កាហ្វេ ដើម្បីនាំមកទិន្នផលខ្ពស់។” 

        គំរោងការណ៍ EDE ក៏បានយកចិត្តទុកដាក់ដល់ការជះឥទ្ធិពលចំពោះ​សង្គម
 ក្នុងការអភិវឌ្ឍន៍កសិកម្មដ៏ចីរភាព ជាពិសេស មុខសញ្ញាជនរួមជាតិជា​ជនជាតិ
ភាគតិច។ តាមរយៈគំរោងការណ៍នេះ និងវគ្គហ្វឹកហ្វឺននានា ជនរួមជាតិជាជនជាតិ
ភាគតិចមានឱកាសជិតដិតនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា របៀបគ្រប់​គ្រងក្នុងការ
កសាងជនបទថ្មី។ បងស្រី H’Mainie ជនជាតិ Ede នៅឃុំ Quang Tien បានចែក
រំលែកថា៖

        “ ប្រជាជនចូលចិត្តកម្មវិធីនេះណាស់ ជាពិសេសជនចាស់ជរាក៏យកចិត្តទុក
​ដាក់ដល់កម្មវិធីនេះដែរ។ ខ្ញុំមកដល់ថ្នាក់ហ្វឹកហ្វឺននេះគឺដើម្បីជួយឧបត្ថម្ភប្រជា
ជន។ ប្រជាជនមិនយល់ប្រការអ្វី ខ្ញុំនឹងបកស្រាយអោយគេស្ដាប់។ ខ្ញុំធ្វើតាមរូប
សណ្ឋានផង និងណែនាំប្រជាជនអនុវត្តតាមផង។”

        គំរោងការណ៍ EDE ក៏បានណែនាំប្រជាជនអនុវត្តវិធានការសន្សំសំចៃទឹក​
ផង ដាំដើមកាហ្វេផ្សំជាមួយដើមឈើហូបផ្លែផង។  ក្រោយ​រយៈពេល២ឆ្នាំអនុ
វត្តគំរោងការណ៍នៅក្នុងតំបន់ ឃុំមួយចំនួននៅស្រុក Cum’gar ទទួលបទដ្ឋានពី
៩-១៥ ក្នុងបទដ្ឋានទាំង១៩។ បណ្ដា​សកម្ម​ភាព​នៃក្របខ័ណ្ឌគំរោងការណ៍ EDE
 បានសកម្មផ្ទេរប្តូរការរីកចំរើននៃវិទ្យា​សាស្ត្រ បច្ចេកវិទ្យា រួមចំណែកក្នុងការក
សាងជនបទថ្មី នៅខេត្ត Dac Lac៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ