|
ប្តូរប្រមូលផ្តុំដីស្រែកសាងជនបទថ្មីនៅហាណូយ(រូបថត៖internet) |
(VOVWorld)-ក្រោយរយះពេល៣ឆ្នាំអនុវត្ត(២០០៩-២០១១)កម្មវិធីគោលដៅ
ជាតិអំពីការ កសាងជនបទថ្មី បានទទួលជាមូលដ្ឋាននូវសំណូមពរដែលបានដាក់
ចេញ។គោលដៅ សំខាន់១នៃកម្មវិធីនេះគឺចលនាប្រជាកសិករប្តូរប្រមូលផ្តុំដីស្រែរៀបចំដីស្រែឡើងវិញ។នេះ ជាគន្លឹះសំខាន់ដើម្បីបង្កើតតំបន់ផលិតកសិកម្មទំនិញ
ដោយស្ថិរភាពនឹងយូរអង្វែងនឹងជា កត្តាសំរេចកំណត់ជំរុញការងារបង្កបង្កើនផល។អត្ថបទសរសេររបស់អ្នកយកព័ត៍មាន To Tuan ។
ឃុំ Song Phuong ស្រុក Dan Phuong ជាឃុំ១ក្នុងចំណោមឃុំនាំមុខក្នុងការកសាង ជនបទថ្មីនៅជាយទីក្រុងហាណូយ។លក្ខណះលេចធ្លោបំផុតនៅទីនេះគឺផ្លូវគមនាគម
ក្នុងឃុំបានចាក់បេតុង។ក៏ប៉ុន្តែ គួរឲ្យចាប់អារម្មណ៏ជាងគេនោះគឺខឿនកសិកម្មបច្ចេក
វិជ្ជាខ្ពស់កំពុងត្រូវបានលេចចេញជារូបរាងនៅទីនេះ។ លោកស្រី Ta Thi Hai អនុ
ប្រធានសហករ កសិកម្ម Song Phuong បានឲ្យដឹងថា៖ឃុំបានសំរេចការប្តូររប្រមូលផ្តុំដីស្រែតាំងពីជា ច្រើនឆ្នាំមុននេះ។ឥឡូវនេះគ្រួសារនិមួយៗនៅសល់តែពី១ដល់២
អំពកស្រែទំហំរាប់ពាន់ម៉ែត្រក្រឡា។ នេះជាលក្ខណះងាយស្រួលដើម្បីកសាងបណ្តា
រូបសណ្ឋានដំណាំផ្កាជាន់ ខ្ពស់។ដើម្បីមានលទ្ធផលនេះគឺជាដំណើរការឃោសនា
១។លោក Chu Duc Tri លេខា គណះកម្មាធិការបក្សស្រុក Hoai Duc បានឲ្យដឹងថា៖ ការលំបាកលំបិនធំបំផុតចំពោះយើងខ្ញុំគឺការងារប្តូរប្រមូលផ្តុំដីស្រែ។ ពីព្រោះវា ទាក់
ទិនដោយផ្ទានល់ដល់ផលប្រយោជន៏របស់ប្រជាកសិករ។ដោយហេតុនេះការដែល ឃោសនាប្រជាកសិករបានគឺលំបាកណាស់។
ការពិតជាក់ស្តែងបានសរឲ្យឃើងថា៖បញ្ហាសំខាន់បំផុតក្នុងការប្តូរប្រមូលផ្តុំដី
ស្រែ កសាងជនបទថ្មីនៅតែជាការយល់ដឹងរបស់ប្រជាកសិករ។កសិករជាអ្នកដែល
លើកឡើង ការជ្រើសរើសល្អបំផុតនឹងប្រសិទ្ធភាពបំផុតនៅលើដីស្រែរបស់ខ្លួន។ក៏
ប៉ុន្តែ បើចង់បាន ដូច្នេះរដ្ឋត្រូវមានទិសដៅ នឹងដឹកនាំថ្នាក់ដឹកនាំស្រុកឃុំ ត្រូវធ្វើជា
គំរូ ដើរជួរមុខក្នុងចលនា នេះ។លោកLe Thiet Cuong ប្រធានសាខានាយកដ្ឋាន
អភិវឌ្ឌ្យកសិករហាណូយចាត់ទុក ថា៖ ការប្តូរប្រមូលផ្តុំដីស្រែដើរព្រមជាមួយការ
បែងចែកដីស្រែឡើងវិញរបស់គ្រួសារ ១ចំនួន តែងកើតមានឡើងការខ្វែងគំនិត
ក្នុងប្រជាជន។បើសិនជាកម្មាភិបាលធ្វើជាគំរូនឹងឯកភាពជាមួយការចាប់ឆ្នោត គឺ
អនុវត្តបាន។ឧទាហរណ៏៖នៅឃុំ Hop Thanh ស្រុក Mi Duc ជួរកម្មាភិបាលនៅទីនេះ
បានធ្វើជាគំរូ ដើរជួរមុខបានជាការងាប្រព្រិត្តទៅ ដោយរលូន។ រឿងនៅឃុំ Hop
Thanh ស្រុក Mi Duc ក៏សរឲ្យឃើញដែរថា៖ពេលដែលមានគោល មាគាត្រឹមត្រូវ ការស្រុះចិត្តគំនិតរបស់ប្រជាជន ការងារពិបាកក៏ក្លាយទៅជាងាយស្រួលដែរ ។
លោកស្រី Duong Thi An កសិករ១រូបនៅ ឃុំ Hop Thanh ស្រុក Mi Duc បានចែក
រំលែកថា៖ មុននេះពេល ដែលបែងចែកដីស្រែគឺគ្មានម៉ែត្រដើម្បីវាស់ទេ។គេស្ទង់
តែប៉ុណ្ណោះ ទើបដីស្រែរបស់គ្រួសារខ្លះអាចលើសបន្តិច។ឥឡូវនេះគេប្រើម៉ាស៊ីន
ម៉ែត្រដើម្បី វាស់បែងចែក ដីស្រែឡើងវិញទើបត្រឹមត្រូវ។បើមានលើសគឺសង់
សហករវិញ។ ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ ទីក្រុងហាណូយសកម្មអនុវត្តការ
កសាងជនបទថ្មី នៅតាមបណ្តាស្រុកជាយក្រុង។រួមជាមួយឃុំ Thuy Huong ស្រុក
Chuong Mi ឃុំ Dai Ang ស្រុក Thanh Tri Mai Dinh ស្រុក Soc Son ដែលត្រូវបាន
គណះកម្មាការដឹកនាំ ការកសាងជនបទថ្មីមជ្ឈឹមជ្រើសរើសធ្វើជាគំរូ បណ្តាស្រុក
ផ្សេងៗទៀតក៏សកម្មកសាង ជនបទថ្មីដែរ។គិតមកដល់ពេលនេះឃុំThuy Huong
បានសំរេចបទដ្ឋានចំនួន ១៨ ក្នុង ចំណោមបទដ្ឋានទាំង១៩ អំពីការកសាងជន
បទថ្មី។កំរិតកំណើនសេដ្ឋកិច្ចទទួលបាន ២៣%ក្នុង១ឆ្នាំ។ចំណូលគិតតាមមនុស្ស
ម្នាក់ៗទទួលបាន២១លានដុងក្នុង១ឆ្នាំ។ រចនា សម្ព័ន្ធធសេដ្ឋកិច្ចផ្ទេរប្តូរតាមទឹស
សកម្ម។ដោយមានលទ្ធផលដែលទទួលបាន ជាជំហាន ដំបូងនេះហាណូយខិត
ខំដល់ដំណាច់ឆ្នាំ២០១២ នឹងសំរេចការងារប្តូរប្រមូលផ្តុំដីស្រែ ធ្វើជាផែនគ្រឹះ
ក្នុងការលើកកំពស់តំលៃដីស្រែ។រួមជាមួយតំបន់ផ្សេងៗទៀត ចលនាប្តូរ ប្រមូល
ផ្តុំដីស្រែនៅហាណូយបាននឹងកំពុងជាចំណុចសំខាន់ដែលជោគជ័យជាជំហាន ដំបូងរបស់វាមានកំលាំងរីកទូលាយទៅក្នុងទូទាំងប្រទេស៕