ឃុំ Bac Son ឆ្លង់កាត់ការលំបាកដើម្បីកសាងជនបទថ្មី

(VOV5)_រួមជាមួយតំបន់ផ្សេងៗក្នុងទូទាំងប្រទេស ឃុំ Bac Son ចំណុះទីក្រុង 
Mong Cai ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) កំពុងស្ថិតនៅ​ក្នុង​ដំណើការ​
អនុវត្ត​កម្មវិធីកសាងជនបទថ្មីយ៉ាងសកម្ម។ ជាឃុំមួយក្នុងចំណោមឃុំតំបន់ខ្ពង់រាប
នៃ​ព្រំដែន នៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែ រដ្ឋអំណាចនិងប្រជាជនឃុំ Bac Son ​ចេះឆ្លៀតយកលក្ខណះភូមិសាស្ត្រដែលមានស្រេចនៅក្នុងតំបន់នេះ ដើម្បីអនុវត្តការ
កសាង​ជនបទថ្មីប្រកបដោយប្រសិទ្ធិភាព។ 

ឃុំ Bac Son ឆ្លង់កាត់ការលំបាកដើម្បីកសាងជនបទថ្មី - ảnh 1
ឃុំ Bac Son ឆ្លង់កាត់ការលំបាកដើម្បីកសាងជនបទថ្មី(http://www.baoquangninh.com.vn/)

ឃុំ Bac Sonត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៣ ដោយមានគ្រួសារចំនួន ៤០០​គ្រួ  និងមនុស្សចំនួន១៧០០នាក់។ ជាឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាលមួយ  ម្លេះហើយ ​ពេល
ដែលឃុំ Bac Son អនុវត្តការកសាងជនបទថ្មី​នៅមាន​ការលំបាកជាច្រើន​ជាពិសេសគឺការ ធ្វើប្រពលវប្បកម្មរបស់ប្រជាជន​នៅលើវាលស្រែជណ្ដើរ ដូច្នេះហើយ ការកសាងវាល
ស្រែធំ  បញ្ជូនម៉ាស៊ីន គ្រឿងចក្របនីយកម្មកសិកម្មត្រូវជួបការលំបាកជាច្រើន។ ប៉ុន្តែ ​ជាមួយគំនិតពិចារណាយ៉ាង​សកម្ម រដ្ឋអំណាចឃុំ Bac Son បានប្រើប្រាស់ផ្ទៃដីព្រៃដើម្បី​
អភិវឌ្ឍន៍​រុក្ខកម្ម ​លើកស្ទួយជីវភាពរស់នៅរបស់​ប្រជាជន។ ទន្ទឹមនឹងនោះ ​រដ្ឋអំណាច​ឃុំ 
Bac Sonក៏បានបើកបណ្ដាថ្នាក់​បណ្ដុះបណ្ដាលកសិកម្ម ក្នុងរយះពេលខ្លី ​សំរាប់​ប្រជា
កសិករ។ បង​ Giang A Sinh ជាអ្នកឃុំ Bac Son ១នាក់បាន​អោយ​ដឹង​ថា​​÷

          “ ក្នុងរយះពេលប៉ុន្មានឆ្នាំដើមដំបូងនៅទីនេះ ប្រជាកសិករបានឈូសឆាយ​ដីធ្លី ​ហើយចាប់ផ្តើមដាំព្រៃ។ ប្រជាកសិករភាគច្រើនបានដាំដើមឈើអាកាស្យា។ ​ដើមឈើ នេះលូតលាស់ល្អណាស់ ក្រោយរយះពេលពី៧ដល់៨ឆ្នាំគឺអាច​ប្រមូលផលបានហើយ។”

          ចាប់ពីពេលមានកម្មវិធីកសាងជនបទថ្មីមក រដ្ឋអំណាចឃុំ Bac Son ថែមទាំងបាន​
ណែ​នាំ​ប្រជាជនផ្ទេរប្តូររចនាសម្ព័ន្ធចិញ្ជឹមសត្វអោយសមស្របជាមួយលក្ខណះ​ក្នុងតំបន់
ទៀតផង។ 

          ភូមិសាស្ត្រ​ Bac Sonមានខ្សែរផ្លូវវែងមួយដែលតភ្ជាប់ជាមួយចិន ដូច្នេះ ​ការងារ
ធានា សន្តិសុខ សណ្ដាប់ធ្នាប់នៅតែជាកត្តាសំខាន់ ដែលបានឃុំ Bac Son ដាក់ជួរមុខ  ក្នុងការសម្រេចបទដ្ឋានអំពីការកសាងជន​បទថ្មី។ ​លោក​Nguyen​ Van Hoanh ប្រធាន គណះកម្មាធិការប្រជាជនឃុំ Bac Son បាន​អោយ​ដឹង​ថា÷

          “ ចំពោះសភាពការណ៍សន្តិសុខ អាចអះអាងបានថា÷​ពីឆ្នាំ ២០០៣មក ​ទោះបី
ជាមានខ្សែរ ផ្លូវព្រំដែនវែងក្តី ប៉ុន្តែឃុំ Bac Son នៅតែរក្សាបានប្រព័ន្ធ​សន្តិសុខ សណ្ដាប់
ធ្នាប់។ ខ្សែរផ្លូវព្រំដែន និងបង្គោលព្រំដែននៅពេលណាក៏បានរក្សារបានភ្ជាប់ខ្លួន។”

          ទោះបីជាឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាល នៅមានការលំបាកជាច្រើនក្តី ប៉ុន្តែ​ជាមួយ ការខំប្រែងរបស់ថ្នាក់ដឹកនាំឃុំ និងការរួមកម្លាំងកាយចិត្តរបស់ប្រជាជន ឃុំ Bac Son 
បាន ឆ្លងកាត់រាល់ការលំបាក ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន​ធានា  ជាមួយចំ
ណូល គិតជាមធ្យមពី៣០ដល់៤០លានដុង/ឆ្នាំ។ ​ក្នុងចំណោម​បទដ្ឋាន​​ចំនួន១៩ អំពី ការកសាងជនបទថ្មី នាបច្ចុប្បន្ន ឃុំ Bac Son  បានសម្រេច​បទដ្ឋានចំនួន៨។ ដើម្បីទទួល បានគោលដៅនេះ ត្រូវនិយាយដល់ជួរកម្មាភិបាល​វ័យក្មេងដែលបានរដ្ឋអំណាចឃុំប្រ
គល់ភារ កិច្ចច្បាម ជាប់ជាមួយប្រជាជននៅក្នុងតំបន់។ បណ្ដាកម្មាភិបាលនេះ  ជាបណ្ដា អ្នកឃោសនា  ផ្សព្វផ្សាយ  និងចលនាផ្ទាល់ចំពោះប្រជាជនជាជននៅទីនេះអនុវត្តតាម
បណ្ដា គោលនយោបាយ បណ្ដារបៀបធ្វើល្អដើម្បីលើកស្ទូយជីវភាពរស់នៅរបស់ប្រ
ជាជន។ ទន្ទឹមនឹងនោះ គេក៏​ជាអ្នកក្ដាប់ជាប់សភាពការណ៍នៅក្នុងតំបន់។ ដោយ កាណាល់ព័ត៍មាននេះ ប្រជាជនបាន​យល់ដឹងថា÷ ក្នុងការ​កសាងជនបទថ្មី  ប្រជាជនដើរតួនាទីជាម្ចាស់ និងជាអ្នក​ទទួលផលប្រយោជន៍ មនសិការ ដើម្បី ប្រជាកសិករសកម្មកសាងជនបទថ្មី៕



ប្រតិកម្មទៅវិញ

ផ្សេងៗ