គំរូចិញ្ចឹមងាវប្រកបដោយប្រសិទ្ធភាពនៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau

(VOVWORLD) - ឃុំ Dong Thoi ស្រុក Cai Nuoc ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត Ca Mau ដូច្នេះលក្ខខ័ណ្ឌអភិវឌ្ឍន៍នៅតែមានការលំបាកជាច្រើន។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលអនុវត្តន៍គំរូចិញ្ចឹមងាវសមុទ្រនៅក្នុងឃុំមក បានជួយបង្កើតជំហានលោតផ្លោះសម្រាប់ការផ្លាស់ប្ដូរថ្មីនៅមូលដ្ឋានទាំងមូល។ មិនត្រឹមតែ ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងមុខមាត់ជនបទក៏ត្រូវបានផ្លាស់ប្ដូរថ្មី ទតផង។
គំរូចិញ្ចឹមងាវប្រកបដោយប្រសិទ្ធភាពនៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau - ảnh 1គំរូចិញ្ចឹមងាវប្រកបដោយប្រសិទ្ធភាពនៅ ឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau

នៅឆ្នាំ ២០១០ គំរូចិញ្ចឹមងាវសមុទ្រក្នុងតំបន់ចិញ្ចឹមបង្គាត្រូវបានអនុវត្តន៍នៅឃុំ Dong Thoi ស្រុក Cai Nuoc។ នាគ្រានោះ ប្រជាជនដែលមានជីវភាពរស់នៅលំបាកដើរកចាប់ងាវនៅតាមឆ្នេរសមុទ្រ រកប្រាក់បន្ថែម ហើយបានយកពូជងាវទៅចិញ្ចឹមសាកល្បង។ ងាវមានការអភិវឌ្ឍន៍យ៉ាងលឿន ហើយចាប់ពីពេលនេះតទៅ ប្រជាជនបានប្រាប់តៗគ្នាអំពីរបៀប ចិញ្ចឹមងាវនៅតំបន់ចិញ្ចឹមបង្គា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

នាបច្ចុប្បន្ននេះ អាស្រ័យទៅលើការចិញ្ចឹមងាវសមុទ្រនោះ  នៅតាមបណ្ដោយផ្លូវ ឃុំ Dong Thoi ផ្ទះថ្មយ៉ាងរឹងមាំជាច្រើនត្រូវបានសាងសង់ឡើង។ លោក Mai Van Tho ពលរដ្ឋម្នាក់ ដែលទើបតេប្រកបដរបរចិញ្ចឹមងាវរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ គឺរកបានប្រាក់គ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះមួយខ្នង។ លោកបានឲ្យដឹងថា ប្រជាជននៅមូលដ្ឋាន បានរស់នៅដោយអាស្រ័យផលទៅលើការចិញ្ចឹមបង្គា ក្ដាម ក្នុងស្រះ។ ដោយសារមានផ្ទៃដីតិចតូច បានជាអស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ គ្រួសារលោកគ្មានលទ្ធភាពសាងសង់ផ្ទះសមរម្យមួយខ្នងបានឡើយ។ នៅពេលដែលគំរូចិញ្ចឹមងាវអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះ លោក Mai Van Tho បានប្រើប្រាស់ផ្ទៃដីចំនួន ០,៧ ហិកតារបស់គ្រួសារសម្រាប់ចិញ្ចឹមងាវ។ នៅឆ្នាំ២០១៧ លោកទទួលបានប្រាក់ចំណេញប្រមាណ ២០០ លានដុង ពីការចិញ្ចឹមងាវប្រកបដោយជោគជ័យ។ លោកបានសំណេះសំណាលថា៖ “គ្រួសារខ្ញុំបានចិញ្ចឹមបង្គា ក្ដាម និងងាវ ប៉ុន្តែភាគច្រើនគឺចិញ្ចឹមងាវ។ ការចិញ្ចឹមងាវនាំមកនូវប្រសិទ្ធភាពខ្ពស់ ដោយជួយគ្រួសារយើងខ្ញុំមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ លើលពីនេះទៅទៀត គំរូចិញ្ចឹមងាវគឺងាយស្រួលជាងការចិញ្ចឹមក្តាម ប៉ុន្តែប្រសិទ្ធភាពខ្ពស់ណាស់”។

នៅពេលដែលគំរូចិញ្ចឹមងាវចាប់ផ្ដើមអភិវឌ្ឍន៍ ក៏ជាពេលវេលាដែលឃុំ Dong Thoi ចាប់ផ្ដើមកសាងជនបទថ្មី។ អាជ្ញាធរមូលដ្ឋានបានកំណត់ថាងាវគឺជាមុខសញ្ញាចិញ្ចឹមស្នូល។ ហើយតាមនោះ ពង្រីកគំរូនេះដល់ក្រុមគ្រួសារជាច្រើន ដើម្បីអភិវឌ្ឍន៍ផលិតកម្ម បង្កើនប្រាក់ចំណូល។ ដោយទទួលបានប្រាក់ចំណេញប្រមាណ ១០០ លានដុង/ហិកតា/ឆ្នាំនោះ ក្រុមគ្រួសារជាច្រើននៅឃុំ Dong Thoi បានរួចផុត ពីភាពក្រីក្រ ហើយក្លាយទៅជាអ្នកមាន ដោយអាស្រ័យផលលើការចិញ្ចឹមងាវ។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនក្នុងតំបន់សម្រេចបានជាង ៥០ លានដុង/នាក់/ឆ្នាំ ពោលគឺកើនឡើងប្រមានទ្វេដង បើប្រៀបធៀបនឹងរយៈពេលចាប់ផ្ដើមកសាងជនបទថ្មី។

គំរូចិញ្ចឹមងាវប្រកបដោយប្រសិទ្ធភាពនៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau - ảnh 2ផ្លូវថ្នល់នៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau

នៅពេលដែលជីវភាពរស់នៅ ត្រូវបានលើកកម្ពស់នោះ អ្នកឃុំបានត្រៀមខ្លួនជាស្រេចរួមកម្លាំងកាយចិត្ត និងបរិច្ចាគសាច់ប្រាក់ដើម្បីកសាងជនបទថ្មី។ នៅពេលដែលរដ្ឋបានធ្វើការចលនា “ រួមគ្នាធ្វើផ្លូវថ្នល់”នោះ ប្រជាជនបានគាំទ្រយ៉ាងក្លៀវក្លា។ ដូចជាផ្លូវបេតុង Kinh  ១ ដែលមានប្រវែងជាង ៣ ៥០០ ម៉ែត្រ ដែលបានបញ្ចប់ជាស្ថាពរកាលពីឆ្នាំមុន ដោយ ត្រូវបានប្រជាជនបានបរិច្ចាគដីធ្លី។ នាពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានក៏បានធ្វើការចលនាដល់ប្រជាជនអនុវត្តន៍បទដ្ឋាននានាដូចជា៖ ធ្វើរណ្ដៅដាក់សំរាម តុបតែងផ្ទះសម្បែង និងបង្កើតទេសភាព ជាដើម ដោយទទួលបានការគាំទ្រពីសំណាក់ប្រជាជនផងដែរ។

នៅពេលចាប់ផ្តើមអនុវត្តន៍ការកសាងជនបទថ្មីនៅឆ្នាំ ២០១០ នោះ ឃុំ Dong Thoi សម្រេចបានបទដ្ឋានជនបទថ្មីត្រឹមតែ ៣ ចំណុចប៉ុណ្ណោះ។ ប៉ុន្តែនាបច្ចុប្បន្នេះ ឃុំនៅខ្វះបទដ្ឋានត្រឹមតែ ៣ ចំណុចប៉ុណ្ណោះ ដើម្បីសម្រេចបានគោលដៅជនបទថ្មី។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ទោះបីជួបការលំបាកក៏ដោយ ប៉ុន្តែ  គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៅតែខិតខំប្រឹងប្រែងដើម្បី នាដំណាច់ឆ្នាំនេះ មូលដ្ឋានត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មី។ លោក Vo Van Trieu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Thoi បាន ឲ្យដឹង ថា៖ “ក្នុងបរិបទនៃជំងឺរាតត្បាតនោះ យើងខ្ញុំក៏បានជួបការលំបាកមួយចំនួនផងដែរ។ ទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំឃុំបានផ្តោតសំខាន់លើភារកិច្ចដោយបែងចែកជាក្រុមការងារតូចៗដើម្បីបន្តទៅដល់ផ្ទះនីមួយ ធ្វើការចលនាប្រជាជនឲ្យសម្រេចរួចរាល់រាល់ការងារក្នុងដំណើរការអនុវត្តន៍បទដ្ឋានជនបទថ្មី។ ដោយទទួលបានការសហការយ៉ាងជិតស្និទ្ធិពីសំណាក់ប្រជាជននោះ បានជាថ្នាក់ដឹកនាំខេត្ត បានធ្វើការត្រួតពិនិត្យលើបទដ្ឋានជនបទទាំងអស់យ៉ាងរលូនផងដែរ”។

ក្នុងការកសាងជនបទថ្មី បទដ្ឋានដ៏សំខាន់មួយគឺការអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជន”។ ទោះបីជួបការលំបាកក៏ដោយ ប៉ុន្តែ ឃុំ Dong Thoi បានខិតខំប្រឹងប្រែងសម្រេចឲ្យបានបទដ្ឋានទាំងនេះ ហើយបានប្រមូលកម្លាំងប្រជាជន ដើម្បីចូលរួមចំណែកក្នុងដំណើរការកសាងជនបទថ្មីនៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ