ឃុំ Binh Minh មកដល់ទិសដៅយ៉ាងឆាប់ៗក្នុងការកសាងជនបទថ្មី

(VOV World)_ស្ថិតនៅភាគខាងលិចរបស់ស្រុក Khoai Chau, Binh Minh ជាឃុំ មួយក្នុងចំណោមឃុំនាំមុខក្នុងចលនាកសាងជនបទថ្មី របស់ខេត្ត Hung Yen។ ត្រូវ បានជ្រើសរើសជាឃុំ១ ក្នុងឃុំគំរូចំនួន២ អំពីការកសាងជនបទថ្មីក្នុង​ដំណាក់កាល
២០១១-២០១៣​ និងតាមគោលដៅ ក្នុងឆ្នាំ២០១៣នេះ Binh Minh នឹងកសាងរូប សណ្ឋានជនបទថ្មីប្រកបដោយជោគជ័យ ជាមួយបទដ្ឋាន១៩។

ឃុំ Binh Minh មកដល់ទិសដៅយ៉ាងឆាប់ៗក្នុងការកសាងជនបទថ្មី - ảnh 1
ឃុំ Binh Minh មកដល់ទិសដៅយ៉ាងឆាប់ៗក្នុងការកសាងជនបទថ្មី(internet)

          ទៅដល់ឃុំ Binh Minh យើងខ្ញុំ​បានឃើញការផ្លាស់ប្តូរក្នុងជីវភាពរស់នៅ​ជា​ប្រចាំ
ថ្ងៃ របស់ប្រជាជននៅទីនេះ។ មកដល់នាបច្ចុប្បន្ន ឃុំ Binh Minh ​បានរៀបចំផែនការ​ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ សំរាប់ការអភិវឌ្ឍន៍ផលិតកម្ម អភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធ សេដ្ឋកិច្ច សង្គម …។ល។ ជាមួយទិសស្លោក រដ្ឋនិងប្រជាជនរួមគ្នាធ្វើ  បណ្ដា
ភូមិ  ឃុំបានដំណើការជួសជុលផ្លូវ ចាក់បេតុង​ផ្លូវជនបទប្រវែង១២គីឡូម៉ែត្រ ជាមួយ
ថវិកា​សរុបចំនួន ៨ពាន់លានដុង។ ដែលក្នុងនោះមានគ្រួសារជាច្រើនបាន បរិចាក់ធ្លី និងកសាងសំណង់ឡើងវិញដោយខ្លួនឯង។ លោក Nguyen Van Trinh ជាអ្នកនៅឃុំ 
Binh Minh ដែលបានបរិចាក់រាប់សិបម៉ែត្យនិងជួយឧបត្ថម្ភជាប្រាក់ចំនួន​៣លាន​ដុង  ដើម្បីធ្វើផ្លូវចាក់បេតុង បានអោយដឹងថា÷

          “ យើងខ្ញុំគាំទ្រចលនាកសាងជនបទថ្មីនេះណាស់ ដើម្បីផ្លូវឃុំធំទូលាយជាង ​ល្អស្អាតជាង ធ្វើដំណើរទៅចិញទៅមកងាយស្រួលជាង។ ជាប្រជាជន ​ដូច្នេះ  ពេល ដែលគណះកម្មាធិការ រដ្ឋអំណាចឃុំឃោសនា គឺយើងខ្ញុំអនុវត្ត។”

រួមជាមួយការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភវិឌ្ឍន៍សេដ្ឋកិច្ច សុខាភិបាល
អប់រំ សំរាប់ប្រជាជននោះ ឃុំក៏បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅខាងស្មារតី
និងសម្ភារះ និងបណ្ដាចលនា÷ ប្រជាជនទាំងមូលសាមគ្គី​កសាងជីវភាពរស់នៅ​វប្ប
ធម៌ នៅក្នុងទីប្រជុំជន រូបសណ្ឋានប្រជាជន ​កាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថាន 
ជាដើម។ វាយតំលៃអំពីការងារកសាងជនបទថ្មីនៅឃុំ Binh Minh លោក Le Trong
Binh អនុប្រធានគណះកម្មាធិការប្រជាជនស្រុក​និងជាអនុប្រធានគណះកម្មាធិការ បញ្ជាណែនាំកសាងជនបទថ្មី ស្រុក Khoai Chau បានអោយដឹងថា÷

          “ ការជោគជ័យរបស់ឃុំ កឺមកពីគណះកម្មាធិការបញ្ជាណែនាំ គណះ​កម្មា​ធិ​ការ គ្រប់គ្រងថ្នាក់ឃុំ បានធ្វើការងារឃោសនាដ៏ល្អប្រសើរ ដើម្បីប្រជាជនយល់​បានគោល ដៅ អត្ថន័យ របស់ការកសាងជនបទថ្មី។ ចលនាកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើផ្លូវគម
នាគមន៍   ប្រជាជនបានបរិច្ឆាក់ធ្លី ដើម្បីធ្វើផ្លូវ។”

          ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ​ប្រជាជន Binh Minh សកម្ម ក្នុងការផ្ទេរប្តូររចនា​សម្ព័ន្ធ​
ដំណាំដាំដុះ។ លោក Pham Van Phuong ប្រធានសមាគមកសិករ ឃុំ Binh Minh បាន
អោយដឹងថា÷

          “ ក្នុងឆ្នាំ២០១៣ ឃុំ Binh Minh បន្តប្រមូលផ្តុំទុន ឃោសនា ចលនា ​បន្ត​រួមវិភាគ
ទាន ជូសជុលផ្លូវឃុំ តាមបទដ្ឋានជាតិនានាអំពីការកសាងជនបទថ្មី ដើម្បីសម្រេច និងទទួលបានលទ្ធផលតាមបទដ្ឋានទាំង១៩។ ខ្ញុំជឿជាក់ថា ​ឃុំ​នឹង​សម្រេច​រាល់
បទ ដ្ឋាន ដោយការប្តេជ្ញាចិត្តខ្ពស់របស់គ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់។ ”

          នាបច្ចុប្បន្ន ថ្នាក់ដឹកនាំឃុំ Binh Minh កំពុងប្រមូលផ្តុំបញ្ជាណែនាំ ប្រជាជន​សម្រេចបទដ្ឋានចំនួន៥ចុងក្រោយ ដើម្បីសម្រេចការកសាងជនបទថ្មី។ ក្នុងនោះ ប្រមូលផ្តុំ កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ​ធារាសាស្ត្រ កែលំអរបរិស្ថាន​លើក កំពស់ចំណូលរបស់ប្រជាជន…ជាដើម។ ដោយការខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ​របស់ គ្រប់ជាន់ថ្នាក់នៃគណះកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន ឃុំ Binh Minh បាន និងកំពុងមានការបោះជំហានរឹងមាំ និងខំប្រឹងប្រែងសម្រេច​គ្រប់​បទដ្ឋាន​អំពីការ កសាងជនបទថ្មី ក្នុងឆ្នាំ ២០១៣នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ