ឃុំ Chieng Xom កសាងជនបទថ្មី
(VOV) /  
(VOV)_ ឃុំ Chieng Xom ត្រូវបានទីក្រុងSon La ខេត្ត Son La ជ្រើសរើសធ្វើរូបសណ្ឋាន
អនុវត្ត កម្មវិធីកសាងជនបទថ្មី។ជាមួយភាពម្ចាស់ការក្នុងការកសាងគំរោងការណ៍ និងអនុវត្តការកសាងជនបទថ្មី រហូតមកដល់ដល់នាបច្ចុប្បន្ននេះ មុខមាត់របស់ឃុំ
បានមានការផ្លាស់ប្តូរជាច្រើន។
|
ឃុំ Chieng Xom កសាងជនបទថ្មី! (internet) |
ឃុំ Chieng Xom នៅជាយទីក្រុង Son La ( ចំងាយពីរដ្ឋធានីហាណូយ ៣០០គីឡូ
ម៉ែត្រ) មាន គ្រួសារចំនួន ១៣០០គ្រួ ជាមួយមនុស្សចំនួន ៥ ៣០០នាក់។ នេះគឺជាទី
កន្លែង ប្រមូលផ្តុំភាគច្រើនជនជាតិថៃរស់នៅ។ ឆ្នាំ ២០១០ ឃុំ Chieng Xom ត្រូវបាន
ទីក្រុង Son La ជ្រើសរើសធ្វើជារូបសណ្ឋានកសាងជនបទថ្មី។កាលពីពេលអនុវត្តកម្ម
វិធីកសាងជនបទថ្មីមក មុខមាត់របស់ឃុំបានមានការផ្លាស់ប្តូរថ្មីជាច្រើន។ ផ្លូវថ្នល់ត្រូវ
បាន ជួសជុលបើកទូលាយដើម្បីបង្កលក្ខណះងាយស្រួលក្នុងការធ្វើដំណើរទៅវិញ
ទៅមក។ គ្រួសារជាច្រើនផ្លាស់ប្តូរបែបផែនផលិតកម្ម នាំយកដើមឈើ សត្វ ដែលមាន តំលៃសេដ្ឋកិច្ចខ្ពស់ចូលក្នុងផលិតកម្ម តាមទិសទំនិញ។ រូបសណ្ឋានមួយចំនួន បាន
ជួយលើកស្ទុយជីវភាពរស់នៅរបស់ប្រជាកសិករ ផ្តល់ចំណូលខ្ពស់ជាបង្គួរ ដូចជា÷ ដាំផ្កា ចិញ្ជឹមត្រី ចិញ្ជឹមជ្រូកជាមួយទ្រង់ទ្រាយធំ…ជាដើម។ លោក Lo Van Luan អនុប្រធានគណះកម្មាធិការប្រជាជន ឃុំ Chieng Xom និងជាអនុប្រធានគណះកម្មាធិ ការទទួលបន្ទុកការកសាងជនបទថ្មីរបស់ឃុំបានអោយដឹងថា÷
“ យើងមិនអាចអង្គុយរង់ចាំផែនការបានទេ និងយើងត្រូវម្ចាស់ការអនុវត្ត។ សេច
ក្ដី សម្រេចចិត្តនេះ ត្រូវបានសមូហភាពថ្នាក់ដឹកនាំស្រុះចិត្តគំនិតយ៉ាងលឿន។ ពីព្រោះ
អ្នក ណាក៏គិតថា នេះគឺជាឱកាសដើម្បីប្រជាកសិករផ្លាស់ប្តូរថ្មីជីវភាពរស់នៅរបស់ខ្លូន។”
មកដល់បច្ចុប្បន្ននេះ ឃុំ Chieng Xom ទទួលបានបទដ្ឋាន ចំនួន ៤/១៩បទដ្ឋាន អំពីការកសាងជនបទថ្មី នោះគឺ÷ កាត់បន្ថយអត្រាគ្រួសារក្រីក្រ កសាងបានរូបសណ្ឋានរៀប ចំផលិតកម្ម លើកំពស់ជីវភាពរស់នោខាងវប្បធម៌ និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់។
បទដ្ឋានមួយចំនួនទទួលបានជាង៥០% ដូចជា÷ធារាសាស្ត្រ អគ្គិសនី សុខាភិបាល អប់រំ
…ល។ លោក Tong Van Phong ប្រធានភូមិ Hum ឃុំ Chieng Xom បានអោយដឹងថា÷
“ យើងខ្ញុំបានរៀបចំកិច្ចប្រជុំជាច្រើន ស្ដីពីការអនុវត្តកម្មវិធីកសាងជនបទថ្មីប្រកប
ដោយ ល្អប្រសើរ។ នៅកិច្ចប្រជុំនិមួយៗ សុទ្ធតែមានវត្តមានរបស់គណះ កម្មាធិការបក្ស រដ្ឋអំណាច ដល់អង្គការ មហាជន និងប្រជាជននៅឃុំ។ យើងខ្ញុំបានកំណត់ថា គ្រួសារ
និមួយៗ រួមកំលាំងកាយចិត្តបន្តិច ដើម្បីធ្វើផ្លូវធំជាង ល្អស្អាតជាង។ ប្រការទាំងនោះគឺ
ដើម្បីជំនាន់ កូនចៅរបស់យើង។”
នាបច្ចុប្បន្ន នៅឃុំ Chieng Xom បានជួសជុលផ្លូវភូមិ ឃុំបានប្រវែង១០គីឡូម៉ែត្រ។ ប្រជាជននៅទីនេះសប្បាយរីករាយយ៉ាងក្រៃលែង។តាមរយះសកម្មភាពឃោសនា អ្នក
Chieng Xom សុទ្ធតែយល់ថា÷ ត្រូវក្តាប់ជាប់ឱកាសនេះ ដើម្បីរួមដៃកសាងជនបទថ្មី។
លោកស្រី Lo Thi Hoan អ្នកនៅភូមិ Sang បានអោយដឹងថា÷
“ តាមរយះការឃោសនា ចលនា យើងខ្ញុំយល់ថាការកសាងជនបទថ្មីគឺល្អចំពោះ
ជីវភាពរស់នៅរបស់ប្រជាជនណាស់។ ដូច្នេះ យើងខ្ញុំត្រៀមខ្លួនជាស្រេច ចូលរួម។ គ្រួសារខ្ញុំបានស្ម័គ្គចិត្ត កាប់ដើមមៀនចំនួន ១២ដើម និង ឬស្សីចំនួន១៨គុម្ភ ដើម្បីធ្វើ
ផ្លូវ។ ឥឡូវនេះ ផ្លូវក្នុងភូមិ ធំទូលាយជាង ស្អាតជាង យើងខ្ញុំសប្បាយរីករាយណាស់។”
លទ្ធផលដើមដំបូងនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី នៅ ឃុំ Chieng Xom គួរអោយកត់សម្គាល់។ ប្រជាជន ឃុំបានម្ចាស់ការពង្រីកកំលាំងផ្ទៃក្នុង ដើម្បីអនុវត្ត
ចលនានេះ។ អ្វីៗដែលអ្នកឃុំ Chieng Xom ទទួលបាននាបច្ចុប្បន្ន នឹងជាគ្រិះដ្ឋាន
ដើម្បី ឃុំ សម្រេចការកសាងជនបទថ្មី ដូចជាផែនការបានដាក់ចេញ៕
-VOV